ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អចល​ទ្រព្យ​៖ គួរ​មាន​ក្រុម​វិស្វករ​មួយ​ក្រុមហ៊ុន​សហការ​ជាមួយ​វិនិយោគិន​ក្រៅប្រទេស​និង​ក្នុង​ប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ក្រោយ​ការ​បាក់​រលំ​អាគារ​កំពស់​៧​ជាន់​ដែល​កំពុង​សាងសង់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​បាន​ឆក់​យក​ជីវិត​កម្មករ ២៨ រូប​និង​រង​របួស ២៦ រូប​ផ្សេង​ទៀត​នោះ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​បង្កើត​នូវ​ក្រុមការងារ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ក្នុង​ទឹកដី​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ទន្ទឹម​នឹង​នេះ​ផង​ដែរ​អ្នកជំនាញ​ខាង​អចល​ទ្រព្យ​ក៏​បាន​លើក​ឡើង​ថា គួរតែ​មាន​ក្រុម​វិស្វករ​មួយ​ក្រុម​ជាក់លាក់ ដើម្បី​ធ្វើការ​សហការ​ជាមួយនឹង​វិនិយោគិន​ពី​បរទេស​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​វិស័យ​សំណង់​នៅ​កម្ពុជា…

​រាជធានី​ភ្នំពេញ​៖ ក្រោយ​ការ​បាក់​រលំ​អាគារ​កំពស់​៧​ជាន់​ដែល​កំពុង​សាងសង់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​បាន​ឆក់​យក​ជីវិត​កម្មករ ២៨ រូប​និង​រង​របួស ២៦ រូប​ផ្សេង​ទៀត​នោះ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​បង្កើត​នូវ​ក្រុមការងារ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ក្នុង​ទឹកដី​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ទន្ទឹម​នឹង​នេះ​ផង​ដែរ​អ្នកជំនាញ​ខាង​អចល​ទ្រព្យ​ក៏​បាន​លើក​ឡើង​ថា គួរតែ​មាន​ក្រុម​វិស្វករ​មួយ​ក្រុម​ជាក់លាក់ ដើម្បី​ធ្វើការ​សហការ​ជាមួយនឹង​វិនិយោគិន​ពី​បរទេស​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​វិស័យ​សំណង់​នៅ​កម្ពុជា ។ ​

លោក ច្រឹ​ក​សុខ នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ផង​ដែរ​ថា «​កម្ពុជា​គួរតែ​មាន​ក្រុម​វិស្វករ​មួយ​ក្រុមហ៊ុន ដើម្បី​រង់ចាំ​សហការ​ជាមួយ​វិនិយោគិន​ក្រៅប្រទេស​និង​ក្នុង​ប្រទេស ក្នុង​ការ​សាងសង់​សំណង់​នានា នៅ​កម្ពុជា ដូច្នេះ​វិស្វករ និង​ក្រុម​ស្ថាបត្យករ នឹង​អាច​ធ្វើការ​រួម​គ្នា ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​សាងសង់ ដោយ​ស្របច្បាប់ ។ ម្យ៉ាងទៀត​នៅ​ពេល​សំណង់​នោះ មាន​បញ្ហា​អ្វីមួយ គឺ​ពួក​គេ​ជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង » ។ ​លោក​បាន​បន្ត​ថា ការ​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គឺជា​ការ​អាទិភាព ដោយសារ​តែ​ខេត្ត​នេះ​សំបូរ​នូវ​សំណង់​អគារ​ខ្ពស់​ៗ បាន​កើនឡើង​លឿន​ពេក ហួស​ពី​ការ​ស្មាន ដែល​ត្រូវ​អោយ​មាន​ក្រុមការងារ​ត្រួតពិនិត្យ​អោយ​បាន​ត្រឹមត្រូវ ។ បន្ទាប់​ពី​ខេត្ត​នេះ ក៏​គួរតែ​មាន​ក្រុមការងារ​ត្រួតពិនិត្យ គុណភាព​សំណង់​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត ក៏​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ​ជាដើម ។ ​គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ខេត្ត​ព្រះ​សីហ​នុ ជា​ប៉ូ​ល​សេដ្ឋកិច្ច គំរូ

ពហុ​បំណង​ធំ​ជាងគេ​ក្នុង​ប្រទេស ដែល​មាន​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ហើយ​បាន​ធ្វើ​ឱ្យ​វិនិយោគិន​បរទេស​ជា​ច្រើន​ចាប់អារម្មណ៍​ដាក់​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ជា​ពិសេស​អគារ​ខ្ពស់ ដែល​ធ្វើ​អោយ​វិស័យ​សំណង់​អគារ​មានការ​កើនឡើង​ខ្ពស់ និង​ត្រូវ​មានការ​តាមដាន​ត្រួតពិនិត្យ​បន្ថែម ។

​យ៉ាងណាមិញ បន្ទាប់​ពី​មាន​ករណី​បាក់រ​លំអ​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​រក​ឃើញ​ថា​អគារ​នោះ មិន​មានច្បាប់​សាងសង់​ត្រឹមត្រូវ​នោះ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ប្រជុំ និង​ចាត់វិធានការ​ក្ដៅ​មួយ​ចំពោះ​សំណង់​អត់​ច្បាប់​នៅ​កម្ពុជា ក្នុង​នោះ នឹង​មិន​អនុញ្ញាត​អោយ​មាន​មនុស្ស​ចូល​ស្នាក់​នៅ មិន​អនុញ្ញាត​អោយធ្វើ​អាជីវកម្ម ជា​ពិសេស​គឺ​មិន​ឱ្យ​ផ្គត់ផ្គង់ ទឹក និង​ភ្លើង​នៅ​ក្នុង​សំណង់​អគារ​អត់​ច្បាប់​ទាំងនោះ ។ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ពេល​កន្លង​ទៅ​នេះ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា សំណង់​អត់​ច្បាប់​ទាំងអស់​ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ផ្ទាល់ បើ​មិន​មានច្បាប់​អនុញ្ញាត​ទេ គឺ​នឹង​មិន​អោយ​មាន​មនុស្ស​ចូល​ស្នាក់​នៅ​បាន​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​អោយធ្វើ​អាជីវកម្ម​អ្វី​ទាំងអស់ ជា​ពិសេស​នោះ គឺ​មិន​អោយ​មានការ​ត​ទឹក​និង​ភ្លើង​ចូល​ក្នុង​ការដ្ឋាន​សំណង់​នោះ​ជា​ដាច់ខាត ។

លោក​បាន​បន្ត​ថា ពេល​នេះ​ក្រសួង​ដែនដី ក៏​ដូច​ជា​រដ្ឋាភិបាល បាន​បង្កើត​គណៈកម្មការ​ត្រួ​ពិនិត្យ​សំណង់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធានា​គុណភាព​សំណង់ និង​ប្រាកដ​ថា​សំណង់​ដែល​កំពុង​សាងសង់​នៅ​ទីនោះ ជា​សំណង់​ដែល​មានច្បាប់​សាងសង់​ត្រឹមត្រូវ ដូច្នេះ សូម​អោយ​ក្រុមហ៊ុន​សាងសង់​ម្ចាស់​ម៉ៅ​ការ​សំណង់ និង​ម្ចាស់​ការដ្ឋាន​សំណង់​ទាំងអស់​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ត្រួតពិនិត្យ​គុណភាព​អោយ​បាន​ល្អ​ផង ។

សូម​រំលឹក​ផង​ដែរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ព្រមាន​ម្ដង​រួច​ហើយ​បន្ទាប់​ពី​មាន​ហេតុ​ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ក៏​បាន​ដាក់​វិធានការ អោយ​មន្ត្រី​ទាំងអស់​ត្រូវ​តាមដាន​សំណង់​អត់​ច្បាប់ និង​បញ្ឈប់​ជា​បន្ទាន់ ។ សម្ដេច​ថា​៖« មាន​អ្នក​លើក​ឡើង​ថា មាន​អ្នកធំ​ខ្លះ​កាង​សំណង់​អត់​ច្បាប់ តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ភស្តុ​តាង​ណាមួយ​បញ្ជាក់​ថា អ្នកធំ​ណា​ម្នាក់​នៅ​ពីក្រោយ​សំណង់​អត់​ច្បាប់​នោះ​ទេ ដូច្នេះ​វា​គ្រាន់តែ​ជា​ពាក្យ​ចរ​ចាម​អារាម​ប៉ុណ្ណោះ បើសិនជា​មាន​ភស្តុ​តាង​នឹង​ចាត់ការ​ទាំងអស់​ដូច​គ្នា » ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ