ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ឆេះ​តាំងពី​យប់​រហូត​មក​ដល់​ម៉ោង​២រសៀល​នេះ មិន​ទាន់​រលត់​ទៀត(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ត្រឹម​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា​នេះ ករណី​អគ្គី​ភ័យ​ឆេះ​ឃ្លាំង​ស្តុក​ខោអាវ​ជជុះ នៅ​សង្កាត់​អូ​ឡាំ​ពិ​ក ដែល​ឆេះ​តាំងពី​យប់​មករ​ហូត​មក​ដល់​ពេល​នេះ​ភ្លើង​នៅ​មិន​ទាន់​រលត់​នៅឡើយ​ទេ ។ លោក​ឃួ​ង…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ត្រឹម​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា​នេះ ករណី​អគ្គី​ភ័យ​ឆេះ​ឃ្លាំង​ស្តុក​ខោអាវ​ជជុះ នៅ​សង្កាត់​អូ​ឡាំ​ពិ​ក ដែល​ឆេះ​តាំងពី​យប់​មករ​ហូត​មក​ដល់​ពេល​នេះ​ភ្លើង​នៅ​មិន​ទាន់​រលត់​នៅឡើយ​ទេ ។

លោក​ឃួ​ង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​ដឹកនាំ​កម្លាំង​ចម្រុះ​ធ្វើការ​ពន្លត់ ពេល​នេះ កម្លាំង​មាន​សមត្ថកិច្ច រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង និង​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង កំពុង​អន្តរាគមន៍​បាញ់​ទឹក​បន្ត ។ ដោយ​ឆេះ​បំផ្លាញ​ផ្ទះ​អស់​ចំនួន​៧​ល្វែង គីប​ខោអាវ​ជជុះ​អស់​ជា​ច្រើន​គីប ចំណែកឯ​មូលហេតុ​គេ​មិន​ទាន់​ដឹង​នៅឡើយ ។

បញ្ជាក់​៖ ពុទ្ធោ​!​ម្ចាស់ផ្ទះ និង​ឃ្លាំង​ស្តុក​ខោអាវ​ជជុះ​យំ​លេង​ចេញ​ហើយ​បើ​ខ្ទេច​អស់​ចឹ​ង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ