ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​: អ្នកចេះ​រៀបចំ​ផែនការ​ចំណាយ និង​ចំណូល​ហើយ​ឬ​នៅ ?​

4 ឆ្នាំ មុន

កត្តា​សំខាន់​ក្នុង​ការ​រៀបចំ​គម្រោង​ចំណូល និង​ចំណាយ​បាន​ល្អ គឺ​ការ​វាយតម្លៃ​វា និង​កែសម្រួល​ជា​ប្រចាំ ។ ការ​វាយតម្លៃ​គម្រោង​ចំណូល និង​ចំណាយ គឺ​ពិតជា​សំខាន់ ប្រសិនបើ​អ្នក​ចង់​សម្រេច​គោលដៅ​ដែល​បាន​កំណត់ ។…

កត្តា​សំខាន់​ក្នុង​ការ​រៀបចំ​គម្រោង​ចំណូល និង​ចំណាយ​បាន​ល្អ គឺ​ការ​វាយតម្លៃ​វា និង​កែសម្រួល​ជា​ប្រចាំ ។ ការ​វាយតម្លៃ​គម្រោង​ចំណូល និង​ចំណាយ គឺ​ពិតជា​សំខាន់ ប្រសិនបើ​អ្នក​ចង់​សម្រេច​គោលដៅ​ដែល​បាន​កំណត់ ។ ប៉ុន្តែ​គោលដៅ និង​តម្រូវការ​របស់​អ្នក​តែងតែ​ផ្លាស់​ប្តូរ​តាម​ពេលវេលា ដូច្នេះ​អ្នក​ក៏​គួរតែ​ធ្វើការ​កែសម្រួល​គម្រោង​តាម​ស្ថាន​ការ​ដែរ ។ ជា​ទូទៅ​អ្នក​គួរតែ​វាយតម្លៃ​វា​ជា​រៀង​រាល់​ខែ ឬ​មួយ​ឆ្នាំ​ម្តង​យ៉ាងតិច ។

ជាដំបូង​អ្នក​គួរតែ​សួរ​ខ្លួនឯង​សិន​ថា តើ​អ្នកមាន​គោលដៅ​ហិរញ្ញវត្ថុ​អ្វីខ្លះ ? តើ​វា​ផ្លាស់​ប្តូរ​តាម​ពេលវេលា​ឬទេ ? ឧទាហរណ៍​ដូច​ជា អ្នកមាន​គោលបំណង​ចង់​បើកហាង​កាហ្វេ​មួយ ប៉ុន្តែ​ដោយសារ​តែ​ទីផ្សារ​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ពេក​ក៏​អ្នក​បោះបង់​វា​ចោល ហើយ​ពេល​នេះ​អ្នកមាន​ប្រាក់​សន្សំ​ដែល​មិន​ត្រូវ​បាន​ប្រើប្រាស់ ។ បន្ទាប់​មក​ជ្រើស​យក​គោលដៅ​បី​ដែល​អ្នក​ចង់​សម្រេច ។ រួច​អ្នក​ត្រូវ​វាយតម្លៃ​ថា គម្រោង​របស់​អ្នក​ជួយ​ដល់​អ្នក​ក្នុង​ការ​សម្រេច​គោលដៅ​ទាំង​បី​ឬទេ? ប្រសិនបើ​គោលដៅ​របស់​អ្នក​ត្រូវ​បាន​ផ្លាស់​ប្តូរ​គម្រោង​របស់​អ្នក​ក៏​គួរតែ​មា​នប​ម្លា​ស់​ប្តូរ​ដែរ ។

កត្តា​សំខាន់ គឺ​ស្វែងរក​កន្លែង​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​គម្រោង​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​បាន ។ ឧទាហរណ៍​ដូច​ជា ប្តូរ​ធនាគារ​ទៅ​ធនាគារ​ដែល​ផ្តល់​ការ​ប្រាក់​ខ្ពស់​ជាង​មុន​ជាដើម ។ ឬ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេង​ៗ ប្រសិនបើ​អ្នក​គិត​ថា អ្នក​អាច​ស្វែងរក​ជម្រើស​ល្អ​ជាង​មុន​បាន​ដូច​ជា ឈប់​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​កន្លែងធ្វើការ និង​ខ្ចប់​អាហារ​ពី​ផ្ទះ​វិញ ។

ចុង​ក្រោយ គឺ​អ្នក​គួរតែ​ត្រួតពិនិត្យ​មើល​គម្រោង​ថ្មី​របស់​អ្នក​សា​ជា​ថ្មី​នៅ​ចុងខែ ព្រោះ​វា​ជួយ​ឲ្យ​អ្នកដឹង​ថា គម្រោង​ថ្មី​ពិតជា​ល្អ​ជាង​មុន​ឬទេ ឬ​វា​ត្រូវការ​កែសម្រួល​ថែម​ទៀត ។ ដំណើរការ​នៃ​ការ​វាយតម្លៃ និង​កែសម្រួល​គួរតែ​ជា​ទម្លាប់​ប្រចាំខែ​សម្រាប់​អ្នក ដើម្បី​គ្រប់គ្រង​ស្ថាន​ការ​ហិរញ្ញវត្ថុ​ឲ្យ​បាន​ប្រសើរ​ជាង​មុន ។

បើសិនជា​អាច​អ្នក​គួរតែ​មើល​ចំណូល និង​ចំណាយ​ប្រចាំឆ្នាំ​របស់​អ្នកផង​ដែរ ដើម្បី​ដឹង​ច្បាស់​ពី​ទម្លាប់​ចាយវាយ​របស​អ្នក ។ ប្រសិនបើ​អ្នកមាន​ដៃគូ​អ្នក​មិន​គួរ​រៀបចំ​គម្រោង​នេះ​តែ​ម្នាក់ឯង​ទេ ។ ព្យាយាម​ពិភាក្សា​ពី​ចំណូល និង​ចំណាយ​យ៉ាងតិច​ណាស់ ក៏​ប៉ុន្មាន​ស​ប្តា​ហ៍ម្ត​ង​ដែរ ដើម្បី​ជៀសវាង​ជម្លោះ ឬ​បង្ក​ការ​ប៉ះពាល់​ដល់​ទំនាក់ទំនង​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ