ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារី ល្អ​ហួស អាច​ចូលរួម​ប្រឡង Miss universe នា​ពេល​អនាគត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុមារី ល្អ ហួស ដែល​ជា​ក្មួយ​ស្រី​របស់​នាង ដេ​ន​នី ក្វា​ន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បង្ហាញ​គោលបំណង​ចង់ឱ្យ​នាង​ចូលរួម​តំណាង​កម្ពុជា​ក្នុង​កម្មវិធី Miss…

រាជធានី​ភ្នំពេញ ៖ កុមារី ល្អ ហួស ដែល​ជា​ក្មួយ​ស្រី​របស់​នាង ដេ​ន​នី ក្វា​ន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បង្ហាញ​គោលបំណង​ចង់ឱ្យ​នាង​ចូលរួម​តំណាង​កម្ពុជា​ក្នុង​កម្មវិធី Miss universe នា​ពេល​អនាគត ខណៈ​ពេល​នេះ​នាង​កាន់តែ​ធំ​ពេញវ័យ​។

ល្អ ហួស ត្រូវ​បាន​មហា​ជា​ច្រើន​កោតសរសើរ​នូវ​រូប​សម្រស់ និង​ទេព​កោសល្យ​សិល្បៈ​របស់​នាង​តាំងពី​កុមារភាព ខណៈ​ពេល​មុខមាត់​របស់​នាង​ត្រូវ​បាន​គេ​ប្រៀបធៀប​ស្អាត​ដូច​ទៅ​នឹង​នាង យ៉ា​យ៉ា តួឯក​ថៃ​។ ដោយ​មើលឃើញ​ពី​ទេព​កោសល្យ រូប​សម្រស់ ការ​សិក្សា​បាន​ល្អ រួម​ទាំង​មានការ​គាំទ្រ​ផង​នោះ ក្រុម​គ្រួសារ​របស់​នាង​បាន​បង្ហាញ​គោលដៅ និង​ធ្វើការ​បណ្តុះបណ្តាល​ឱ្យ​នាង​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សម្រស់​នា​ពេល​អនាគត​។

លោក គឹ​ម សាន ដែល​ជា​ប្អូនបង្កើត​របស់​នាង ដេ​ន​នី ក្វា​ន់ បាន​បញ្ជាក់​តាម​រយៈ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ចង់ឱ្យ​ល្អ​ហួសពេល​ធំ​ឡើង​ចូល​ប្រកួត Miss universe អត់ ? តើ​ចង់ឱ្យ​គាត់​ចូល​ប្រកួត​នៅ​ក្នុង​ឆ្នាំ​ណា​ទើប​ល្អ?

បើ​តាម​លោក គឹ​ម សាន រាល់​ថ្ងៃនេះ ក្រុម​គ្រួ​សារបាន​កំពុង​តែ​ជួល​គ្រូខ្មែរ និង​គ្រូ​បរទេស​មក​បង្វឹក​ភាសា​អង់គ្លេស​ឱ្យ​គាត់​ចេះ​និយាយ​បាន​ឆ្អិន​ក្នុង​រយៈពេល​នេះ​រហូត​ទៅ​ដល់​ពេល​ដែល​គាត់​ពេញវ័យ និង​ផ្គត់ផ្គង់​ចំណេះដឹង​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ ហើយ​មួយទៀត​គឺ​ឱ្យ​គាត់​ញ៉ាំ​វីតាមីន​ជំនួយ​ឆ្អឹង ហែល​ទឹកជា​រៀង​រាល់​ស​ប្តា​ល៍ ដើម្បី​ឱ្យ​ឆ្អឹង​របស់​គាត់​លូតលាស់​ដែល​អាច​ឱ្យ​ពេល​ដែល​ពេញវ័យ​កម្ពស់​របស់​គាត់​ប្រហាក់​ប្រហែល​នឹង​បវ​កញ្ញា​ស្រុក​គេ​។

ជា​ពិសេស​ឱ្យ​គាត់​សិក្សា និង​ស្វែង​យល់រ​ពី​វប្បធម៌​អរិយធម៌​របស់​ខ្មែរ​ឱ្យ​បាន​ច្បាស់លាស់ ពេល​ដែល​គាត់​ពេញវ័យ​ចូល​ប្រកួត​បាន គាត់​និង​បង្ហាញ​ថា​អ្វី​ដែល​ជា​របស់​ខ្មែរ ហើយ​ខ្មែរ​មាន​វប្បធម៌​អរិយធម៌​ដ៏​ល្អ​ផូ​ផង់​។ បង្វឹក​គាត់​ពី​ក្មេង​ដើម្បី​ពេល​ដែល​គាត់​ធំ​ឡើង​ទៅ​គាត់​នឹង​អាច​យក​ភាព​ជោគជ័យ​មក​ជូន​កម្ពុជា​បាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ