ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួគ៌​-​នរក​នៅឯណា​ហ្ន៎ !

4 ឆ្នាំ មុន

សត្វលោក​តែង​ត្រូវ​ភ្លើង ជាតិ ជរា ព្យាធិ មរណៈ ដុត​រោល​ឱ្យ​ក្តៅ​ផ្សា​រាល់ថ្ងៃ នេះឯង​ហើយ ដែល​លោក​ចាត់​ថា​ជា​ភ្លើង​នរក​នោះ កុំ​បាច់​ទៅ​រក​នរក​ឯណា​ឆ្ងាយ គឺ​នៅ​ក្នុង​ជីវិត​យើង​សព្វថ្ងៃ​ក៏​មាន​សួគ៌​-​នរក​នៅ​លាយឡំ​ជាមួយ​ដែរ…

សត្វលោក​តែង​ត្រូវ​ភ្លើង ជាតិ ជរា ព្យាធិ មរណៈ ដុត​រោល​ឱ្យ​ក្តៅ​ផ្សា​រាល់ថ្ងៃ នេះឯង​ហើយ ដែល​លោក​ចាត់​ថា​ជា​ភ្លើង​នរក​នោះ កុំ​បាច់​ទៅ​រក​នរក​ឯណា​ឆ្ងាយ គឺ​នៅ​ក្នុង​ជីវិត​យើង​សព្វថ្ងៃ​ក៏​មាន​សួគ៌​-​នរក​នៅ​លាយឡំ​ជាមួយ​ដែរ តែ​បុគ្គល​បាប​រមែង​មិនដឹង​នូវ​លក្ខណៈ​ពិត​នៃ​លោក​នេះ​ឡើយ ។

អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​បាន​ពោល​យ៉ាងនេះ​ថា នរក​មិនមែន​មាន​តែ​នៅ​ក្នុង​ឋាននរក​ឋាន​ប្រេត​នោះ​ឯណា នៅ​ក្នុង​ជីវិត​យើង​សព្វ​ថ្ងៃនេះ​ក៏​ត្រូវ​ភ្លើង​នរក​កើត​អំពី ជរា ព្យាធិ មរណៈ ទុក្ខ សោក​ដុត​កម្លោច​បំផ្លាញ​សេចក្តីសុខ​យើង​រាល់ពេល រាល់​ខណៈ​ដែរ ។

រឿង​សួគ៌​នរក​នេះ​មិន​គប្បី​ឆ្ងល់ បុគ្គល​មានទោសៈ​ច្រើន អ្នក​ឈ្នានីស​គេ អ្នក​ចងចិត្ត​គំកួន អ្នក​ចងចិត្ត​ប្រទូស្ត​អ្នក​ដទៃ អ្នក​ប្រព្រឹត្ត​ខុស​ក្នុង​អបាយមុខ ស្រី ស្រា ល្បែង​ពា​លា សេពគប់​នឹង​បុគ្គល​បាប​…​ទាំងអស់​ហ្នឹងហើយ​ជា​ភ្លើង​នរក​នោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ