ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លក់ក្រពើចេញអស់ហើយ និងឈប់ចិញ្ចឹម​វាទៀតហើយ…

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយសារ​តែ​ភាព​ខ្លោចផ្សា​រក​ទីបំផុត​គ្មាន ឪពុក​ម្តាយ​កុមារី​ដែល​ក្រពើខ្លួន​ចិញ្ចឹម​បាន​ហែក​ស៊ី​សល់​តែ​លលាដ៍ក្បាល​នោះ បាន​សម្រេចចិត្ត​លក់​ក្រពើ​ដែល​ខ្លួន​ចិញ្ចឹម​ទាំងអស់ និង​ប្រកាស​ឈប់​ប្រកប​របរ​ចិញ្ចឹម​ក្រពើ​នេះ​ទៀត​ហើយ ។ ពួក​គាត់​បាន​ប្រកប​របរ​ចិញ្ចឹម​ក្រពើ​នេះ​ អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ មាន​ចំនួន​៦០​ក្បាល​គឺ​ឈ្មោល​៣០​ក្បាល​និង​ញី​៣០​ក្បាល…

ខេត្តសៀមរាប ៖ ដោយសារ​តែ​ភាព​ខ្លោចផ្សា​រក​ទីបំផុត​គ្មាន ឪពុក​ម្តាយ​កុមារី​ដែល​ក្រពើខ្លួន​ចិញ្ចឹម​បាន​ហែក​ស៊ី​សល់​តែ​លលាដ៍ក្បាល​នោះ បាន​សម្រេចចិត្ត​លក់​ក្រពើ​ដែល​ខ្លួន​ចិញ្ចឹម​ទាំងអស់ និង​ប្រកាស​ឈប់​ប្រកប​របរ​ចិញ្ចឹម​ក្រពើ​នេះ​ទៀត​ហើយ ។ ពួក​គាត់​បាន​ប្រកប​របរ​ចិញ្ចឹម​ក្រពើ​នេះ​ អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ មាន​ចំនួន​៦០​ក្បាល​គឺ​ឈ្មោល​៣០​ក្បាល​និង​ញី​៣០​ក្បាល ហើយ​ពួក​គាត់​នឹង​លក់​ក្រពើ​ទាំងនេះ​ចោល បន្ទាប់​ពី​ធ្វើ​បុណ្យឧទ្ទិសកុសល​ឱ្យ​កូន​រួច ព្រោះ​នៅ​សល់​កូនប្រុស​តូច​ៗ២​នាក់ ខ្លាច​មានការ​សៅហ្មង​ប្រចាំជីវិត​បន្ត​ទៅ​ថ្ងៃក្រោយ​ទៀត ។

បើ​តាម​ឪពុក​កុមារី​រង​គ្រោះ ឈ្មោះ រ៉ែ​ម រដ្ឋ អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ និង​លក់​ប្រហុ​ក​នៅផ្ទះ​បន្តិចបន្តួច ព្រមទាំង​ចិញ្ចឹម​ក្រពើ​ជា​លក្ខណៈ​គ្រួសារ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រាប់​កោះសន្តិភាព ពេល​កំពុង​ធ្វើ​រោង​បុណ្យ​ឱ្យ​កូនស្រី​ នា​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ថា ក្រពើ​ដែល​ស៊ី​កូនស្រី​ជាទី​ស្រឡាញ់​របស់​គាត់ គឺ​ស្ថិត​ក្នុង​ចំណោម​ក្រពើ​ទាំង​៦០​ក្បាល ដែល​ដាក់​ក្នុង​អាង​ខាងក្រោយ​ផ្ទះ ជាប់​នឹង​ជញ្ជាំង​ផ្ទះបាយ​។ ប្រពន្ធ​គាត់​ឈ្មោះ ន​ល់ សុ​លី អាយុ​៣២​ឆ្នាំ មាន កូន​ក្នុង​បន្ទុក​៣​នាក់ គឺ​ប្រុស​២​និង​ស្រី​ម្នាក់​ដែល​ស្លាប់​នេះ និង​មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

លោក រ៉ែ​ម រដ្ឋ រៀបរាប់​ថា កូនប្រុស​ស្រីទាំង​៣​នាក់​របស់​គាត់​មាន ១-​ឈ្មោះ រ៉​ម រដ្ឋធានី ភេទ​ប្រុស អាយុ​៦​ឆ្នាំ ជា​កូនច្បង ២-​ឈ្មោះ រ៉​ម រដ្ឋ​នារី ភេទ​ស្រី អាយុ​២​ឆ្នាំ​២​ខែ ជា​កូន​ទី​២​ដែល​ស្លាប់ ដោយសារ​ក្រពើ​ដែល​គាត់​ចិញ្ចឹម​នៅ​អាង​ខាងក្រោយ​ផ្ទះ​ដោយ​បន្សល់​នៅ​តែ​លលាដ៍ក្បាល និង​៣-​ឈ្មោះ រ៉​ម រដ្ឋ​វិបុល ភេទ​ប្រុស អាយុ​ទើប​ជាង​១​ខែ ។ លោក រ៉ែ​ម រដ្ឋ និយាយ​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ រូប​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើស្រែ​រហូតដល់​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​ថ្ងៃត្រង់​ទើប​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ដើម្បី​ហូប​បាយ ។

ពេលមក​ដល់​ផ្ទះ​អត់​ឃើញ​កូនស្រី ​ក៏​សួរ​ប្រពន្ធ ខណៈនោះ​ប្រពន្ធ​ដែល​ទើប​សម្រាលកូន​បាន​២​ខែ ក៏​ឆ្លើយ​ទាំង​មិន​ច្បាស់លាស់​ថា ​កូន​នៅ​ក្នុងផ្ទះ ។ ប៉ុន្តែ​ដោយ​ដើរ​រក​កូន​នៅ​ក្នុងផ្ទះ​អត់​ឃើញ ក៏​ដើរទៅ​រក​នៅ​ខាង​មុខ​ផ្ទះ​នៅ​តែ​អត់​ឃើញ​ទៀត ក៏បាន​សួរ​បងប្អូន​នៅ​ជិត​ផ្ទះ តែ​គ្មាន​អ្នក​ណា​ម្នាក់ឃើញ​ទេ ។ ពេល​នោះ​ធ្វើ​ឲ្យ​គាត់​មានការ​សង្ស័យ ព្រោះ​កន្លង​មក​ក ូនស្រី​គាត់​ធ្លាប់​ទៅ​ឡើង​តាម​កាំជណ្តើរ​ឈើ ដែល​គាត់​ដាក់​សម្រាប់​ឡើង​យក​ចំណី​ទៅ​បោះ​ឱ្យ​ក្រពើ​ស៊ី​នៅ​ខាងក្រោម​ផ្ទះ ។ ការ​សង្ស័យ​បែប​នេះ ព្រោះតែ​កន្លង​មក​កូនស្រី​ម្នាក់​នេះ​ត្រូវ​បាន​ជីដូន​ជីតា​ឃើញ​ទាន់​ម្តង​២​ដង​ហើយ និង​ស្ទុះ​ទៅ​ចាប់​យក​ចុះ​មក​វិញ ។

លោក រ៉ែ​ម រដ្ឋ រៀបរាប់​ទៀត​ថា ក្រោយ​ពី​ដើរ​រក​កូនស្រី ទាំង​នៅ​មុខ​ផ្ទះ​និង​សួរ​អ្នក​ជិតខាង​មិនឃើញ​រួច​មក ក៏​រត់​ទៅ​ឡើង​មើល​នៅ​អាង​ក្រពើ​ខាងក្រោយ​ផ្ទះ ស្រាប់តែ​ឃើញ​លលាដ៍ក្បាល​កូនស្រី​របស់​គាត់​ដែល​ក្រពើ​កំពុង​ពាំ និង​ដណ្តើម​គ្នា ទើប​គាត់​ស្រែកហៅ​បងប្អូន​សាច់ញាតិ និង​អ្នក​ជិតខាង មក​ជួយ​ដេញ​ក្រពើ​និង​វាយ​ក្រពើ ដើម្បី​ដណ្តើម​យក​លលាដ៍ក្បាល​កូនស្រី​មក​វិញ ។ លោក រ៉ែ​ម រដ្ឋ និយាយ​ទាំង​ទឹកភ្នែក​អួលអាក់​ថា មូលហេតុ​ដែល​គាត់​សម្រេចចិត្ត​លក់​ក្រពើ​ចោល​ទាំង​អស់នោះ​ព្រោះ​ទី​១-​ក្រពើ​ចុះថ្លៃ និង​ទី​២-​ក្រពើ​ស៊ី​កូនស្រី​ខ្លួនឯង ។

គួរ​បញ្ជាក់​ថា ករណី​ក្រពើ​ហែក​ស៊ី​ក្មេង​ស្រី គួរ​ឱ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា នៅផ្ទះ​ចិញ្ចឹម​ក្រពើ​តាម​ផ្លូវ​ទៅ​ភ្នំ​ក្រោម ។ សូម​បញ្ជាក់​ថា រោង​បុណ្យ​ត្រូវ​បាន​ដំឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ដែល​គ្រោង​ធ្វើបុណ្យ​រយៈពេល​៣​ថ្ងៃ ដើម្បី​ភ្ញៀវ​មក​ចូល​បុណ្យ​ផង និង​ថ្នាក់ដឹកនាំ​ខេត្ត​មក​ចូលរួម​ផង ។

គាត់​បញ្ជាក់​ថា មិនមែន​ធ្វើ​បុណ្យឧទ្ទិសកុសល​ឱ្យ​សព​កូនស្រី​រង​គ្រោះ​ទេ ព្រោះ​តាម​ទំនៀមទម្លាប់​នៅ​តំបន់​នេះ មិន​ឱ្យធ្វើ​បុណ្យសព​កូន​ក្មេង​ដែល​មិន​ទាន់​គ្រប់​អាយុ​ឡើយ ក្នុង​ជំនឿ​ថា ខ្លាច​ថ្ងៃក្រោយ​ចាប់ជាតិ​កើត​មក​អាច​ស្លាប់​ទៅ​វិញ ដោយ​តម្រូវ​ឱ្យ​ឪពុក​ម្តាយ​ធ្វើ​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១​និង​ទី​២ ខែកក្កដា ។ ចំណែក​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា និមន្ត​ព្រះសង្ឃ​មក​ផ្ទះ​ធ្វើ​សង្ឃទាន​១​ព្រឹក តាម​ប្រពៃណី​ទំនៀមទម្លាប់ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ