ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Maguire ត្រៀម​ដើរ​ចេញ​កញ្ជ្រោង​ខៀវ Leicester ត្រៀម​លុយ​ធំ​យក​អតីត​តារា​ឆ្នើម Chelsea ជំនួស

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Leicester កំពុង​តែ​ស​ម្លឺ​ង​ឃើញ​អតីត​កា​ពី​ទែន​ក្លិប​តោ​ខៀវ Gary Cahill ដើម្បី​មក​ទុក​ជំនួស​កន្លែង​របស់…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Leicester កំពុង​តែ​ស​ម្លឺ​ង​ឃើញ​អតីត​កា​ពី​ទែន​ក្លិប​តោ​ខៀវ Gary Cahill ដើម្បី​មក​ទុក​ជំនួស​កន្លែង​របស់ Harry Maguire​។

កីឡាករ​ខ្សែការពារ Maguire បាន​ប្រាប់​សារព័ត៌មាន Foxes ថា ចង់​ចាក​ចេញពី​ក្លិប Leicester City ហើយ​ទៅ​លេង​ឱ្យ​ក្លិប​ផ្សេង​វិញ​។ នា​ពេល​នេះ ក្លិប​ដែល​ចង់បាន​រូបគេ​គឺ​មាន Manchester City និង Manchester United​។

ក្លិប Leicester បាន​ប្រាប់​រួច​មក​ហើយ​ថា គេ​ហ៊ាន​ជះ​លុយ​ត្រឹមតែ​៨៦​លាន​ផោន​ប៉ុណ្ណោះ សម្រាប់​ការ​ទិញ​កីឡាករ​ថ្មី​មក​ជំនួស​។ ប្រសិនបើ​តម្លៃ​កាន់តែ​ថោក​ជាង​នេះ គឺ​កាន់តែ​ល្អ​។

កីឡាករ​អាយុ​៣៣​ឆ្នាំ Cahill កំពុង​តែ​នៅ​ទំនេរ ក្រោយ​ពី​ចាក​ចេញពី​ក្លិប Chelsea រួច​មក បន្ទាប់​ពី​លេង​ឱ្យ​ក្លិប West London រយៈពេល​៨​ឆ្នាំ​។ នៅ​ពេល​នេះ Cahill កំពុង​តែ​មាន​ក្លិប​ជា​ច្រើន​ដេញ​តាម​ពីក្រោយ ហើយ​ក្នុង​នោះ​មាន Arsenal ដែល​តាម​ជិត​ជាងគេ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ