ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​គេង​មិន​គួរ​​ញ៉ាំ​អាហារ​ទាំង​នេះ​ទេ នឹង​​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ឡើយ

4 ឆ្នាំ មុន

ប្រសិនជា​អ្នក​មិន​ចង់​គេង​មិន​លក់ អ្នក​មិន​គួរ​ពិសារ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​ឡើយ ព្រោះ​វា​ជា​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​មិន​គួរ​ពិសារ​ដំឡូងបារាំង​មុន​ពេល​គេង​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ហើមពោះ​បាន​។២- អ្នក​ក៏​មិន​អាច​ញ៉ាំ​កាហ្វេ​ផង​ដែរ ព្រោះ​វា​ផ្ទុក​កាហ្វេ​អ៊ី​ន​ដែល​ធ្វើ​ឲ្យ​គេង​មិន​លក់​បាន​។ ម្យ៉ាងទៀត វា​ក៏​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់​ផង​ដែរ​។៣-…

ប្រសិនជា​អ្នក​មិន​ចង់​គេង​មិន​លក់ អ្នក​មិន​គួរ​ពិសារ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​ឡើយ ព្រោះ​វា​ជា​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​មិន​គួរ​ពិសារ​ដំឡូងបារាំង​មុន​ពេល​គេង​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ហើមពោះ​បាន​។
២- អ្នក​ក៏​មិន​អាច​ញ៉ាំ​កាហ្វេ​ផង​ដែរ ព្រោះ​វា​ផ្ទុក​កាហ្វេ​អ៊ី​ន​ដែល​ធ្វើ​ឲ្យ​គេង​មិន​លក់​បាន​។ ម្យ៉ាងទៀត វា​ក៏​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់​ផង​ដែរ​។
៣- គ្រាប់​ល្ពៅ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ផង​ដែរ​។ ដូចនេះ អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​មុន​ពេល​ចូល​គេង​ឡើយ។

៤-មិន​ថា​ស្រា​អ្វី​ឡើយ អ្នក​គួរតែ​ចៀស​ឲ្យ​ផុត ព្រោះ​ស្រា​ទាំងនោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្វាង​នៅ​ពាក់កណ្តាល​យប់។
៥- សូកូឡា​ពណ៌​ខ្មៅ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​ទៀត​ផង​។
៦- ប៉េងប៉ោះ នឹង​ធ្វើ​ឲ្យ​ខួរក្បាល​អ្នកមាន​អារម្មណ៍​ស្វាង មិន​ងាយ​ងងុយគេង​ឡើយ​។

៧- អាហារ​បំពង និង​អាហារ​ដែល​ហិ​រទាំង​ឡាយ អ្នក​គួរតែ​ចៀស​កុំ​ពិសារ​មុន​ពេល​ចូល​គេង​ឲ្យ​សោះ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចូល​គេង​ណាស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ