ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​ជនស្បែកស​ដែលស្លា.ប់​នៅ​ក្នុង​ផ្ទះសំ​ណាក់​វិច​តូ​រីយ៉ា​ហើយ​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរសជនជាតិស្បែកស​ដែល​ធ្វើអត្ត​ឃាត​សម្លា.ប់​ខ្លួន​ឯង​នៅ​ក្នុង​សំ​ណាក់​វិច​តូ​រី​យ៉ា​ ដែលមាន​ទី​តាំង​លេខ​២ដេ៤ ផ្លូវ​លេខ​៥១ សង្កាត់​ផ្សារ​ថ្មី​ទី១ ខណ្ឌដូន​ពេញ កាល​ពី​ថ្ងៃអង្គារ​ កន្លងមក​នេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ GREEN STUAT JAM អាយុ​៤៧​ឆ្នាំ​​ ជនជាតិ​អាមេ​រិកាំង​ កាន់​លិខិត​ឆ្លង​ដែន​លេខ​១០៧២៥៩១៩៩ ។

រាជធានី​ភ្នំ​ពេញ ៖ បុរសជនជាតិស្បែកស​ដែល​ធ្វើអត្ត​ឃាត​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​សំ​ណាក់​វិច​តូ​រី​យ៉ា​ ដែលមាន​ទី​តាំង​លេខ​២ដេ៤ ផ្លូវ​លេខ​៥១ សង្កាត់​ផ្សារ​ថ្មី​ទី១ ខណ្ឌដូន​ពេញ កាល​ពី​ថ្ងៃអង្គារ​ កន្លងមក​នេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ GREEN STUAT JAM អាយុ​៤៧​ឆ្នាំ​​ ជនជាតិ​អង់គ្លេសកាន់​លិខិត​ឆ្លង​ដែន​លេខ​១០៧២៥៩១៩៩ ។

មន្ត្រី​នគរបាល​មូល​ដ្ធានបានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​០៦ មករា ២០១៤ មានជនបរទេស​ស្បែកស​ម្នាក់​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ មិនស្គាល់​អត្តសញ្ញាណ​ បានស្លាប់​ក្នុង​បន្ទប់​លេខ​៣០៤ ជាន់​ទី២ នៃផ្ទះសំណាក់​វិច​តូ​រី​យ៉ា ។

យោងតាម​ការ​អះអាង​របស់​ម្ចាស់​ផ្ទះសំណាក់​ខាងលើ​បាន​ឱ្យដឹងថា នៅ​វេលា​ម៉ោង​ប្រហែល​ជា​៣​រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី​០៥ មករា ២០១៤ មាន​ជន​បរទេស​ស្បែកសម្នាក់ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ និង​មិត្តភក្តិម្នាក់​ទៀត បាន​មក​ជួល​បន្ទប់លេខ​៣០៤ជាន់​ទី​២ស្នាក់​នៅ​ ប៉ុន្តែ​មិត្តភក្តិ​មិនស្នាក់​នៅ​ជាមួយ​នោះ​ទេ ។

ម្ចាស់​ផ្ទះសំណាក់​បន្តថា នៅ​ល្ងាច​ថ្ងៃទី​០៦ មករា អ្នកមើលការ​ខុសត្រូវ​ផ្ទះសំណាក់​មិន​ឃើញ​ជនបរទេស​នោះ​ ចុះ​មក​ខាងក្រោម​ក៏​កើត​ការសង្ស័យ​ ទើប​ឱ្យបុគ្គលិក​ឡើង​ទៅមើល​ តែបន្ទប់​បានចាក់​គន្លឹះ​ខាងក្នុង​និង​យក​ពូក​បាំង​  ។ ដូច្នេះកាន់​តែសង្ស័យ​ ទើប​សម្រេច​ចិត្ត​នាំគ្នា​​ទម្លុះ​ទ្វារ​ចូល​ទៅ ស្រាប់តែ​ឃើញ​ជនបរទេស​នោះ​ បាន​ស្លាប់​បាត់​ទៅ​ហើយ​នៅលើ​គ្រែ ​មាន​ឈាម​ហូរ​ប្រឡាក់​ពេញ​ខ្លួន​ ដោយ​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​ឯង​ យក​កញ្ចក់​ស្រួច​មក​អារបំ​ពង់​.ក​ផ្នែក​ខាង​ឆ្វេង​បង្ហូរ​ឈាម​រហូត​ទាល់​តែស្លាប់​៕