ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ឺន មេ​ឃា ជា​បេក្ខភាព​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​​ឡើង​ទៅប្រកួត​នៅ​វគ្គ​បន្ត​ជាមួយ​កីឡាករ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូប​មាន​តែ​ម៉ឺន មេ​ឃា មក​ពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ម្នាក់​ប៉ុណ្ណោះ​ដែល​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ជាមួយ​កីឡាករ​ថៃ​៣​រូប​ផ្សេង​ទៀត​ក្នុង ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​បន្ទាប់​ពី​គេ​ផ្ដួល​កីឡាករ​ថៃ​កាលពី​ថ្ងៃ​ទី​២៩ មិថុនា កន្លង​មកនេះ​។ គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​ធ្វើ​ឡើង​ចំនួន​២​ស​ប្ដា​ហ៍​រួច​មក​ហើយ​ដែល​កាលពី​ស​ប្ដា​ហ៍​ទី​១​មាន​កីឡាករ​កម្ពុជា​ចំនួន​២​រូប​បាន​ធ្លាក់​ចេញពី​កម្មវិធី​មួយ​នេះ​គឺ​កីឡាករ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូប​មាន​តែ​ម៉ឺន មេ​ឃា មក​ពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ម្នាក់​ប៉ុណ្ណោះ​ដែល​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ជាមួយ​កីឡាករ​ថៃ​៣​រូប​ផ្សេង​ទៀត​ក្នុង
ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​បន្ទាប់​ពី​គេ​ផ្ដួល​កីឡាករ​ថៃ​កាលពី​ថ្ងៃ​ទី​២៩ មិថុនា កន្លង​មកនេះ​។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​ធ្វើ​ឡើង​ចំនួន​២​ស​ប្ដា​ហ៍​រួច​មក​ហើយ​ដែល​កាលពី​ស​ប្ដា​ហ៍​ទី​១​មាន​កីឡាករ​កម្ពុជា​ចំនួន​២​រូប​បាន​ធ្លាក់​ចេញពី​កម្មវិធី​មួយ​នេះ​គឺ​កីឡាករ ឡូញ វ៉ា​ន់​ឌី មក​ពី​ក្លិបវិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​កីឡាករ អេ​លី​ត សាន់ មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ​។

នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ទៀត កីឡាករ សេន កុសលមក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ខេត្ត​បាត់ដំបង ក៏​ត្រូវ​ជ្រុះ​ចេញពី​កម្មវិធី​នេះ​ដែរ ។ ដូច្នេះកីឡាករ​កម្ពុជា មាន​តែ​ម៉ឺន មេ​ឃា ម្នាក់ប៉ុណ្ណោះ​ដែល​មានសំណាង​បាន​ឡើង​ប្រកួត​នៅ​វគ្គ​បន្តបន្ទាប់​បី​គេ​វាយ​កីឡាករ​ថៃ យ៉​ត​និយម ភុំ​ផា​ន់​មួ​ង ឱ្យ​បោះបង់​ចោលការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​៤​។

ទោះជា​យ៉ាងណា សម្រាប់​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត​នោះ ម៉ឺន មេ​ឃា មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ដែរ ដោយសារ​គេ​ត្រូវ​ប្រឈម​តតាំង​ជាមួយ​កីឡាករ​ថៃ​ជើង​ខ្លាំង​ចំនួន​៣​រូប​ផ្សេង​ទៀត​តែ​មិន​ទាន់​ដឹង​ថា​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ណា​ម្នាក់​នោះ​ទេ ដោយសារតែ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​តម្រូវ​ឱ្យ​ចាប់ឆ្នោត​រើស​គូប្រកួត​ជា​មុន​សិន ។

អ្នក​ដែល​បាន​ឡើង​មក​ដល់​វគ្គ​នេះ​សុទ្ធតែ​ត្រូវ​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដូច​គ្នា គ្រាន់តែ​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​តម្រូវ​យក​តែ​អ្នក​ជាប់​លេខ​១​ប៉ុណ្ណោះ ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​ផ្សេង​ដណ្ដើម​យក​ពានរង្វាន់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ