ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែ​ម សង្វាត បានការ​ព្យាបាល​មិន​គិតថ្លៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​សមាគម​សិល្បករ​ខ្មែរ​បាន​រួម​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ (TYDA) បាន​សម្រេច​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង​ចំពោះ​អតីត​តារាចម្រៀង​លោក​សែ​ម សង្វាត នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ពេទ្យ​លោកសង្ឃ​) ។ អតីត​តារាចម្រៀង​បាត់​មុខ​ពី​សិល្បៈ​ទាំងស្រុង​អស់​រយៈពេល​ជា​ច្រើន ខណៈ​ពេល​ដែល​ស្ថានភាព​រស់នៅ​របស់​លោក​យ៉ាងណា​ក៏​មិន​ត្រូវ​បាន​គេ​រំលឹក​ឡើង​វិញ​នោះ​ដែរ​។ បន្ទាប់​ពី​មហាជន​មួយ​ចំនួន​បាន​ប្រទះ​ឃើញ…

រាជធានី​ភ្នំពេញ​៖​សមាគម​សិល្បករ​ខ្មែរ​បាន​រួម​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ (TYDA) បាន​សម្រេច​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង​ចំពោះ​អតីត​តារាចម្រៀង​លោក​សែ​ម សង្វាត នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ពេទ្យ​លោកសង្ឃ​) ។

អតីត​តារាចម្រៀង​បាត់​មុខ​ពី​សិល្បៈ​ទាំងស្រុង​អស់​រយៈពេល​ជា​ច្រើន ខណៈ​ពេល​ដែល​ស្ថានភាព​រស់នៅ​របស់​លោក​យ៉ាងណា​ក៏​មិន​ត្រូវ​បាន​គេ​រំលឹក​ឡើង​វិញ​នោះ​ដែរ​។ បន្ទាប់​ពី​មហាជន​មួយ​ចំនួន​បាន​ប្រទះ​ឃើញ ជាមួយនឹង​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ស្តី​ពី​ភាព​លំបាក និង​ការ​ធ្លាក់ខ្លួន​ឈឺ​ស្គម​ស្ទើរ​មើល​មិន​ស្គាល់​នោះ ក៏​មាន​សប្បុរសជន ជា​ពិសេស​អ្នកសិល្បៈ​រួម​ជំនាន់​បាន​ខ្នះខ្នែង​ជួយ​ដល់​រូប​លោក​ផង​ដែរ ។

លោក​សែ​ម សង្វាត បាន​ទទួល​ការ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ពី​សប្បុរសជន ក្នុង​នោះ​អតីត​សមាជិក​ក្នុង​ក្រុម​ចម្រៀង​EV មាន​លោក​ឃុំ ប៉ុណ្ណា​ដែ​ត អ្នក​នាង​យក ់ឋិតរ​ដ្ឋា និង​អ្នក​នាង​ឱ​ក សុគន្ធ​កញ្ញា ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ផង​ដែរ​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ សមាគម​សិល្បករ​ខ្មែរ​ក៏​បាន​ចេញ​មុខ​ជួយ​ថ្លៃ​ព្យាបាល​ជូន​លោក​សែ​ម សង្វាត ដែល​ធ្វើ​ឲ្យ​អតីត​តារាចម្រៀង​រូប​នេះ​កាន់តែ​មាន​ភាព​កក់ក្តៅ​លែង​ឯកា​បន្ត​ទៀត ។

អតីត​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​EV លោក​សែ​ម សង្វាត បាន​ធ្លាក់​ស្គម​មើល​ស្ទើរ​មិន​ស្គាល់ បន្ទាប់​ពី​លោក​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​អស់​ច្រើន​ឆ្នាំ ។ ម្ចាស់​បទ​«​សំបុត្រ​ស្នេហ៍​ក្នុង​សៀវភៅ​អូន​»​រូប​នេះ​បាន​សម្ងំ​ព្យាបាល​ជំងឺ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​បាន​ចេញ​មុខ​សុំ​ជំ​នួ​ួ​យ ។ លោក​បាន​ចាប់ផ្តើម​ឈឺ​ស្គម​ខ្លាំង​ដោយសារ​បញ្ហា​ក្រពះ និង​ពោះវៀន​អស់​រយៈពេល​ប្រមាណ​ជាង​៣​ឆ្នាំ​មក​ហើយ ។ បើ​ទោះជា​មាន​ជំងឺ​រ៉ាំរ៉ៃ​ក៏​ដោយ ប៉ុន្តែ​នៅ​តែ​តស៊ូ​ធ្វើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ និង​បង់ថ្លៃ​បន្ទ​ប់​។

បើ​ទោះ​ជួប​ភាព​លំបាក និង​ជំងឺ​រួមរឹត​ក៏​ដោយ លោក​សែ​ម សង្វាត នៅ​តែ​តស៊ូ​ទៅ​ធ្វើការ និង​មិន​បាន​ចេញ​មុខ​សុំ​ជំ​នួ​ួ​យ​នោះ​ឡើយ​។ លោក​ថា មិន​ហ៊ាន​ចេញ​មុខ​ក្នុង​សិល្បៈ​អស់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​សារ​លោក​មាន​ជំងឺ និង​មាន​ស្គមស្គាំង​ខុស​ពី​មុន ។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ លោក​នៅ​តែ​អាច​ច្រៀង​បាន​ដដែល បើ​ទោះបីជា​លោក​មាន​បញ្ហា​ច្រមុះ​អស់​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ។

លោក​សែ​ម សង្វាត គឺជា​តារាចម្រៀង​មួយ​ដួង​ក្នុង​ផលិតកម្ម​EV​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​កាលពី​ជាង​១០​ឆ្នាំ​មុន ។ បទ​របស់​លោក​ដែល​មានការ​គាំទ្រ​ខ្លាំង​បំផុត​នោះ គឺ​បទ​«​សំបុត្រ​ស្នេហ៍​ក្នុង​សៀវភៅ​អូន​» ដែល​បាន​ចេញ​ក្នុង​វ៉ុល​រួម​គ្នា​ជាមួយ​តារាចម្រៀង​ឱ​ក សុគន្ធ​កញ្ញា យក់ ឋិតរ​ដ្ឋា និង​លោក​ឃុំ ប៉ុណ្ណា​ដែ​ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ