ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​សំខាន់​ៗ​គួរ​យល់​ដឹង មុន​សម្រេច​ចិត្ត​​ជ្រើសរើស​ផលិតផល​ណាមួយ ចែក​ចាយ​​បន្ត ឬ​ធ្វើ​អាជីវកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បច្ចុប្បន្ន​នេះ​មនុស្ស​ភាគច្រើន​គិត​ថា បើសិនជា​ចង់​ចំណេញ​ច្រើន ឬ​មាន​ឆាប់​ត្រូវ​ចាប់​ផ្តើម​រកស៊ី និង​ឈប់ ធ្វើការ​ឲ្យ​គេ​។ ការ​យល់​ឃើញ​នេះ​កើតឡើង​តាម​រយៈ​ការ​សង្កេត​ឃើញជាក់ស្តែង​របស់​មនុស្ស​​ទូទៅ ហើយ​ក៏​មាន​អ្នកខ្លះ​ឈប់​ធ្វើការ​ឲ្យ​គេ ហើយ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​តាម​រយៈ​ការ​យក​ផលិត​ផល​​ណាមួយ មក​ចែកចាយ​បន្ត…

រាជធានី​ភ្នំពេញ​៖ បច្ចុប្បន្ន​នេះ​មនុស្ស​ភាគច្រើន​គិត​ថា បើសិនជា​ចង់​ចំណេញ​ច្រើន ឬ​មាន​ឆាប់​ត្រូវ​ចាប់​ផ្តើម​រកស៊ី និង​ឈប់ ធ្វើការ​ឲ្យ​គេ​។ ការ​យល់​ឃើញ​នេះ​កើតឡើង​តាម​រយៈ​ការ​សង្កេត​ឃើញជាក់ស្តែង​របស់​មនុស្ស​​ទូទៅ ហើយ​ក៏​មាន​អ្នកខ្លះ​ឈប់​ធ្វើការ​ឲ្យ​គេ ហើយ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​តាម​រយៈ​ការ​យក​ផលិត​ផល​​ណាមួយ មក​ចែកចាយ​បន្ត ឬ​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង​។

ជា​ការ​ពិត​ណាស់ ការ​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង គឺ​ពិតជា​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​ការ​ធ្វើការ​ឲ្យ​គេ បើសិនជា​ជំនួញ​ដែល​ធ្វើ​ទៅ​ទទួល​បាន​ភាព​ជោគជ័យ ផ្ទុយ​ទៅ​វិញ​បើ​ជំនួញ​នោះ​មិន​ទទួល​បាន​ជោគ​ជ័យ អ្នក​នឹង​បង់ខាត ហើយ​អាច​ជំពាក់​គេ វ័ណ្ឌក​ទៅ​វិញ​។ ដើម្បី​ជៀសវាង​ការ​ធ្វើ​អាជីវកម្ម​បរាជ័យ ឬ​ជ្រើសរើស​ផលិតផល​ខុស​ក្នុង​ការ​ធ្វើ​អាជីវកម្ម យើងខ្ញុំ​សូម​ធ្វើការ​ចែករំលែក​នូវ​ចំណុច​សំខាន់​ៗ ដែល​អ្នក​ត្រូវ​ពិចារណា​មុន​ពេល​ជ្រើសរើស​ផលិតផល​ណាមួយ​យក​មក​ធ្វើ​អាជីវកម្ម ឬ​ចែកចាយ​បន្ត​។

១). ម៉ាក​សញ្ញា ៖ អ្នក​ត្រូវ​ជ្រើសរើស​ផលិតផល​ដែល​មាន​ម៉ាក​សញ្ញា​ត្រឹមត្រូវ និង​មានការ​ទទួលស្គាល់ ជាស​កល (​ល្បី​)​។

២). គុណភាព ៖ ផលិតផល​ត្រូវ​មានគុណ​ភាព និង​ស្តង់ដា​ត្រឹមត្រូវ (​ទុកដាក់ និង​វេច​ខ្ចប់​ត្រឹមត្រូវ​) ព្រោះ​ថាបើ​អ្នកលក់​ផលិតផល​អន់ និង​គ្មាន​ស្តង់ដា​ត្រឹមត្រូវ អតិថិជន​អ្នក​នឹង​មិន​ទិញ​អ្នកជា​លើក​ទី​ពីរ​នោះ​ទេ​។

៣).​មាន​ច្រើន​ជម្រើស ៖ ផលិតផល​ដែល​មាន​ច្រើន​ជម្រើស​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង ការ​ជ្រើសរើស​នូវ​ខ្នាត ទំហំ ដែល​ពួក​គេ​ពេញចិត្ត​។

៤). សេវាកម្ម​៖ ផលិតផល​ដែល​ផ្តល់​សេវាកម្ម​ល្អ​ដល់​អតិថិជន គឺជា​កត្តា​ដ៏​សំខាន់​ដែល​ជម្រុញ​ឲ្យ​អតិថិ​ជន​គាំទ្រ និង​ចង់​មក​រក​យើង​ជា​លើក​ទី​ពីរ​។

៥). តម្រូវការ​ទីផ្សារ ៖ ការ​ចែកចាយ និង​អាជីវកម្ម​របស់​អ្នក​នឹង​ដំណើរការ​បាន​យ៉ាង​ល្អ ប្រសិនបើ ផលិត​ផល​ដែល​អ្នក​ជ្រើសរើស​យក​មក​ធ្វើ​អាជីវកម្ម មាន​តម្រូវការ​ខ្លាំង​នៅ​លើ​ទីផ្សារ​។

សូម​ស្តាប់​ការ​ចែករំលែក​បទ​ពិសោធន៍​ជាក់ស្តែង របស់​បងប្រុស ធី គុយ​សេង សម្រាប់​ការ​ចាប់ផ្តើម​នៃ​អាជីវកម្ម​របស់​គាត់ និង​របៀប​នៃ​ការ​ជ្រើសរើស​ផលិតផល​សម្រាប់​ការ​ចែកចាយ​បន្ត​។ ដោយ​សហ​ការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម

https://www.facebook.com/392886284192995/posts/1321085264706421/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ