ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មានមិនដល់! «​ទឹក​ការ៉ុត​» ប្រសើរ​ណាស់​ចំពោះ​សុខភាពយ៉ាង​នេះ

4 ឆ្នាំ មុន

ការ៉ុត ជា​បន្លែ​មើម​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ឆ្ងាញ់​អាច​ទទួលទាន​បាន​ទាំង​ឆៅ ឬ​យក​ទៅ​ចម្អិន​ធ្វើ​ម្ហូប​ផ្សេង​ៗ​បាន​ច្រើន​មុខ​។​ទោះបីជា​ស្គាល់​និង​ឧស្សាហ៍​ញ៉ាំ ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​យើង​មិនសូវ​ទទួលទាន​ជា​លក្ខណៈ​ទឹក​បន្លែស្រស់​ឡើយ​។ ការ៉ុត​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​សុខ​ភាព ហើយ​ទឹក​ការ៉ុត​ស្រស់​កាន់តែ​ផ្ដល់​អត្ថប្រយោជន៍​បាន​ប្រសើរ​ថែម​ទៀត​។ ខាងក្រោម​វេ​ប​សាយ​សុខ​ភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​ទឹក​ការ៉ុត ១…

ការ៉ុត ជា​បន្លែ​មើម​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ឆ្ងាញ់​អាច​ទទួលទាន​បាន​ទាំង​ឆៅ ឬ​យក​ទៅ​ចម្អិន​ធ្វើ​ម្ហូប​ផ្សេង​ៗ​បាន​ច្រើន​មុខ​។​ទោះបីជា​ស្គាល់​និង​ឧស្សាហ៍​ញ៉ាំ ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​យើង​មិនសូវ​ទទួលទាន​ជា​លក្ខណៈ​ទឹក​បន្លែស្រស់​ឡើយ​។ ការ៉ុត​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​សុខ​ភាព ហើយ​ទឹក​ការ៉ុត​ស្រស់​កាន់តែ​ផ្ដល់​អត្ថប្រយោជន៍​បាន​ប្រសើរ​ថែម​ទៀត​។ ខាងក្រោម​វេ​ប​សាយ​សុខ​ភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​ទឹក​ការ៉ុត ១ កែវ​ជា​ប្រចាំ ៖

១. គ្រប់គ្រង​សម្ពាធ​ឈាម ៖ ការ៉ុត ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene ដែល​មាន​ប្រសិទ្ធិ​ភាព​គ្រប់គ្រង​សម្ពាធ​ឈាម​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​វត្តមាន​ក្នុង​បន្លែ​នេះ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ និង​សម្រួល​លំហូរ​ឈាម​ត្រឹមត្រូវ​ផង​ដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​សម្ពាធ​ឈាម​ទាប​ពេក​អ្នក​អាច​ទទួលទាន​ទឹក​ការ៉ុត​ស្រស់ ១ ពែង​លាយ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ ហើយ​ទទួល​ទាន​អោយ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃ​ពេល​ពោះ​ទទេរ​ដើម្បី​អោយ​សម្ពាធ​ឈាម​ត្រឡប់​មក​ប្រក្រតី​វិញ​។

២. ពង្រឹង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ៖ នៅ​ពេល​អ្នក​ទទួលទាន​ទឹក​ការ៉ុត​ស្រស់ ១ កែវ រាង​កាយ​នឹង​រំញោច​ការ​បញ្ចេញ​ទឹក​អាស៊ីត​ក្រពះ ឬ​ទឹក​រំលាយ​អាហារ ហើយ​អនុញ្ញាត​ឲ្យ​អាច​ស្រូប​យក​នូវ​អត្ថ​ប្រយោជន៍​ពី​គ្រប់​មីក្រូ​និង​ម៉ា​ក្រូ​សារធាតុចិញ្ចឹម​ដែល​អ្នក​បាន​ទទួលទាន​។ ជាតិ​ស​សៃ​ដែល​មាន​ក្នុង​ការ៉ុត​ក៏​ជួយ​កម្ចាត់​បាក់តេរី​មិនល្អ​និង​សម្រួល​ដល់​ដំណើរការ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។

៣. បង្កើន​សុខភាព​ភ្នែក ៖ ទឹក​ការ៉ុត​ស្រស់ មាន​ផ្ទុក​សារធាតុ lutein និង beta-carotene ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ភ្នែក​ល្អ​ប្រសើរ​មើលឃើញ​កាន់តែ​ច្បាស់ ហើយ​ជៀស​ផុត​ពី​បញ្ហា​ភ្នែក​ផ្សេង​ៗ​។ ដូច្នេះ​ដើម្បី​ពង្រឹង​បង្កើន​សុខភាព​ភ្នែក​នោះ វិធី​ដ៏​ងាយ​មួយ​ដែល​អ្នក​គួរ​អនុវត្ត​ជា​ប្រចាំ គឺ​ការ​ទទួលទាន​ទឹក​ការ៉ុត​ស្រស់​។

៤. បន្សាប​ជាតិ​នីកូទីន ៖ នៅ​ពេល​ជក់បារី​ជាតិ​នីកូទីន​អាច​ជ្រាប​ដល់​ខួរក្បាល ប្រព័ន្ធ​ស​សៃ​ឈាម និង​ស្ថិត​ក្នុង​រាង​កាយ​របស់​អ្នក​រយៈពេល ៣ ថ្ងៃ ធ្វើ​អោយ​ខូចខាត់​ដល់​ស្បែក​ថែម​ទៀត​។ ទោះជា​យ៉ាងណា ទឹក​ការ៉ុត​អាច​ជួយ​ទប់ស្កាត់​ប្រឆាំង​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​នេះ​បាន​យ៉ាង​ប្រសើរ​! ទឹក​ការ៉ុត​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដូច​ជា វីតាមីន A C K និង B ដែល​ជួយ​កម្ចាត់​ជាតិ​នីកូទីន​ចេញពី​ក្នុង​រាង​កាយ​។

៥. ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់ ៖ ក្រៅពី​ល្អ​សម្រាប់​សុខភាព​ភ្នែក​ហើយ​នោះ វីតាមីន A ក៏​មាន​ឥទ្ធិពល​ខ្លាំងក្លា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រលាក​ផង​ដែរ​។ ការ​ដាក់​បញ្ចូល​ទឹក​ការ៉ុត​ស្រស់ ឬ​ការ៉ុត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺជា​វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​មិន​ឲ្យ​កើតឡើង ឬ​កាត់​បន្ថយ​អាកា​រៈ​នៃ​ជំងឺ​។

៦. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ៖ កុំ​ខ្លាច​ថា​ជាតិ​ផ្អែម​នៃ​ទឹក​ការ៉ុត​ស្រស់​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​អ្នក​ឡើង​ខ្ពស់​! ក៏​ព្រោះ​ការ៉ុត​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ carotenoids ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។

៧. ទប់ស្កាត់​ជំងឺមហារីក ៖ ទឹក​ការ៉ុត ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ carotenoids និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ​ទៀត​ដែល​ជួយ​រារាំង​កម្ចាត់​កោសិកា​មហារីក​ក្នុង​រាង​កាយ​។ សារធាតុ carotenoids មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​ពោះវៀនធំ​, មហារីក​ផ្លោ​ក​នោម​, មហារីក​មាត់ស្បូន និង​មហារីក​បំពង់ក​។

៨. កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ៖ ទឹក​ការ៉ុត​ស្រស់ ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​មាន​ប្រសិទ្ធិ​ភាព​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ លើស​ពី​នេះ​ទៅ​ទៀត ជាតិ​ស​សៃ​នៅ​ក្នុង​ទឹក​ការ៉ុត​ក៏​ប្រសើរ​សម្រាប់​សុខភាព​ប្រព័ន្ធ​ស​សៃ​ឈាម​បេះដូង​ផង​ដែរ​។

៩. សុខភាព​ស្បែក​ល្អ​ប្រសើរ ៖ វីតាមីន A ដើរតួ​នាទី​ជួយ​ការពារ​កោសិកា​ស្បែក​ពី​ការ​បំផ្លាញ​ផ្សេង​ៗ រក្សា​ជាតិ​សំណើម​នៃ​ស្បែក និង​ទប់ស្កាត់​ស្នាម​ខ្សែ ក៏​ដូច​ជា​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ផង​ដែរ​។ ទឹក​ការ៉ុត​ស្រស់ ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន A ហើយ​ក៏​មាន​ប្រសិទ្ធិ​ភាព​ជួយ​ព្យាបាល​បញ្ហា ឬ​ជំងឺ​ស្បែក​ផ្សេង​ៗ​បាន​គួរ​ឲ្យ​កត់សម្គាល់​។

១០. សុខភាព​សក់ ៖ ទឹក​ការ៉ុត​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A ដែល​ចាំបាច់​សម្រាប់​ការ​ផលិត​ជាតិ​ប្រេង​ធម្មជាតិ​នៃ​សក់ ដើម្បី​រក្សា​បាន​នូវ​ស្បែក​ក្បាលមាន​សុខភាព​ល្អ​។ ប្រសិនបើ​គ្មាន​ជាតិ​ប្រេង​គ្រប់គ្រាន់​ទេ​នោះ​ស្បែក​ក្បាល​នឹង​ប្រែជា​ស្ងួត ហើយ​រមាស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ