ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ថ្ងៃ​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​សួរ​ដេញដោល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា​នេះ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើក​របៀបវារៈ​ចំនួន គឺ​កំណត់​ថ្ងៃ​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋ​ស ភា ដើម្បី​សួរ​ដេញដោល​លោក អង្គ វង្ស…

រាជធានី​ភ្នំពេញ ៖​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា​នេះ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើក​របៀបវារៈ​ចំនួន គឺ​កំណត់​ថ្ងៃ​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋ​ស ភា ដើម្បី​សួរ​ដេញដោល​លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។ កិច្ចប្រជុំ​អចិន្ត្រៃយ៍​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​មានការ​ចូលរួម​ពី​សមាជិក​ទាំងអស់​ដើម្បី​ធ្វើការ​ពិនិត្យ​សំណើសុំ​អញ្ជើញលោក​អង្គ វង្ស​វ​ឌ្ឍា​នា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មក​ឆ្លើយ​សំណួរ​ក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦ របស់​លោក​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​ក្រុម​តំណាងរាស្ត្រ​ទី​៦ នៃ​រដ្ឋសភា ។

(​យោង​លិខិត​លេខ ១៨០ រ​.​ស ចុះ​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ​២០១៨ របស់​រដ្ឋសភា និង​លិខិត​លេខ ១៨ ស​ជ​ណ​.​ក​វៀច ចុះ​ថ្ងៃ​ទី ១ ខែកក្កដា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា​) កិច្ចប្រជុំ​អចិន្ត្រៃយ​នេះ ដើម្បី​ធ្វើការ​ការ​ពិនិត្យ​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦ សម្រាប់ ការ​តាំង និង​ការ​ឆ្លើយ​សំណួរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។

សូម​ជម្រាប​ថា ការ​បើក​កិច្ចប្រជុំ​កំណត់​ថ្ងៃ ដើម្បី​សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​នេះ ដើម្បី​សួរ​ដេញដោល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នេះ គឺជា​លើក​ដំបូង​ហើយ សម្រាប់​រដ្ឋសភា​ឯក​បក្ស ក្នុង​អាណត្តិ​ទី​២ នីតិកាល​ទី​៦​នៃ​រដ្ឋសភា ។ យោង​តាម​មាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់ រាជរដ្ឋាភិបាល ហើយ​ចម្លើយ​អាច​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយ​រូប​ឬ​ច្រើន​រូប អាស្រ័យ​ដោយ​បញ្ហា ដែល​បាន​ចោទ​ឡើង ។

បើ​បញ្ហា​ពាក់ព័ន្ធ​ដល់​នយោបាយ​ទូទៅ​របស់ រាជរដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​ត្រូវ​ឆ្លើយ​ផ្ទាល់ខ្លួន ។ មាត្រា​នេះ អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី ឬ នាយក​រដ្ឋមន្ត្រី ឆ្លើយ ផ្ទាល់មាត់ ក៏​បាន​ឆ្លើយ​ជា​លាយលក្ខណ៍អក្សរ ក៏​បាន ។ តាម​ការ​សង្កេត​ក្នុង​នីតិកាល​ទី ៦​នេះ កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ម្តង ៗ របស់​រដ្ឋសភា​មិនសូវ​មានការ​សួរ​ដេញដោល គ្នា ឬ​មាន​ភាព​ផុសផុល​ក្នុង​ការ តតាំង​គ្នា​ឡើយ ពោល គឺ​មិន​ដូច​កាល​មាន​សមាជិក​សភា​មក​ពី​អតីត​បក្ស​ប្រឆាំង ។

ជា​កា​កត់សម្គាល់​រដ្ឋសភា​ក្នុង​នីតិកាល​ទី ៦​នេះ ក៏​រង​ការ​រិះគន់​ពី មជ្ឈដ្ឋាន ជាតិ – អន្តរជាតិ​មួយ​ចំនួន​ថា ជា​រដ្ឋសភា ឯក​បក្ស​ដោយសារ​អាណត្តិ​នេះ​មាន​តែ​គណបក្ស​ប្រជាជន កម្ពុជា​តែ​មួយ​គត់​ដែល​គ្រប់គ្រង​អាសនៈ​ក្នុង រដ្ឋសភា ។ ទោះ​យ៉ាងណា​ក្តី​កាលពី​ពេល​កន្លង​មក ភាគី​រដ្ឋាភិបាល​ក៏​ដូច​ជា គណបក្សកាន់អំណាច ធ្លាប់​បាន​អះអាង​ថា ទោះ​រដ្ឋសភា​មាន គណបក្ស តែ​មួយ​ក៏​កម្ពុជា​នៅ​តែ​ជា​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែរ ព្រោះ​កម្ពុជា​មាន គណបក្ស​ច្រើន​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​តែ​គ្រាន់​គណបក្ស​ទាំងនោះ​មិន​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ