ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ចំការ​កៅស៊ូ​ដេក​ស្លា.ប់​ក្នុង​ថ្លុក​ឈាម​​លើ​ម៉ូតូ ​ផ្អើល​ចំការ​កៅស៊ូ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​លើ​ម៉ូតូ​មួយ​គ្រឿង ក្នុង​កសិដ្ឋាន​ចំការ​កៅស៊ូ​មួយ​កន្លែង ដែល​គេ​ដាក់​ការ​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​មួយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​លើ​ផ្លូវលំ​ក្រួស​ក្រហម​ក្នុង​ចំការ​កៅស៊ូ​កសិដ្ឋាន​ទី​៣ របស់​ក្រុមហ៊ុន​តាន​បៀ​ន​កំពង់ធំ​អភិវឌ្ឍន៍​កៅស៊ូ កាលពី​ម៉ោង​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​លើ​ម៉ូតូ​មួយ​គ្រឿង ក្នុង​កសិដ្ឋាន​ចំការ​កៅស៊ូ​មួយ​កន្លែង ដែល​គេ​ដាក់​ការ​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​មួយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​លើ​ផ្លូវលំ​ក្រួស​ក្រហម​ក្នុង​ចំការ​កៅស៊ូ​កសិដ្ឋាន​ទី​៣ របស់​ក្រុមហ៊ុន​តាន​បៀ​ន​កំពង់ធំ​អភិវឌ្ឍន៍​កៅស៊ូ កាលពី​ម៉ោង​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ដង ថា​ន់​ហា​យ ភេទ​ប្រុស អាយុ​៥២ ឆ្នាំ ជន​ជា​វៀតណាម មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុនចំការកៅស៊ូ ស្នាក់​នៅ​ក្នុង​កសិដ្ឋាន​ទី​៣ របស់​ក្រុមហ៊ុន​តាន​បៀ​ន។

បើ​តាម​សាក្សី​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ​ខាងលើ គេ​បានឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​លើ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ​មួយ​គ្រឿង ដែល​មាន​ពាក់​ស្លាក​របស់​ប្រទេស​វៀតណាម លេខ​៧០ S2.៥៣៣២ នៅ​លើ​ផ្លូវ​ក្នុង​កសិដ្ឋាន​ចំការ​កៅស៊ូ​តាន​បៀ​ន ។ ឃើញ​ដូច្នោះ គេ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ជ្រាប​ជា​ព័ត៌មាន ទើប​ពេល​នោះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុតែ​ម្តង ។

ភ្លាម​ៗ​នោះ​សាក្សី​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នោះ ផ្តើម​ចេញពី​អ្វី​នៅឡើយ​ទេ ចំណែក​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ ប៉ុន្តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ចំពោះ​ការ​ស្លាប់​បាត់បង់​អាយុជីវិត​របស់​បុគ្គលិក​ក្រុមហ៊ុនចំការកៅស៊ូ​តាន​បៀ​ន​កំពង់ធំ​នោះ ជា​អំពើ​ឃាតកម្ម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ