ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​នៅ​កំពង់​ផែ​ក្រុងភ្នំពេញ​ដោយសារ​រថយន្ត​មួយ​ចំនួន​គ្មាន​ឯកសារ​គ្រប់គ្រាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​កំពង់​ផែ​ក្រុងភ្នំពេញ​ដោយសារ តែ​យានយន្ត​មួយ​ចំនួន​គ្មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​មិន​ហ៊ាន​បើក​ចេញចូល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ស្ថានភាព​នៃ​ការ​អនុវត្ត​យន្តការ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​បណ្ណ​បើកបរ​របស់​អ្នកបើកបរ​រថយន្ត ដឹក​ទំនិញ​ចេញចូល​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​កំពង់​ផែ​ក្រុងភ្នំពេញ​ដោយសារ តែ​យានយន្ត​មួយ​ចំនួន​គ្មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​មិន​ហ៊ាន​បើក​ចេញចូល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ស្ថានភាព​នៃ​ការ​អនុវត្ត​យន្តការ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​បណ្ណ​បើកបរ​របស់​អ្នកបើកបរ​រថយន្ត ដឹក​ទំនិញ​ចេញចូល​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា​នេះ ។


នៅ​ទីស្តីការក្រសួង​លោក​សេង ឈួ​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ៖ «​ចំពោះ​យានយន្ត​ធន់​ធ្ងន់​ដែល​ដឹក​ចូល​កំពង់​ផែ​តាម​ពិនិត្យ និង​អង្កេត​យើង​ឃើញ​ទាំងអស់​គ្នា ហើយ​នៅ​កំពង់​ផែ​ភ្នំពេញ​កន្លង​មកនេះ​មានការ​កកស្ទះ​ចរាចរណ៍​ដោយសារ​មាន​រថយន្ត​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ដូច្នេះ​ហើយ​មិន​ហាន​ចេញ ឬ​ចូល ។ ចំណែក​រថយន្ត​ដែល​មាន​ឯកសារ​គ្រប់គ្រាន់​អាច​ចេញចូល​ស្រួល​» ។

លោក​បាន​បន្ត​ថា ៖«​រថយន្ត​ដែល​មិន​ហ៊ាន​ចេញចូល​នោះ ដោយសារ​ខ្វះ​នេះ ខ្វះ​នោះ ខ្វះ​ប័ណ្ណបើកបរ ខ្វះ​សៀវភៅ​ឈៀក ខ្វះ​ស្លាក​លេខ ។ ចំណែក​ផ្នែក​បច្ចេកទេស​វិញ​ខ្លះ​ខ្វះ​ប៊ូឡុង ឬ​ខៅ្ច មិន​គ្រប់​ចំនួន​ជាដើម​» ។ លោក សេង ឈួ​ន បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មានការ​ត្រួតពិនិត្យ​ឃើញ​មានការ​ខ្វះ​ចំ​ន្លោះ​ចំពោះ​យានយន្ត​បាន​ធ្វើ​ឲ្យ​អ្នកបើកបរ​មួយ​ចំនួន​ថត​ចោល​ក៏​មាន​ទើប បណ្តា​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ។

លោក​សេង ឈួ​ន ក៏​បាន​ឲ្យ​បាន​ឆ្លើយ​តប​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​មួយ​ចំនួន​ថា ការ​កកស្ទះ​ចរាចរណ៍​បាន​ធ្វើ​ឲ្យ​មាន​យឹត​យ៉ាវ​ទំនិញ​ដោយសារ សមត្ថកិច្ច​គ្រប់គ្រង​ត្រួតពិនិត្យ​យក​លុយ នោះ ខ្ញុំ​សូម​ជម្រាប​ថា ឯកសារ​ផាក​ពិនិត្យ​មាន​ទាំងអស់ ហើយពី​ចំនួន​ប៉ុន្មាន មាន​ក្នុង​ក្រឹត្យ​លេខ​៤៤​ហើយ ។

លោក​រដ្ឋលេខាធិកា​ក៏​បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ដែល​បណ្តាល​មនុស្ស​ស្លាប់​នោះ​ដោយសារ​តែ​អ្នកខ្លះ​បើកបរ​គ្មាន​ប័ណ្ណបើកបរ​ប្រើប្រាស់​គ្រឿង​ស្រវឹង គ្រឿងញៀន​ជាដើម ។ លោក​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​គោរព​ច្បាប់​ចរាចរណ៍​បាន​ឲ្យ​បាន​ទាំងអស់​គ្នា ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ