ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីឈ្នួល​ធ្វើ​ដំបូលផ្ទះ​ឲ្យ​គេ តែ​មិន​ប្រយ័ត្ន​ក៏​ប៉ះ​ចំ​ខ្សែកាប​អគ្គិសនី​ឆក់​របួសធ្ងន់

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​បុរស​រង​គ្រោះ​បាន​នាំ​កម្មករ​ទៃ​ទៀត​ទៅ​ស៊ីឈ្នួល​ធ្វើ​ដំបូលផ្ទះ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ ដែល​ហេតុការណ៍​ករណី​ខ្សែភ្លើង​ឆក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកក្កដា​នេះ ស្ថិត​នៅ​ចំណុច…

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​បុរស​រង​គ្រោះ​បាន​នាំ​កម្មករ​ទៃ​ទៀត​ទៅ​ស៊ីឈ្នួល​ធ្វើ​ដំបូលផ្ទះ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ ដែល​ហេតុការណ៍​ករណី​ខ្សែភ្លើង​ឆក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកក្កដា​នេះ ស្ថិត​នៅ​ចំណុច ក្បែរ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា ក្រៅ ។

សេចក្តីរាយការណ៍​បន្ត ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ណាត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជាង​ផ្សារ​ដែក រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រង​របួសធ្ងន់​ឆេះ​ជើង​ខាងស្ដាំ និង​រលាក​ពេញ​រាង​កាយ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​កម្មករ​ចំនួន​៤​នាក់​ទៅ​ស៊ីឈ្នួល​ផ្សារ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ដែល​មាន​ម្ចាស់​ឈ្មោះ មុំ ក្នុងភូមិ​កើតហេតុ ខណៈ​ពេល​កំពុង​តែ​ផ្សារ​ដំបូល​សុខ​ៗ ស្រាប់តែ​ជាង​ខ្វះ​ដែក​ក៏​ប្រើ​ឱ្យ​កម្មករ​រង​គ្រោះ​ហុច​ដែក​១​ដើម​ដែល​មាន​បណ្ដោយ​ប្រវែង​៦​ម៉ែត្រ ទទឹង​២៥​លី ។ ពេល​កំពុង​តែ​ហុច​នោះ​ជន​រង​គ្រោះ​បាន​ទាញ​លើក​ដែក​ឡើង​ក៏​ប៉ះ​ចំ​ខ្សែភ្លើង​កាប​ស្រាត​៣​ខ្សែ មាន​កម្ពស់​បង្គោល​ភ្លើង​ធំ​មក​ដី​ប្រហែល​១០​ម៉ែត្រ បណ្ដាល​ឲ្យ​ឆក់​ភ្លាម់​ៗ ក្រោយមក​បងប្អូន និង​កម្មករ​លើកដាក់​រថយន្ត​របស់​ម្ចាស់ផ្ទះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ