ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង​ចាយវាយ​ទាំង​៣ ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ជៀសវាង

4 ឆ្នាំ មុន

ក្នុង​សម័យ​កាលដែល​មនុស្ស​ភាគច្រើន​មាន​ស្មា​ត​ហ្វូ​ន និង​អាច​ប្រើ​អ៊ី​ន​ធើ​ណែ​ត​បាន​យ៉ាង​លឿន ក្នុង​តម្លៃ​ទាប​នេះ វា​ពិតជា​ងាយស្រួល​ណាស់ ក្នុង​ការ​មើលឃើញ​ផលិតផល ឬ​សេវាកម្ម​ណាមួយ​ដែល​អ្នក​ចង់​ទិញ មិន​ថា ជា​សម្លៀក​បំពាក់ អាហារ ឬ​គ្រឿង​សង្ហា​រឹម​ទេ…

ក្នុង​សម័យ​កាលដែល​មនុស្ស​ភាគច្រើន​មាន​ស្មា​ត​ហ្វូ​ន និង​អាច​ប្រើ​អ៊ី​ន​ធើ​ណែ​ត​បាន​យ៉ាង​លឿន ក្នុង​តម្លៃ​ទាប​នេះ វា​ពិតជា​ងាយស្រួល​ណាស់ ក្នុង​ការ​មើលឃើញ​ផលិតផល ឬ​សេវាកម្ម​ណាមួយ​ដែល​អ្នក​ចង់​ទិញ មិន​ថា ជា​សម្លៀក​បំពាក់ អាហារ ឬ​គ្រឿង​សង្ហា​រឹម​ទេ ។

ប្រាកដ​ណាស់​ការ​ចាយវាយ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​រស់នៅ ប៉ុន្តែ​ការ​ចាយវាយ​ខ្ជះខ្ជាយ​មិនមែន​ជា​រឿង​ល្អ​ឡើយ ។ ខាងក្រោម​នេះ គឺជា​កំហុសឆ្គង​ក្នុង​ការ​ចាយវាយ​មួយ​ចំនួន​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ជៀសវាង ៖

១. ទិញ​ច្រើន ដើម្បី​ទទួល​បាន​រង្វាន់

ហាង​លក់ និង​ក្រុមហ៊ុន​ជា​ច្រើន​ប្រើ​មធ្យោបាយ​ទាក់ទាញ​អតិថិជន​ឲ្យ​ចំណាយ​ច្រើន​ដោយ​ប្រើប្រាស់​រង្វាន់​លើកទឹកចិត្ត ។ ឧទាហរណ៍​ដូច​ជា ប្រើ​របស់​ទិញ​លើស ៥០​ដុល្លារ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ ១០% បន្ថែម ឬ​ទិញ​លើស​ពី​ពីរ​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ ៥០% លើ​ទំនិញ​ទី​ពីរ​ជាដើម ។

បើ​ទោះជា​វា មើលទៅ​ដូច​ជា ផ្តល់​ផល​ចំណេញ​ដល់​អតិថិជន ប៉ុន្តែ​តាម​ពិត​ទៅ គឺ​វា​គ្រាន់តែ​បោក​ឲ្យ​អ្នកទិញ​ចាយ​ច្រើន​លើស​ពី​អ្វី​ដែល​ត្រូវការ​ប៉ុណ្ណោះ ។​ដើម្បី​ជៀសវាង​បញ្ហា​នេះ អ្នក​អាច​ដាក់​កម្រិត​លើ​ការ​ចាយវាយ​របស់​ខ្លួន​ជា​មុន រួច​ធានា​ថា ខ្លួន​មិន​ចាយ​លើស​ពី​ចំនួន​ដែល​បាន​កំណត់ ។

២. ទិញ​ទំនិញ​ជា​ដុំ

ការ​ទិញ​ទំនិញ​ជា​ដុំ​ទុក​ក្នុងផ្ទះ​មើលទៅ​ប្រៀប​ដូច​ជា មាន​តម្លៃ​ទាប​ជាង​ការ​ទិញ​រាយរង​ពិតមែន ប៉ុន្តែ​វា​ក៏​អាច​បង្ក​ឲ្យ​អ្នក​ចំណាយ​ច្រើន​ជាង​មុន​ដែរ ព្រោះ​អ្នក​អាច​ប្រើ​វា​អស់​មុន​ពេល ឬ​វា​ខូច​មុន​ពេល​អ្នក​អាច​ប្រើ​វា ។

មុន​ពេល​សម្រេចចិត្ត​ទិញ​ជា​ដុំ អ្នក​គួរតែ​តាមដាន​មើល​សិន​ថា ក្រុម​គ្រួសារ​របស់​អ្នក​ប្រើ​ទំនិញ​មួយ​នោះ​ញឹកញាប់​ឬទេ និង​ជា​ទូទៅ​វា​អស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ឬ​ស​ប្តា​ហ៍ ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​អ្នក​មិន​មាន​កន្លែង​ទុក​ត្រឹមត្រូវ​ទេ អ្នក​មិន​គួរ​ទិញ​ជា​ដុំ​ឡើយ ដើម្បី​ជៀសវាង​ការ​ខូច​មុន​ពេល​អ្នក​ប្រើ ។

៣. ការ​ទិញ​ដោយ​មិន​មាន​គម្រោង​ច្បាស់លាស់

ប្រជាជន​កម្ពុជា​ភាគ​ជ្រើ​ន​ចូល​ចិត្ត​ទៅ​ផ្សារ​ទិញ​ទំនិញ​ដោយ​មិន​មានការ​គ្រោងទុក​ច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​ទិញ​ទំនិញ​លើស​ពី​អ្វី​ដែល​ពួក​គេ​ត្រូវការ ។ ឧទាហរណ៍​ដូច​ជា អ្នក​គ្រាន់តែ​ចង់​ទិញ​សាប៊ូ​កក់សក់​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ដើរ​កាត់​នំចំណី​ដែល​អ្នក​ចូល​ចិត្ត​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​វា​ដើរទៅ​គិតលុយ​ដោយ​មិនដឹង​ខ្លួន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ