ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​ពេក​ដល់​ថ្នាក់​ក្លិប​យក្ស​អង់គ្លេស​៣​តាមប្រមាញ់ ​តែ​អ្នក​ក្អួត​ឈាម​គឺ Chelsea

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City មាន​ប្រៀប​ក្នុង​ការ​យក​កីឡាករ Nathan Ake…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City មាន​ប្រៀប​ក្នុង​ការ​យក​កីឡាករ Nathan Ake ពី​ក្លិប Bournemouth ដែល​ជា​គោលដៅ​របស់​ក្លិប Tottenham​។ បើ​ទោះបីជា Tottenham ចង់បាន​ក៏​ដោយ តែ​ពេល​នេះ​គឺ​ចាញ់​ប្រៀប​របស់ Man City ហើយ​ ។

កីឡាករ​ខ្សែការពារ​របស់ Bournemouth រូប​នេះ បាន​លេង​យ៉ាង​ល្អ​តាំងពី​ទិញ​យក​មក​លេង​ក្នុង​តម្លៃ​២០​លាន​ផោន​នៅ​ឆ្នាំ​២០១៧ ក្រោយ​ពី​បាន​ចំណាយពេល​៥​ឆ្នាំ​នៅ Chelsea​។ ខាង​ក្លិប​តោ​ខៀវ Chelsea ក៏​ចង់បាន​កីឡាករ​រូប​នេះ​ទៅ​វិញ​សម្រាប់​រដូវ​កាល​ក្រោយ​ដែរ តែ​យក​ទៅ​មិន​បាន​ដោយសារ​តែ​ជាប់​ការ​ពិន័យ​មិន​ឱ្យ​ទិញ​កីឡាករ​ថ្មី​ចូល​។

សារព័ត៌មាន SunSport បាន​បង្ហើប​កាលពី​ខែ​មុន​ថា Spurs ចង់បាន Nathan Ake យក​ទៅ​ជំនួស​កីឡាករ Toby Alderweireld​។ តែ​ពេល​នេះ គ្រូបង្វឹក​ក្លិប Man City លោក Pep Guardiola បាន​ឆក់​យក​ឱកាស​បាន​មុន​ហើយ ដែល​ឈាន​កាន់តែ​ជិត​សម្រាប់​ការ​ទិញ​យក​ជា​ផ្លូវការ​។

លោក Pep គឺជា​អ្នកគាំទ្រ​កីឡាករ Ake ជា​យូរណាស់​មក​ហើយ តាំងពី​រដូវ​កាល​មុន ដែល​ធ្វើ​ឱ្យ​លោក​ចង់​ទិញ​យក​តាំងពី​ខែមករា​មក​ម្ល៉េះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ហូរ​ឡង់​រូប​នេះ បាន​ក្លាយ​ទៅ​ជាំ​កីឡាករ​លេចមុខ​ជាងគេ​នៅ Premier League តាំងពី​ពេល​គេ​ទៅ​លេង​ឱ្យ Bournemouth​។ តម្លៃ​ដែល​លោក Pep ហ៊ាន​ជះ​ឱ្យ​នៅ​ពេល​នេះ គឺ​ដល់​ទៅ​៤០​លាន​ផោន​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ