ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​កម្ពុជា​នឹង​ប្រកាស​ពី​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពា​ណិ​កម្ម​ក្នុង​ប្រជុំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា សម្តេច​នឹង​ប្រកាស​ឲ្យ​ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដឹង​ពី​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩ -២០២៣ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា សម្តេច​នឹង​ប្រកាស​ឲ្យ​ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដឹង​ពី​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩ -២០២៣ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០២ ខែកក្កដា​នេះ​យ៉ាង​ដូច្នេះ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ កក្កដា​នេះ ខ្ញុំ​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ស្តី​ពី «​ការ​ត្រួតពិនិត្យ​ឡើង​វិញ​ជាស​កល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» ដែល​មាន​រយៈពេល​២​ថ្ងៃ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស (Geneva, Switzerland) ។

សម្តេច​បញ្ជាក់​ថា «​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ «​យុ​ទ្ឋ​សាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​២០១៩-២០២៣ ហើយនឹង​ថ្លែង​សុន្ទរកថា នៅ​ក្នុង​កិច្ចប្រជុំ​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស UN ផង​ដែរ​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​សូម​អរគុណ​បងប្អូន​ខ្មែរ​នៅ​អឺរ៉ុប​ទាំងអស់ ដែល​កំពុង​រង់ចាំ​ទទួល​ស្វាគមន៍​ខ្ញុំ​នៅ​ទីក្រុង​ហ្សឺ​ណែវ និង​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ៗ​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ