ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប ហើយ​បណ្តា​ខេត្ត​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២ ខែកក្កដា នេះ រហូត​ដល់​ថ្ងៃ​ទី​៨ កម្ពុជា​នឹង​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ហើយ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយ ចំនួន​នឹង​ទទួល រងទឹក​ភ្លៀង​ពី​តិច​ទៅ​ច្រើន…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២ ខែកក្កដា នេះ រហូត​ដល់​ថ្ងៃ​ទី​៨ កម្ពុជា​នឹង​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ហើយ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយ ចំនួន​នឹង​ទទួល រងទឹក​ភ្លៀង​ពី​តិច​ទៅ​ច្រើន ។ នេះ​បើ​តាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២ ខែកក្កដា​បានដឹង​ស្តី​ពី ស្ថានភាព​អាកាសធាតុ (​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៨ ខែកក្កដា​នេះ ) ថា​កម្ពុជា​យើង​បាន និង​ទទួល​នូវ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូស​បន្លាយ​លើ​ភាគ​ខាងជើង ក្នុង​ទឹកដី​ប្រទេស​ថៃ ,​ឡាវ និង​វៀតណាម ដោយ ភ្ជាប់​នឹង​វិ​សម្ពាធ (TD) ដែល​ទើបនឹង​កើត ឡើង​នៅ​ខាងកើត​កោះ​ហៃណាំ ។

ខ្យល់មូសុង​នីរ​តី​ខ្លាំង និង​ឥទ្ធិពល​ហ្វឺ​ន (Foehn) ដែល​មាន ល្បឿន​ពី 7-10m/s ទៅ​ភាគ ខាងក្រោម​ប្រទេស ។ ប្រភព​បាន​បន្ត​ថា លក្ខណៈ​បែប​នេះ ធ្វើ​ឲ្យ ១- ទឹកទន្លេ​មេគង្គ​នឹង​ងើបឡើង​បន្តិច ។ ២-​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​កោះកុង , ព្រះ​សីហ​នុ និង​មាន​ភ្លៀង​ធ្លាក់ រាយ​ប៉ាយ​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ។ ឯ​ខ្យល់​លើ​ផ្ទៃសមុទ្រ និង​រលក​មាន​កម្រិត​ខ្លាំង ។ ៣-​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប៉ែក​ឦសាន និង​ជាប់​វៀតណាម ភ្លៀង​នឹង​មា​នក ម្រិ​ត​ពី​បង្គួរ​ទៅ​ច្រើន ។ ៤- បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល និង​ពាយ័ព្យ​នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ បង្គួរ ។

៥- បណ្ដា​ខេត្ត​មាន កំពង់ស្ពឺ , កណ្តាល​,​តាកែវ​,​កំពត និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ដោយសារ​ឥទ្ធិពល​លឿន​នៅ​បន្ត​មាន ។ ៦- បាតុភូត​ផ្គរ​រន្ទះ , ខ្យល់​កន្ត្រាក់ និង​បន្ត​កើត​មាន និង​រលក​សមុទ្រ​ខ្លាំង ។ ចំពោះ​បា​តុ​នេះ​ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម​សូម​ឲ្យ សាធារណៈជន ជ្រាប​ជា​ព័ត៌មាន និង​បន្ត​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចៀសវាង​នូវ​បណ្តា បាតុភូត​អវិជ្ជមាន នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ