ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ពីកម្ពស់ជាង១០ម៉ែត្រ​ប៉ះ​បង្កាន់ដៃ​ខ្ទាតចូលអាងទឹក…សំណាង​សល់ជីវិត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​ចិន​ម្នាក់បានធ្លាក់​ពី​ជាន់​ទី​៥​នៃ​សណ្ឋាគារ​រ៉ូ​យ៉ា​ល់​ក្រោ​ន ដែលមាន​​កម្ពស់​ជាង​​១០​ម៉ែត្រ តែ​ជា​គ្រោះល្អ​ពេល​ធ្លាក់​នោះ​ប៉ះ​បង្កាន់ដៃ​ជាន់​ទី​៤​ក៏​ខ្ទាត​ចូល​ទៅ ក្នុង​អាង​ទឹក​នៃ​សណ្ឋាគារ​ទើប​មិន​បណ្តាល​ឲ្យ​ស្លាប់ ។ ទោះបីជា​បែប​ណា ជនជាតិ​ចិន​នេះ បាន​រង​របួសធ្ងន់…

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​ចិន​ម្នាក់បានធ្លាក់​ពី​ជាន់​ទី​៥​នៃ​សណ្ឋាគារ​រ៉ូ​យ៉ា​ល់​ក្រោ​ន ដែលមាន​​កម្ពស់​ជាង​​១០​ម៉ែត្រ តែ​ជា​គ្រោះល្អ​ពេល​ធ្លាក់​នោះ​ប៉ះ​បង្កាន់ដៃ​ជាន់​ទី​៤​ក៏​ខ្ទាត​ចូល​ទៅ ក្នុង​អាង​ទឹក​នៃ​សណ្ឋាគារ​ទើប​មិន​បណ្តាល​ឲ្យ​ស្លាប់ ។ ទោះបីជា​បែប​ណា ជនជាតិ​ចិន​នេះ បាន​រង​របួសធ្ងន់ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ពេញ​សណ្ឋាគារ ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​អ្នកគ្រប់គ្រង​សណ្ឋាគារ​ ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ របស់​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​សៀមរាប មក​ដឹក​យក​ទៅ​សង្គ្រោះ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​៤​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែមិថុនា ដែល​សណ្ឋា​គារ​ខាងលើ​ស្ថិត​នៅ​តាម​ផ្លូវ​៧​មក​រាក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។ លោក​វរ​សេនីយ៍ឯក តូច សុគន្ធ នាយ​កា​រិ​យាល័យ​នគរបាល​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ខេត្តថ្លែង​ថា បុរស​ជន​ជាតិ​ចិន​រូប​នេះ​ឈ្មោះ Sha Peng Cheng អាយុ​៣៤​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E៦៧៣៤៧៤៥០ ជា​ភ្ញៀវ​ទេសចរ ចូល​មក​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរ​ជាតិសៀមរាប ហើយ​ចូល​មក​ស្នាក់​នៅ​បន្ទប់​លេខ​៥១៧ នៃ​សណ្ឋាគារ​រ៉ូ​យ៉ា​ល់​ក្រោ​ន ។

លោកនាយ​ការិយាល័យ​បន្ត តាម​ការ​ពិនិត្យ​គឺ​ជន​រង​គ្រោះ​មាន​រង​របួស​ចង្កេះ​ធ្ងន់ និង​ភ្លាត់ដៃស្តាំ ។ តាម​ការ​សាកសួរ​មិត្តភក្តិ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា វេលា​ម៉ោងជាង​៦​ល្ងាច រូបគេ​និង​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ផឹកស្រា​នៅ​ម្តុំ​ផាប់​ស្ទ្រី​ត និង​បន្ត​ទៅ​ច្រៀង​លេង​នៅ​ខារ៉ាអូខេ រហូត​ដល់​ម៉ោង​ប្រហែល​៣​រំលងអធ្រាត្រ​ទើប​នាំ​គ្នា​ត្រឡប់​មក​វិញ ហើយ​ចូល​ក្នុង​បន្ទប់​សម្រាក​រៀង​ៗ​ខ្លួន ។

ប្រភព​ពី​មិត្តភក្តិ​ឲ្យ​ដឹង​ទៀត​ថា លុះ​នៅ​ម៉ោងប្រហែល​ជាង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ២០១៩ បុគ្គ លិក​សណ្ឋាគារ​រ៉ូ​យ៉ា​ល់​ក្រោ​ន​បាន​ទៅគោះ​ទ្វារ​បន្ទប់​ប្រាប់​ថា មិត្តភក្តិ​របស់​គាត់​ធ្លាក់​ពីលើ​សណ្ឋាគារ​ជាន់​ទី​៥​ចូល​ក្នុង​អាង​ទឹក ។ ខណៈឮ​ដូច្នោះ រូប​គាត់​បាន​ចុះ​មក​មើល និង​ជួយ​បញ្ជូនជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ជា​មួយ​បុគ្គលិក​សណ្ឋាគារ ។

បុរស​រង​គ្រោះ​ជនជាតិ​ចិន​រូប​នេះ ត្រូវ​បានផ្ទេរ​ពី​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​សៀមរាប មកសម្រាក​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​វិញ ៕

អត្ថបទសរសេរ ដោយ