ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជាការ​កងទ័ពជើងទឹក​បង្កើន​សមត្ថភាព​ត្រៀម​ជួយ​សង្គ្រោះ​ពលរដ្ឋ​ក្នុង​ពេល​ជួប​គ្រោះ​ទឹកជំនន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ជាការ​កងទ័ពជើងទឹក​បង្កើន​សមត្ថភាព​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​គ្រា​មាន​គ្រោះ​ទឹកជំនន់ ឬ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ភ្លាម​ៗ​សំដៅ​នាំ​មក​នូវ​សុវត្ថិភាព​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា សុខ​សន្តិភាព សម្រាប់​សង្គម​ជាតិ ។ ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី​ប្រយុទ្ធ​ថ្នាក់​កងអនុសេនាតូច វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ…

រាជធានី​ភ្នំពេញ ៖ បញ្ជាការ​កងទ័ពជើងទឹក​បង្កើន​សមត្ថភាព​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​គ្រា​មាន​គ្រោះ​ទឹកជំនន់ ឬ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ភ្លាម​ៗ​សំដៅ​នាំ​មក​នូវ​សុវត្ថិភាព​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា សុខ​សន្តិភាព សម្រាប់​សង្គម​ជាតិ ។ ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី​ប្រយុទ្ធ​ថ្នាក់​កងអនុសេនាតូច វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ បើកបរ​-​ថែទាំ​នាវា និង​អូរ​ប័​រ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​រោង​ជាង​-​ដុក (​ទន្លេ​) និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​សង្គ្រោះ​គ្រោះ​មហន្តរាយ ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា​នេះ នៅ​ទីបញ្ជាការ​កងទ័ពជើងទឹក ។

លោកនាយ​ឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំអ​សមុទ្រ​បាន​ឲ្យ​ដឹង​ថា បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​បាន​ហ្វឺ​ក​ហាត់​ជំនាញ​យុទ្ធវិធី និង​ជំនាញ​បច្ចេកទេស​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់​តាម​កម្រិតស្តង់ដារ​ជាមួយ​ការ​ត្រៀមលក្ខណៈ​បម្រុង​នូវ​ឧបករណ៍ សម្ភារ មធ្យោបាយ ស្បៀងអាហារ ដើម្បី​ដោះស្រាយ​ទាន់​ពេលវេលា និង​ការពារ​គ្រោះ​ទឹកជំនន់ និង​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ដែល​កើត​មាន​ឡើង​នៅ​កម្ពុជា ។

លោកនាយ​ឧត្តមនាវី ទៀ វិញ បាន​ជំរុញ​ឲ្យ​កងកម្លាំង​កងទ័ពជើងទឹក​ទាំងអស់​រៀបចំ​កម្លាំង និង​មធ្យោបាយ ដើម្បី​ធ្វើការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ភ្លាម​ៗ​បន្ថែម​ពីលើ​ភារកិច្ច​ការពារ​បូរណភាព​ដែនដី ដែនអាកាស ដែនទឹក ដែន​កោះ ឆ្នេរ លំអ​សមុទ្រ ដើម្បី​នាំ​មក​សុខ​សន្តិភាព សុវត្ថិភាព​សង្គម​ទប់ស្កាត់​បង្ក្រាប​អំពើ​ភេរវកម្ម និង​បទល្មើស​នានា​ដែល​បង្ក​ដល់​អ​ស្ថិរភាព​សង្គម ។

សូម​បញ្ជាក់​ថា សិក្ខាកាម​ដែល​ចូល​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បច្ចេកទេស​បើកបរ និង​ថែទាំ​នាវា​-​អូ​ប័​រ ក្នុង​រយៈពេល​៣​ខែ​កន្លង​ទៅ​នេះ​មាន​សរុប​១១០​នាក់ ។ សិក្ខាកាម​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បច្ចេកទេស​ជួសជុល​ម៉ាស៊ីន​បច្ចេកទេស បច្ចេកទេស​អគ្គិសនី បច្ចេកទេស​ជួសជុល​ដុក លំ​ហាត់​របៀប និង​អប់រំ​ចិត្តសាស្ត្រ​មាន​សរុប​៦០​នាក់ ខណៈ​សិក្ខាកាម​១១០​នាក់​ទៀត​បាន​ហ្វឹកហាត់​លើ​មុខ​ជំនាញ​ផែនទី​ជើង​គោក និង​ត្រីវិស័យ​យុទ្ធវិធី​ថ្មើរជើង បច្ចេកទេស​អាវុធ​ថ្មើរជើង អប់រំ​ចិត្តសាស្ត្រ និង​លំ​ហាត់​របៀប ។ ព្រម​ជាមួយ​នេះ អង្គភាព​កងទ័ពជើងទឹក ក៏​បាន​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​សង្គ្រោះ​គ្រោះ​មហន្តរាយ ដែល​មាន​សមាសភាព​ហ្វឹកហាត់​ជា​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នា​វឹក​ចំនួន​២៥០​នាក់ រយៈពេល​៦១​ថ្ងៃ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

កែសម្រួលដោយ