ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​២​រូប ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​លំនៅ​ដ្ឋា​ន​នៅ​ខេត្តកំពង់ឆ្នាំង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា​នេះ​បាន​ដឹកនាំ​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​សាកសួរ​សុខទុក្ខ​ដល់​នាយ​នគរបាល​ចំនួន​២​រូប ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​លំនៅ​ដ្ឋា​ន ។ នៅ​ក្នុង​ឱកាស​សាកសួរ​សុខទុក្ខ​នោះ​ដែរ…

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា​នេះ​បាន​ដឹកនាំ​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​សាកសួរ​សុខទុក្ខ​ដល់​នាយ​នគរបាល​ចំនួន​២​រូប ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​លំនៅ​ដ្ឋា​ន ។

នៅ​ក្នុង​ឱកាស​សាកសួរ​សុខទុក្ខ​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត​បាន​ឧបត្ថម្ភ​ដល់​មន្ត្រី​ដែល​មាន​ជំងឺ​ទាំង​ពីរ​នាក់ ទី​១- គឺ​លោក​វរសេនីយ៍ទោ បួរ​សាវ៉ា​ត នាយ​រង​ការិយាល័យ​សរុប​ផែនការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដោយ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣​លាន​៦៧​ម៉ឺន​រៀល ព្រមទាំង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន និង​ទី​២- លោក​វរសេនីយ៍ត្រី ឃ្លោក ស្រឿង នាយ​ផ្នែក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀល ក្នុង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ទោ​ក៏​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ទាំង​ពីរ​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ទៅ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​លេបថ្នាំ​តាម​វេជ្ជបញ្ជា អោយ​ឲ្យ​ឆាប់​ជា​សះស្បើយ ដើម្បី​ចូល​ធ្វើការ​បំពេញភារកិច្ច​វិញ ។ ក្នុង​ឱកាស​នោះ​ដែរ​មន្ត្រី​នគរបាល​ទាំង​ពីរ​រូប​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ខ្លួន ដែល​មាន​ជំងឺ​ប្រចាំ​កាយ និង​សូម​ជូនពរ​លោកស្នងការ​ជួប​ប្រទះ​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ