ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ថា រោងចក្រ​កែ​ច្នៃ​ជ័រកៅស៊ូ​វៀតណាម​ដើរតួ​សំខាន់​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វៀតណាម​បាន​អះអាង​ថា រោងចក្រ​កែ​ច្នៃ​ជៀ​ជ័រកៅស៊ូ​របស់​ខ្លួន នៅ​កម្ពុជា​បាន​កំពុង​ដើរតួ​នាទី និង​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរលើ​ឆាក​ជាតិ និង​អន្តរជាតិ ។ នេះ​បើ​តាម​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​កៅស៊ូ​វៀតណាម VRG…

រាជធានី​ភ្នំពេញ ៖ វៀតណាម​បាន​អះអាង​ថា រោងចក្រ​កែ​ច្នៃ​ជៀ​ជ័រកៅស៊ូ​របស់​ខ្លួន នៅ​កម្ពុជា​បាន​កំពុង​ដើរតួ​នាទី និង​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរលើ​ឆាក​ជាតិ និង​អន្តរជាតិ ។ នេះ​បើ​តាម​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​កៅស៊ូ​វៀតណាម VRG លោក ជិន ង៉ុ​ក​ធួ​ក ។ ក្នុង​ជំនួប​ជាមួយ​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២ ខែកក្កដា​នេះ នៅ​ទីស្តីការក្រសួង​លោក ជិន ង៉ុ​ក​ធួ​ក បាន​ថ្លែង​ថា សព្វថ្ងៃ​សម្ព័ន្ធ​កៅស៊ូ​វៀតណាម ជៀ​ជ័រកៅស៊ូ​បាន​ជាង​៥០% លើ​ផ្ទៃដី​ដាំ​ដុះ​សរុប ។

លោក​បន្ត​ថា «​ការ​សាងសង់​រោងចក្រ​កែ​ច្នៃ​ជ័រ​នៅ​ជនបទ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ដែល​សមិទ្ធផល​ទាំង​អស់នោះ​វា​បាន និង​កំពុង​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​កម្រិតជីវភាព​របស់​បុគ្គលិក កម្មករ និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​តំបន់​វិនិយោគ និង​ជា​ពិសេស​ជួយ​លើកតម្កើង​មុខមាត់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​នាំ​ចេញ​ផលិតផល​ជ័រ​ដែល​ផលិត​នៅ​កម្ពុជា​» ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​កៅស៊ូ​វៀតណាម​បញ្ជាក់​ថា សមិទ្ធផល​ដែល​សម្ព័ន្ធ​កៅស៊ូ​សម្រេច​បាន​នេះ គឺ​បាន​មក​ពី​ការ​ជួយ​គាំទ្រ លើកទឹកចិត្ត និង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​បាន​យ៉ាង​ល្អ​ប្រសើរ ពី​សំណាក់​មន្ត្រី​ជំនាញ អគ្គនាយកដ្ឋាន​កៅស៊ូ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ទទួល​បន្ទុក​កៅស៊ូ និង​ជា​ពិសេស​លោក​រដ្ឋមន្ត្រីក្រសួង​ផ្ទាល់​នា​ពេល​កន្លង​មក ។

លោក​នឹង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ឲ្យ​បាន​ពេញលេញ តាម​អ្វី​ដែល​សម្ព័ន្ធ​បាន​ឯកភាព ជាមួយ​ក្រសួង និង​ជា​ពិសេស​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ និង​បច្ចេកទេស​របស់​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​ដំណាំ​កៅស៊ូ​នៅ​កម្ពុ​ជានា​ពេល​អនាគត ។ ក្នុង​ជំនួប​នោះ​ដែរ​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្ព័ន្ធ​កៅស៊ូ​វៀតណាម​សម្រេច​បាន ពិសេស​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ក្រសួង​អគ្គ​នាក​ដ្ឋា​ន​កៅស៊ូ​ក៏​ដូច​ជា ជាមួយ​អាជ្ញាធរ​ដែនដី ក្នុង​រយៈពេល​កន្លង​មក ។

ដោយ​សម្ព័ន្ធ​កៅស៊ូ​បាន​អនុវត្ត​តាម​ផែនការមេ ក្នុង​ការ​ដាំ​ដុះ ការ​បំពេញ​បាន​តាម​នីតិវិធី​រដ្ឋបាល ច្បាប់ និង​បច្ចេកទេស​ដែល​បាន​ឯកភាព​ជាមួយ​ក្រសួង និង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ រូប​វន្ត​សំខាន់​ៗ​ដែល​បាន​បង្ក​លក្ខណ​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ជីវភាព រស់នៅ​របស់​បុគ្គលិក កម្មករ​របស់​ក្រុមហ៊ុន ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ