ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​រដ្ឋសភា​បក្ស​កាន់​អំណាច​នឹង​សួរ​ដេញដោល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ពាក់ព័ន្ធ​តួនាទី​ខ្លួន​នៅ​ថ្ងៃស្អែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា​នេះ បាន​កំណត់​ថ្ងៃ​ទី​៤ ខែកក្កដា បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋ​ស ភា ដើម្បី​សួរ​ដេញដោល​លោក…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា​នេះ បាន​កំណត់​ថ្ងៃ​ទី​៤ ខែកក្កដា បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋ​ស ភា ដើម្បី​សួរ​ដេញដោល​លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។ ការ​កំណត់​ថ្ងៃ ដើម្បី​សួរ​ដេញដោល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នេះ បន្ទាប់​ពី​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​សំណើរ​សុំ​អញ្ជើញលោក​អ ង្គ​វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មក​ឆ្លើយ​សំណួរ​ក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី ២ នីតិកាល​ទី​៦ របស់​លោក​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​ក្រុម​តំណាងរាស្ត្រ ទី​៦ នៃ​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា​នេះ ។

លោក ឈាង វុន ប្រធាន​គណៈកម្មការ​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ប្រាប់​អ្នក​សារព័ត៌មាន ថា តាម​រដ្ឋមន្ត្រី​រដ្ឋធម្មនុញ្ញ​សមាជិក​សភា​អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​ធ្វើការ​សួរ​ដេញដោល​នៅ​ក្នុង​សម័យប្រជុំ​រដ្ឋសភា ហើយ​តាម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា គឺ​កំណត់​យក​ថ្ងៃ​ទី​៤ កក្កដា​នេះ ដើម្បី សួរ​ដេញដោល​លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។ លោក​ឈាង វុន បាន​បញ្ជាក់​ថា​៖«​អ្នកតំណាង​រាស្ត្រ ក៏​ដូច​ជា ប្រជាពលរដ្ឋ​យើង​បានដឹង​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ វិស័យ​យុត្តិធម៌​កំពុង​តែ​កែ​មុខមាត់ រូបភាព​ទៅ​តាម​ការ​កែទម្រង់ យុត្តិសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​គិត​ថា ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​សង្គម​ឲ្យ​បាន​ខ្លាំង​បន្ថែម​ទៀត ។ អី​ញ្ចឹ​ង​ហើយ​វិស័យ​យុត្តិធម៌​នេះ​វិវត្តន៍​លឿន​ណាស់ »​។

លោក​ក៏​បាន​លើក​ឡើង​ថា អ្វី​ដែល​អ្នកតំណាង​រាស្ត្រ​សួរនាំ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នោះ​គឺ​ពាក់ព័ន្ធ​មានការ​ងារ​ជា​ច្រើន ដែល​ក្រសួងយុត្តិធម៌​កំពុង​ដំណើរការ​ទៅ​មុខ និង​ធ្វើ​យ៉ាងណា​ទាក់ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ បំពេញតម្រូវការ​ដល់​ប្រជា​ពលរ ដ្ឋ​ដល់​កម្រិត​ណា និង​ការងារ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌ ។ លោក​បញ្ជាក់​ថា​«​យើង​អញ្ជើញ​រដ្ឋមន្ត្រី​មក គឺ​យើង​ដាក់​ជា​សំណួរ​ឯកសារ លិខិត ។ រាល់​សំណួរ​ទាំងអស់​យើង​ដាក់​ក្នុង​នឹង ។ ក៏​ប៉ុន្តែ​យើង​មិន​អាច​ចប់​ត្រឹម​នឹង​ទេ គឺ​នៅ​ពេល​រដ្ឋមន្ត្រី​បក្ស​ស្រាយ ហើយ អ្នកតំណាង​រាស្ត្រ​យល់​ថា នៅ​មាន​ខ្វះចន្លោះ ប្រធានរដ្ឋសភា​មាន​សិទ្ធិ​ផ្តល់​ការ​សួរ​ចេញ​ដោល​បន្ត ឬ​មិន​ផ្តល់​សិទ្ធិ​ក្នុង​ការ​សួរ​បន្ត ។ បើ​ប្រធាន​ផ្តល់​នោះ​នឹង​មានការ​តស៊ូ​មតិ​គ្នា​»​។

ជាមួយ​គ្នា​នោះ​ដែរ​គ្នា​នោះ​ដែរ​លោក​ឈាង វុន បាន​អះអាង​ថ្វី​ត្បិត​រដ្ឋសភា មាន​តែ​សភា​មក​ពី​គណបក្ស​តែ​មួយ ទោះបី​មាន​បក្ស​ច្រើន​ចូលរួម​បោះ​ឆ្នោត​ក្តី ក៏​យើង​នៅ​តែ​គិត​ផង​ដែរ មិនមែន​ជិះសេះ​លែងដៃ​នោះ​ទេ ។ លោក​បញ្ជាក់​ថា ៖« ១​ឆ្នាំ​កន្លង​មកនេះ​យើង​បាន​រៀបចំ​ការងារ​រដ្ឋសភា​ឡើង​វិញ ព្រោះ​ការងារ​រដ្ឋសភា​ផ្លាស់​ប្តូរ​តាម​អាណត្តិ​នីមួយ​ៗ ហើយ​អាណត្តិ​ថ្មី​នេះ​យើង​លំបាក​ជាង​អាណត្តិ​មុន ដោយសារ​តែ រចនាសម្ព័ន្ធ​អាណត្តិ​មុន​ៗ ការងារ​បែងចែក​ផ្សេង​ៗ គឺ​យើង​ទៅ​តាម​កៅអី​ដែល​មាននៅ​ក្នុង​រដ្ឋសភា តែ​ពេល​នេះ​យើង​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​។ យើង​បាន​ពង្រឹង​ដើម្បី​របប​គ្រប់គ្រង​ស្រប​តាម​ច្បាប់​»​។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ឈាង វុន​ក៏​បាន​ឲ្យ​ដឹង​ថា​រដ្ឋសភា​អាច​នឹង​កោះហៅ​រដ្ឋមន្ត្រី​ផ្សេង ដើម្បី​មក​សួរនាំ​ក្នុង​រយៈពេល​១ ឬ​២​ស​ប្តា​ហ៍ម្ត​ង​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ