ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរ​ចុះ​សួរ​ឡើង​…​មានអី​ទៅ​ដល់​ផ្អើល​សមត្ថកិច្ច

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​និង​១២​នាទី​រសៀល ថ្ងៃ​ទី​០១ ខែកក្កដា​នេះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​និង​១២​នាទី​រសៀល ថ្ងៃ​ទី​០១ ខែកក្កដា​នេះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ ។

ជនសង្ស័យ​មានឈ្មោះ ឆោម រ៉ា​ឆា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ នៅ​ពេល​សមត្ថកិច្ច​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ទិញ​ថ្នាំ​ញៀន​យក​មក​ប្រើប្រាស់ និង​ចែកចាយ​បន្ត ប៉ុន្តែ​មិនធំ​ដុំ​ដូច​គេ​ទេ ។

បន្ទាប់​ពី​មាន​ចម្លើយ​ជាក់​កម្លាំង​នគរបាល​ប៉ុស្តិ៍​និមិត្ត​បាន​នាំ​ជនសង្ស័យ​ទៅ​ឆែកឆេរ​លំនៅ​ឋាន ទើប​រក​ឃើញ​កន្លែង​លាក់​ទុក​អាវុធ​កែ​ឆ្នៃ (​កាំភ្លើង​ខ្យល់​) ចំនួន​៧​ដើម វែង​០២​ដើម ខ្លី​០៥​ដើម និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ដូច​ជា ៖ រុំសេវ​សម្រាប់​ផ្ទុះ​០២​ដប គីប​ផ្ទុះ​០២​បន្ទាស់ បំពង​ស្ទុប់​ខ្យល់​០៣​ដើម បំពង​ខ្យល់​ចំនួន​០៣​ដើម ដែក​សម្រាប់​ធ្វើការ​ណុ​ង​ចំនួន​១ ដប់​ជក​ចំនួន​១ ។

ក្នុង​នោះ​ដែរ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ ពណ៌​ស​ថ្លា​ចំនួន​១១​កញ្ចប់​តូច​ដែល​ជនសង្ស័យ​ប្រើប្រាស់​ផង និង​ចែកចាយ​បន្ត​ផង ។ អ្វី​ដែល​កត់សម្គាល់​នោះ គឺថា ជនសង្ស័យ​គ្រាន់តែ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​តូចតាច​នៅ​ជាយ​ដែន​សោះ​មាន​ប្រើប្រាស់​អាវុធ​កែ​ឆ្នៃ​រហូត​ទៅ​៧​ដើម​មិនធម្មតា​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ