ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មកពីណា ជិះ​តាម​ដេញ​កា.ប់​ឈាម​ស្រោច​ពេញ​ខ្លួន​នៅ​ក្រុង​តា​ខ្មៅ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គួរ​អោយ​ភ័យ​ខ្លាច​ណាស់ មួយ​រយៈ​នេះ​នៅ​ក្នុង​ក្រុង​តា​ខ្មៅ បន្ទាប់​ពី​មានការ​បើក​ទីតាំង​លក់​ស្រា​ក្រឡុក​មក គឺ​បទល្មើស​កើនឡើង​យ៉ាង​ខ្លាំង​ជា​ពិសេស​អំពើ​ហិង្សា និង​ដេញ​កាប់​គ្នា​ជា​រៀង​រាល់​យប់​បង្ក​ឱ្យ​អសន្តិសុខ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​។ ដូច​ករណី​នេះ គឺ​យុវជន​៣​នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​ដេញ​កាប់​រហូត​រង​របួសធ្ងន់​-​ស្រាល​ឈាម​ស្រោច​ពេញ​ខ្លួន​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ក្រុម​ជន​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល​ដែល​កើតឡើង​កាលពី​១២​និង​៣០​នាទី​យប់​ឈាន​ចូល​នៅ​ថ្ងៃ​ទី​១…

ខេត្តកណ្តាល ៖ គួរ​អោយ​ភ័យ​ខ្លាច​ណាស់ មួយ​រយៈ​នេះ​នៅ​ក្នុង​ក្រុង​តា​ខ្មៅ បន្ទាប់​ពី​មានការ​បើក​ទីតាំង​លក់​ស្រា​ក្រឡុក​មក គឺ​បទល្មើស​កើនឡើង​យ៉ាង​ខ្លាំង​ជា​ពិសេស​អំពើ​ហិង្សា និង​ដេញ​កាប់​គ្នា​ជា​រៀង​រាល់​យប់​បង្ក​ឱ្យ​អសន្តិសុខ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​។

ដូច​ករណី​នេះ គឺ​យុវជន​៣​នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​ដេញ​កាប់​រហូត​រង​របួសធ្ងន់​-​ស្រាល​ឈាម​ស្រោច​ពេញ​ខ្លួន​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ក្រុម​ជន​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល​ដែល​កើតឡើង​កាលពី​១២​និង​៣០​នាទី​យប់​ឈាន​ចូល​នៅ​ថ្ងៃ​ទី​១ កក្កដា ២០១៩ ចំណុច​ផ្លូវជាតិ​លេខ​២ នៅ​មុខ​វត្ត​ព្រែក​ឬ​ស្សី ភូមិ​ព្រែក​ឬ​ស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ។

ជន​រង​គ្រោះ​៣​នាក់ ១-​ឈ្មោះ ស្រ៊​ន វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ របួសស្រាល ២-​ឈ្មោះ ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ របួសធ្ងន់ និង​៣-​ឈ្មោះ កោ​ក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ របួសធ្ងន់ អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​តា​បេស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ចំណែក​វត្ថុ​តាង​មាន​ម៉ូតូ​១​គ្រឿង ម៉ាក wave100 ពណ៌​ខ្មៅ ស្លាក​លេខ​កណ្តាល 1V-5161 របស់​ជន​រង​គ្រោះ​ឈ្មោះ​កោ​ក និង​ដាវ​១​ដើម​ប្រវែង​៧០cm របស់​ជនសង្ស័យ​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ

ហើយ​ជនសង្ស័យ​២០​នាក់​(​មិន​ស្គាល់​អត្តសញ្ញាណ​) ជិះ​ម៉ូតូ​១០​គ្រឿង មាន​ម៉ាក nex ពណ៌​សលាយ​ទឹកក្រូច​១​គ្រឿង​, nex ពណ៌​សលាយ​ខៀវ​១​គ្រឿង​, let ២​គ្រឿង​, សង់​ពណ៌​ក្រហម ស៊េរី​២០១៩​មួយ​គ្រឿង ហើយ​ក្រៅពី​នោះ​មិន​ចាំ​ម៉ាក បាន​រត់គេច​ខ្លួន​បាត់​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញពី​ផឹកស្រា​ក្រឡុក​នៅ​មាត់​ស្ទឹង ក្បែរ​រោង​អ្នកតា​ថៃ​ជឺ​តា​ខ្មៅ នៅ​ពេល​ជិះ​ដល់​ស្តុ​ប​ក្រពើ​ហា ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ដេញ​តាម​រហូត​ដល់​មុខ​វត្ត​ព្រែក​ឬ​ស្សី ខណៈនោះ​ជន​រង​គ្រោះ​ក៏​បត់​មក​ស្តាំ​ចូល​តាម​ផ្លូវ​ក្បែរ​សង្កាត់​ព្រែក​ឬ​ស្សី

ហើយ​ម៉ូតូ​ជន​រង​គ្រោះ​ក៏​ជ្រុល​ទៅ​បុក​ជាប់​នឹង​របង​សាលា​សង្កាត់ បណ្តាល​ឲ្យ​ជនរ​គ្រោះ​ឈ្មោះ​ធី និង​ឈ្មោះ​កោ​ក ដួល​ដេក​លើ​ថ្នល់ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ​ស្រ៊​ន វិសាល រត់​ចោល​ម៉ូតូ ហើយ​នៅ​សល់​ជន​រង​គ្រោះ​២​នាក់​ក៏​ត្រូវ​ក្រុម​ជនល្មើស​យក​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​លើ​ក្បាល បណ្តាល​ឲ្យ​មាន​របួស​ស្នាម​យ៉ាង​ធ្ងន់ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​ជិះ​គេចខ្លួន​បាត់​ទៅ រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដឹក​យក​មក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ជ័យ​ជំនះ រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​បន្ត​ទៀត ហើយ​ករណី​នេះ​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រកមុខ​ជនសង្ស័យ​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ