ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បាតុករ​លុក​ចូល​ក្នុង​សភា​​ច្រើន​ម៉ោង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូលិស​ក្រុង​ហុងកុង​កាលពី​យប់​ថ្ងៃ​ទី​១​មក​ទី​២​កក្កដា ដណ្ដើម​កាន់កាប់​ទីតាំង​សភា​ហុងកុ​ង​វិញ ពី​ពួក​បាតុករ​ដែល​លុក​ចូល​កាន់កាប់​និង​បំផ្លិច​ក្នុង​សភា​រយៈពេល​ច្រើន​ម៉ោង​។ ពួក​បាតុករ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ក្រាយ​ពី​កងកម្លាំង​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក បន្ទាប់​ពី​ពួក​បាតុករ​លុក​ចូល​កាន់កាប់​សភា​ច្រើន​ម៉ោង​។​វិបត្តិ​ដែល​កើត​មាននៅ​ក្រុង​ហុងកុង​ចាប់តាំងពី​៣​ស​ប្ដា​ហ៍​មក​ហើយ បាន​ឆ្លងកាត់​ដំណាក់កាល​ថ្មី​មួយ​កាលពី​ថ្ងៃ​ទី​១​កក្កដា ដោយ​សភា​ត្រូ​វ​បាន​ពួក​បាតុករ​ប្រឆាំង​ក្រុង​ប៉េ​កាំ​ង លុក​ចូល​កាន់កាប់​និង​វាយ​បំផ្លាញ…

ក្រុង​ហុងកុង ៖ ប៉ូលិស​ក្រុង​ហុងកុង​កាលពី​យប់​ថ្ងៃ​ទី​១​មក​ទី​២​កក្កដា ដណ្ដើម​កាន់កាប់​ទីតាំង​សភា​ហុងកុ​ង​វិញ ពី​ពួក​បាតុករ​ដែល​លុក​ចូល​កាន់កាប់​និង​បំផ្លិច​ក្នុង​សភា​រយៈពេល​ច្រើន​ម៉ោង​។

ពួក​បាតុករ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ក្រាយ​ពី​កងកម្លាំង​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក បន្ទាប់​ពី​ពួក​បាតុករ​លុក​ចូល​កាន់កាប់​សភា​ច្រើន​ម៉ោង​។​វិបត្តិ​ដែល​កើត​មាននៅ​ក្រុង​ហុងកុង​ចាប់តាំងពី​៣​ស​ប្ដា​ហ៍​មក​ហើយ បាន​ឆ្លងកាត់​ដំណាក់កាល​ថ្មី​មួយ​កាលពី​ថ្ងៃ​ទី​១​កក្កដា ដោយ​សភា​ត្រូ​វ​បាន​ពួក​បាតុករ​ប្រឆាំង​ក្រុង​ប៉េ​កាំ​ង លុក​ចូល​កាន់កាប់​និង​វាយ​បំផ្លាញ នា​ថ្ងៃ​ខួប​ប្រគល់​ដែនដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ​ថ្ងៃ​ទី​១​កក្កដា​។

នា​យប់​ថ្ងៃ​ទី​១​មក​ទី​២​កក្កដា​ប៉ូលិស​ទីបំផុត​ដណ្ដើម​ត្រួតត្រា​សភា​វិញ​។ ពួក​បាតុករ​បាន​រត់គេច​ខ្លួន​ចេញពី​ទីនោះ​ក្រោយ​ពាក់កណ្ដាល​យប់​។ ប៉ូលិស​បាន​ប្រើ​ដំបង​និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ប្រឆាំង​ពួក​បាតុករ នៅ​តាម​ច្រកចូល​សភា​ក្រោយ​ការ​ព្រមាន​។ ប្រមុខ​រដ្ឋាភិបាល​ក្រុង​ហុងកុង លោកស្រី​CARRIE LAM​បាន​ថ្កោលទោស​ការ​លុក​ចូល​អុកឡុក​ដោយ​ហិង្សា​បំផុត​ក្នុង​សភា​។ លោកស្រី​សង្ឃឹមថា​សង្គម​នឹង​វិល​មក​រក​ប្រក្រតី​ភាព​ឡើង​វិញ​ដោយ​ឆាប់រហ័ស​។

កាលពី​យប់​ថ្ងៃ​ទី​១​កក្កដា​ពួក​បាតុករ​ជា​ច្រើន​សិប​នាក់​ដែល​ប្រទូស្ត​រ៉ា​យ​នឹង​រដ្ឋាភិបាល​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង ដែល​ពាក់មួក​កាស់​និង​បិទមុខ​បាន​លុក​ចូល​ក្នុង​សភា ក្រោយ​ពី​ទម្លុះ​របាំង​ប៉ូលិស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ