ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ជំនាញ​ផ្ដល់​អនុសាសន៍​៥​ចំណុច​​ដើម្បី​ការពារ​ជំងឺ​ក្រួសតម្រងនោម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ប្រព័ន្ធ​ទឹកនោម មក​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​ផ្ដល់​ជា​ចំណុច​មួយ​ចំនួន ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ការពារ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ខណៈ​ជំងឺ​នេះ​ក៏​មាន​អត្រា​ខ្ពស់ នៅ​ក្នុង​ប្រទេស​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ប្រព័ន្ធ​ទឹកនោម មក​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​ផ្ដល់​ជា​ចំណុច​មួយ​ចំនួន ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ការពារ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ខណៈ​ជំងឺ​នេះ​ក៏​មាន​អត្រា​ខ្ពស់ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ជំងឺ​ប្រព័ន្ធ​ទឹកនោម និង​អត្ថប្រយោជន៍​នៃ​ម៉ាស៊ីន​បាញ់​ក្រួសតម្រងនោម កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ រៀបចំ​ឡើង​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ លោក​វេជ្ជបណ្ឌិត Damrongpan Watanachote វេជ្ជបណ្ឌិត​ជំនាញ​ប្រព័ន្ធ​តម្រងនោម​មក​ពី​មន្ទីរពេទ្យ​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​មាន​ប្រសាសន៍​ថា ជំងឺ​ក្រួស​ក្នុង​តម្រងនោម ជា​ជំងឺ​ដែល​កើត​ច្រើន​ទៅ​លើ​មនុស្ស​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិតខាង ហើយ​វា​កើតឡើង​ដោយសារ​តែ​កត្តា​ខ្លួន​យើង​ផ្ទាល់ ។

លោក​វេជ្ជបណ្ឌិត​បាន​ផ្ដល់​ជា​អនុសាសន៍​៥​ចំណុច ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ក្រួស​ក្នុង​តម្រងនោម និង​បញ្ហា​ប្រព័ន្ធ​តម្រងនោម ដោយ​ទី​១ ត្រូវ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន ព្រោះ​ទឹកជា​សារធាតុ​រាវ​ដែល​អាច​លាង​សម្អាត​តម្រងនោម​មិន​ឱ្យ​មាន​បញ្ហា ។ ក្នុង​មួយ​ថ្ងៃ​គួរ​ញ៉ាំ​ទឹក​អោយ​បាន​យ៉ាងតិច ២​លី​ត្រ និង​ច្រើន​ជាង​នេះ​កាន់តែ​ប្រសើរ ។ បន្ទាប់​មក​ទៀត គួរ​ហាត់ប្រាណ​ឱ្យ​បាន​ញឹកញាប់ និង​ទៀងទាត់ ហើយ​ការ​ហាត់ប្រាណ​នេះ​ដែរ មិន​ចាំបាច់​ទាល់តែ​លេង​កីឡា ឬ​លំ​ហាត់ប្រាណ​ធ្ងន់ធ្ងរ​ឡើយ គ្រាន់តែ​ធ្វើ​ចលនា​ដោយ​ខ្លួនឯង​នៅផ្ទះ ឬ​ធ្វើ​ឱ្យ​រាង​កាយ​មាន​ចលនា មិន​នៅ​ស្ងៀម​ក៏​បាន​ដែរ ។

កត្តា​មួយទៀត​នោះ គឺ​ទាក់ទង​នឹង​ការ​របប​អាហារដែល​គួរ​យល់​ដឹងផង​ដែរ ។ លោក​ថា «​បើ​ចង់​ជៀស​ឱ្យ​ឆ្ងាយ​ពី​ជំងឺ​ក្រួស​ក្នុង​តម្រងនោម គួរតែ​ទទួលទាន​បន្លែ​ចម្រុះ​ពណ៌ មាន​ន័យ​ថា គួរ​បរិភោគ​បន្លែ​ឱ្យ​បាន​ច្រើន​ប្រភេទ និង​គួរ​ជៀសវាង​បរិភោគ​ជាតិ​សាច់​ច្រើន​ពេក ជា​ពិសេស​ស្ទេ​ក ព្រោះ​អាហារ​ទាំងនេះ​ជា​កត្តារួម​ផ្សំ​មួយ​បង្ក​ឱ្យ​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​» ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ការ​ធ្វើ​ចិត្ត​ឱ្យ​នឹងនរ រឺ​ធ្វើ​ចិត្ត​ឱ្យ​សប្បាយ​កាត់​បន្ថយ​នូវ​ការ​ស្ត្រេ​ស
ផ្សេង​ៗ ព្រោះ​ការ​តប់ប្រមល់​ច្រើន ពិបាកចិត្ត​ច្រើន គិត​ច្រើន​ក៏​ជា​កត្តា​នាំ​អោយ​កើត​ជំងឺ​គ្រួ​ស​ក្នុង​តម្រង
នោម​ដែរ ដូច្នេះ​ហើយ​គួរតែ​ធ្វើ​ចិត្ត​ឱ្យ​សប្បាយ ធ្វើ​សម្មាធិ ដើម្បី​កាត់​បន្ថយ​ការ​គិត ។

លោក​វេជ្ជបណ្ឌិត សៅ រ៉ា​វី វី​រ៉ា​សុ​ផ​ន វេជ្ជបណ្ឌិត​ជំនាញ​មក​ពី​មន្ទីរពេទ្យ​បាងកក​ប្រទេស​ថៃ ក៏​បានឱ្យ​ដឹងផង​ដែរ បច្ចុប្បន្ន​នេះ ការ​ព្យាបាល​ជំងឺ​ក្រួស​ក្នុង​តម្រងនោម លែង​ធ្វើ​ឱ្យ​អ្នកជំងឺ​ពិបាក ឬ ត្រូវ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​យូរ​ទៀត​ហើយ ។ នៅ​ទីក្រុង​បាងកក បាន​ប្រើ​បច្ចេកវិទ្យា​បាញ់​បំបែក​ក្រួស​ក្នុង​តម្រងនោម​បាន​ជោគជ័យ និង​ប្រសិទ្ធភាព មិន​ធ្វើ​ឱ្យ​មាន​របួស​ស្នាម​ដល់​អ្នកជំងឺ​ហើយ​អ្នកជំងឺ​ក៏​មិន​ចាំបាច់​គេង​សម្រាក​នៅ​មន្ទីរពេទ្យ​ទៀត​នោះ​ដែរ ។ បច្ចុប្បន្ន បច្ចេកវិទ្យា​នោះ ក៏​ត្រូវ​បាន​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់យ​កមក​អនុវត្តន៍ និង​រង់ចាំ​ជួយ​ដល់​អ្នកជំងឺ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

គួរ​បញ្ជាក់​ថា មន្ទីរពេទ្យ​រ៉ូ់​យ៉ា​ល់​ភ្នំពេញ ដែល​មាន​ដៃគូរ​របស់​ខ្លួន​នៅ​ប្រទេស​ថៃ​នោះ តែងតែ​អញ្ជើញ​វេជ្ជ​បណ្ឌិត​ជំនាញ​ពី​ប្រទេស​ថៃ មក​ធ្វើ​បទ​បង្ហាញ​នូវ​ជំងឺ និង​ការ ការពារ​ជំងឺ​ទាំងនោះ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​បាន​យល់​ដឹងផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ