ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​រូបភាព​និង​លេស​អស់​រាប់​ឆ្នាំ​…​តែ​ការ​ពិតនោះ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​ឈ្មួញ​ដឹកឈើ​ទាំងនេះ បាន​​យក​លេស​ថា​ ទិញ​ឈើ​ពី​ខេត្តពោធិ៍សាត់​យក​ទៅ​ធ្វើ​ផ្ទះ​សម្បែង​នៅ​ឯ​ស្រុក​ផ្សេង​ៗ​ ក្នុង​ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែ​តាម​ការ​ពិត គឺ​គេ​ដឹក​ជញ្ជូន​ឈើ​នេះ ​រាប់​ឆ្នាំ​មក​ហើយ…

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​ឈ្មួញ​ដឹកឈើ​ទាំងនេះ បាន​​យក​លេស​ថា​ ទិញ​ឈើ​ពី​ខេត្តពោធិ៍សាត់​យក​ទៅ​ធ្វើ​ផ្ទះ​សម្បែង​នៅ​ឯ​ស្រុក​ផ្សេង​ៗ​ ក្នុង​ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែ​តាម​ការ​ពិត គឺ​គេ​ដឹក​ជញ្ជូន​ឈើ​នេះ ​រាប់​ឆ្នាំ​មក​ហើយ យក​ទៅ​បោះ​លក់​ឲ្យ​ដេប៉ូ​ផ្សេង​ៗ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង មាន​ដូច​ជា​ក្នុង​ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់ត្រឡាច ស្រុក​សាមគ្គី​មាន​ជ័យ ខ្លះ​រហូត​លក់ដូរ​ទៅ​ដល់​ខេត្តកំពង់ស្ពឺ​ថែម​ទៀត​ផង ។

សូមរំលឹកថា កង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សមត្ថកិច្ច​ផែន​សេដ្ឋកិច្ច ដឹកនាំ​ដោយ​លោក ជិន សុ​ផាត បាន​ចុះបង្ក្រាប​គោ​យន្ត​ដឹកឈើ​អត់​ច្បាប់​ចំនួន​២​គ្រឿង រួម​នឹង​មនុស្ស​៣​នាក់ រួច​នាំ​មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​ប្រមា​ណ​១​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គោ​យន្ដ​ទាំង​២​គ្រឿងនេះ​ ដឹកឈើ​អត់​ច្បាប់​ចេញពី​ខេត្តពោធិ៍សាត់ ​ឆ្លងកាត់​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស និងត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ចាប់​នៅ​ចំណុច​វាល​ស្បូវ នា​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែមិថុនា ។ ករណី​ដឹក​ជញ្ជូន​ឈើ​តាម​គោ​យន្ត​ដែល​គ្មាន​ច្បាប់​ឆ្លងកាត់​ទឹកដី​ឃុំ​ក្តុល​សែន​ជ័យ ឃើញ​​ថា មិនមែន​មាន​ត្រឹមតែ​១​ទៅ​២​គោ​យន្ត​ប៉ុណ្ណោះ​ទេ ជា​រៀង​រាល់​យប់​យ៉ាង​ហោច​បំផុត​ក៏​ចាប់ពី១០​ទៅ១៥​គោ​យន្ត​ដែរ ។

អ្នកបើកបរ​គោ​យន្ត​ទាំង​អស់នេះ អាច​ត្រឹមតែ​ជា​អ្នកស៊ីឈ្នួល​ដឹកឈើ​ឲ្យ​ឈ្មួញ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រុម​ឈ្មួញ​ដឹកឈើ​ខាងលើ​និយាយ​ថា ពួក​គាត់​ទិញ​ឈើ​នេះ ​នៅ​ខេត្តពោធិ៍សាត់ យក​ទៅ
ធ្វើ​ផ្ទះ​នៅ​ឯ​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ៕ ​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ