ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា ​! ជីដូន​កំពុង​តែ​បោស​សំរាម​សុខ​ៗ ស្រាប់តែ​បាត់បង់​ជីវិត​ក្រោម​ដៃ​ចៅស្រី

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គួរ​ឱ្យ​ខ្លោចចិត្ត​ណាស់ ដោយសារ​ជំងឺសរសៃប្រសាទ​បាន​ធ្វើ​ឱ្យ​ចៅ​លើកដៃ​កាប់​ជីដូន​ខ្លួនឯង​ដែល​កំពុង​បោស​សំរាម​នៅ​ខាង​មុខ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល…

ខេត្តកណ្តាល ៖ គួរ​ឱ្យ​ខ្លោចចិត្ត​ណាស់ ដោយសារ​ជំងឺសរសៃប្រសាទ​បាន​ធ្វើ​ឱ្យ​ចៅ​លើកដៃ​កាប់​ជីដូន​ខ្លួនឯង​ដែល​កំពុង​បោស​សំរាម​នៅ​ខាង​មុខ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឡា​ច ឡាវ ភេទ​ស្រី អាយុ​៨១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ចំណែក​ចៅ​ដែល​កាប់​ជីដូន​ឈ្មោះ ហ៊ី​ម សុខ​មាន ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន (​មាន​ជំងឺសរសៃប្រសាទ​) ត្រូវជា​ចៅ​បង្កើត​របស់​ជន​រង​គ្រោះ​រត់គេច​ខ្លួន​បាត់​។

បើ​តាម​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​កំពុង​តែ​បោស​សំរាម​នៅ​ខាង​មុខ​ផ្ទះ ភ្លាម​នោះ​ស្រាប់តែ​ចៅ​បង្កើត​បាន​ដើរ​សំដៅ​មក​ជន​រង​គ្រោះ ហើយ​ទាញ​កាំបិត​ពី​ក្នុង​ថង់​ខ្មៅ​នៅ​នឹង​ដៃ រួច​កាន់​មក​កាប់​ទៅ​លើ​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ ចៅស្រី​ដែល​កាប់​ជីដូន​ខ្លួន​នោះ បាន​បោះ​កាំបិត​ចោល រួច​រត់គេច​ខ្លួន​បាត់​តែ​ម្ដង​។ ពាក់ព័ន្ធ​ករណី​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​តាម​រក​ចៅស្រី​នោះ ដើម្បី​ចាប់ខ្លួន​មក​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ