ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ដ៍​សហការ​ជាមួយ​ក្រសួង​អប់រំ​​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​អប់រំ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​ដ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី ០១ ខែ កក្កដា…

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​ដ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី ០១ ខែ កក្កដា ឆ្នាំ​២០១៩ នេះ បាន​ចុះហត្ថលេខា​លើ អនុស្សរណៈ​នៃ​ការ​យោគយល់ (MoU) ដោយ​ណា​ហ្គា​វើ​ល​ដ៍ នឹង​ជួយ​ឧបត្ថម្ភ​ជា​សម្ភារ​អប់រំ និង​សម្ភារ​ការិយាល័យ​ដល់​សាលា​បឋម​សិក្សា​ចំនួន ៥៥ នៅ​ក្នុង​ខេត្ត​ចំនួន ១១ ក្នុង​ប្រទេស​កម្ពុជា ។

ក្នុង​នាម​ជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ខិតខំ​ប្រឹងប្រែង​ផ្នែក​សង្គមកិច្ច (CSR) ជា​ច្រើន​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ គឺ​តែងតែ​ផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​អប់រំ លើកកម្ពស់​ការ​អប់រំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ភាព​ជា​ដៃគូ​នេះ ក៏​នឹង​រួម​បញ្ចូល​ទាំង​ឱកាស​រៀនសូត្រ​សំខាន់​ៗ​ដូច​ជា ការ​យល់​ដឹង​អំពី​សុវត្ថិភាព​អគ្គិភ័យ​និង​ការ​បរិច្ចាគ​ឧបករណ៍​ពន្លត់​អគ្គិភ័យ ទៅ​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ដែល​ត្រូវ​បាន​ជ្រើសរើស​។

ថ្លែង​នៅ​ឯ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រៀបចំ​ឡើង​នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា នាយក​គ្រប់គ្រង​ណា​ហ្គា​វើ​ល​ដ៍ លោក Pern Chen បាន​សម្តែង​ការ​ដឹងគុណ​ចំពោះ​ការ​គាំទ្រ​ដែល​ក្រសួង​បាន​បង្ហាញ​ហើយ​ថា ការ​អភិវឌ្ឍ​វិស័យ​អប់រំ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​។

លោក Pern Chen បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ចាប់តាំងពី​ឆ្នាំ​២០១៤ មក យើង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​បរិយាកាស​នៃ​ការ​រៀនសូត្រ​កាន់តែ​ប្រសើរ និង​ផ្តល់​សម្ភារ​អប់រំ រួម​ជាមួយ​សកម្មភាព​ផ្សេង​ៗ​ទៀត​ដែល​ផ្តោត​លើ​ការ​អប់រំ​កីឡា និង​បរិស្ថាន​សម្រាប់​និស្សិត​ជាង ១៨១,០០០ នាក់​នៅ​តាម​សាលារៀន​ជាង ១០០ ក្នុង​ខេត្ត​ចំនួន ១០ ក្នុង​ប្រទេស​កម្ពុជា​» ។

លោក​បាន​បន្ត​ទៀត​ថា «​ឆ្នាំ​នេះ​យើង​បាន​ពង្រីក​វិសាលភាព​របស់​យើង​ដើម្បី​បញ្ចូល​ខេត្ត​មួយ​បន្ថែម​ទៀត​។ យើង​សង្ឃឹមថា ការ​រួមចំណែក​របស់​យើង​នឹង​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ដែល​ជួប​ប្រទះ​នឹង​ការ​ចំណាយ​លើ​មុខ​វិជ្ជា​សិក្សា​សំខាន់​ៗ​សម្រាប់​កូន​ៗ​ពួក​គេ »​។

លោក Pern បាន​បន្ថែម​ថា ណា​ហ្គា​វើ​ល​ដ៍ ក៏​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​សុវត្ថិភាព​អគ្គិភ័យ​ដើម្បី​ជា​ប្រយោជន៍​ដល់​និស្សិត​ជិត ៥.០០០ នាក់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​។ កម្មវិធី​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​អគ្គិភ័យ​កំពុង​ដំណើរការ​នៅ​តាម​សាលា​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយនឹង​ពង្រីក​ទៅ​ខេត្តកណ្តាល​កំពង់ស្ពឺ និង​ខេត្តតាកែវ​នៅ​ក្នុងឆ្នាំនេះ​។

វគ្គ​ទាំងនេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​នៃ​នាយកដ្ឋាន​អគ្គិភ័យ របស់​ណា​ហ្គា​វើ​ល​ដ៍ ដើម្បី​អប់រំ​ដល់​សិស្សានុសិស្ស អំពី​ការ​ការពារ​អគ្គិភ័យ និង​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​អគ្គិភ័យ​ដោយ​មាន​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ត្រូវ​បាន​បរិច្ចាគ​ទៅ​សាលារៀន​ជា​បន្តបន្ទាប់ ។

លោក​បាន​មាន​ប្រសាសន៍​ថា «​ជាមួយនឹង MoU នេះ យើង​ក៏​នឹង​ពង្រីក​កម្មវិធី​ការ​យល់​ដឹង​អំពី​សុវត្ថិ​ភាព​អគ្គិភ័យ​របស់​យើង​ដល់​សាលារៀន​បន្ថែម​ទៀត​ផង​ដែរ ដើម្បី​អប់រំ​សហគមន៍​របស់​យើង និង​ជួយ​ការពារ​ពួក​គេ​អំពី​ផល​ប៉ះពាល់​នៃ​អគ្គិភ័យ​»​។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត ហង្ស ជួនណា​រ៉ុ​ន បាន​មាន​ប្រសាសន៍​ថា «​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ការ​រួមចំណែក​និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មាន​តម្លៃ​ពី​ណា​ហ្គា​វើ​ល​ដ៍ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា និង​ផ្តល់​នូវ​ចំណេះដឹង​ផ្នែក​ការពារ​អគ្គិសនី សង្គ្រោះ​ជីវិត​ដល់​សិស្សានុសិស្ស និង​សហគមន៍​របស់​យើង​» ។

ទន្ទឹម​នឹង​នេះ​ដែរ ការ​បែងចែក​សម្ភារ​ការិយាល័យ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ស្ម័គ្រចិត្ត​របស់​កម្មវិធី ណា​ហ្គា​វើ​ល​ដ៍ បេះដូង​សប្បុរស (NagaWorld Kind Hearts) នៅ​តាម​បរិវេណ​បឋម​សិក្សា​ដែល​ពាក់ព័ន្ធ​នឹង​សិស្សានុសិស្ស ដែល​មាន​ចាប់ពី​ថ្នាក់​ទី ១ ដល់ទី ៦ ។ ការ​សន្យា​នេះ​នឹង​លើកទឹកចិត្ត​ពួក​គេ ខិតខំ​សិក្សា​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​អនាគត​របស់​ពួក​គេ​។ រង្វាន់​ក៏​ត្រូវ​បាន​ផ្តល់​ជូន​ដល់​សិស្សានុសិស្ស និស្សិត​ផង​ដែរ ដូច​ជា​ការ​លើកទឹកចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ និង​មិន​ឱ្យ​បាត់​បង់​នូវ​គោលដៅ​របស់​ពួក​គេ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ