ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អនុម័ត​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើ​វិនិយោគ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​អនុម័ត​យល់ព្រម​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អេស​ភី​អេ​ច​ភី (​ខេ​ម​បូ​ឌា​) ឯ​.​ក​ធ្វើការ​វិនិយោគ​គម្រោង​វា​រី​អគ្គ​សិ​នី​ពោធិសាត់​១ ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។ រដ្ឋសភា​អនុញ្ញាត​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​អេស​ភី​អេ​ច​ភី (​ខេ​ម​បូ​ឌា​)…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​អនុម័ត​យល់ព្រម​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អេស​ភី​អេ​ច​ភី (​ខេ​ម​បូ​ឌា​) ឯ​.​ក​ធ្វើការ​វិនិយោគ​គម្រោង​វា​រី​អគ្គ​សិ​នី​ពោធិសាត់​១ ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។ រដ្ឋសភា​អនុញ្ញាត​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​អេស​ភី​អេ​ច​ភី (​ខេ​ម​បូ​ឌា​) ឯ​.​ក ធ្វើ​តាម​រយៈ​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ឲ្យ​ក្រុមហ៊ុន​អេស​ភី​អេ​ច​ភី (​ខេ​ម​បូ​ឌា​) ឯ​.​ក នា​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា​នេះ ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​មាន​សមាជិក​រដ្ឋ សភា​លើកដៃ​អនុម័ត​ជា​ឯកច្ឆ័ន្ទ ដោយ​សម្លេង​១១២​នៃ​សំឡេង​សមាជិក​ដែល​ចូលរួម​ទាំងអស់ ។

សេចក្តីព្រាងច្បាប់​មាន​៣​មាត្រា ត្រូវ​បាន​អាន​ដោយ​លោក ជាម យៀ​ប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​សា​វន​កម្ម​នៃរ​រដ្ឋសភា ។ លោក​ជាម យៀ​ប បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​ជា​មាន​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​នយោបាយ ធ្វើ​ឲ្យ​សេចក្តី​ជាតិ​លើ​គ្រប់​វិស័យ និង​បាន​លើក​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ។ លោក​ថា សេចក្តីព្រាងច្បាប់​នេះ​ក៏​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​ទាំង​ប្រភព​ថាមពល និង​បណ្តាញ​បញ្ជូន​អគ្គិសនី ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​បាន​គ្រប់គ្រាន់​មាន​និរន្ត​ភាព ស្ថិរភាព ប្រសិទ្ធភាព និង​មាន តម្លៃ​សមរម្យ ។

លោក​ជាម យៀ​ប ក៏​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ច្បាប់​នេះ​រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​អេស​ភី​អេ​ច​ភី (​ខេ​ម​បូ​ឌា​) ឯ​.​ក មានឈ្មោះ​ដើម KTC Cable Co.Ltd និង​ដៃគូ​ធ្វើការ​សិក្សា និង ភិ​វឌ្ឍន៍​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ដោយ​កម្លាំង​អនុភាព​៨០​មេ​ហ្គា​វ៉ា​ត់ ស្ថិត​នៅ​ក្នុង​សាស្ត្រ ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។ លោក​ជាម យៀ​ប ក៏​បាន​ឲ្យ​ដឹង​ថា​សម្រាប់​វិនិយោគទន់​ក្នុង​ការ​សាងសង់​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ត្រូវ​ចំណាយ​ថវិកា​សរុប​២៣១.១០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​សម្បទាន​៣៩​ឆ្នាំ ដោយ​រយៈពេល​សាងសង់​៤​ឆ្នាំ និង​៣៥​ឆ្នាំ​សម្រាប់​ធ្វើ​អាជីវកម្ម ។

សម្រាប់​ការ​វិនិយោគ​នេះ​ដែរ​រាជរដ្ឋាភិបាល​បាន​លើកលែង​ពន្ធ​ដល់​ក្រុមហ៊ុន​រយៈ​៩​ឆ្នាំ ។ បរិ​មាន​ថាមពល អគ្គិសនី​ផលិត​ប្រឆាំង​ឆ្នាំ​ជា​មធ្យម​មាន​ចំនួន​៣៦០​លាន​គីឡូវ៉ាត់ម៉ោង និង​តម្លៃ​ដល់​អគ្គិសនី​ឲ្យ​អគ្គិសនី​កម្ពុជា​ស្មើនឹង​៧,៩​សេន​អា​មេ​រិ​ក​ក្នុង​គីឡូវ៉ាត់ម៉ោង ។ លោក​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​អគ្គិសនី​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ខាងលើ អគ្គិសនី​កម្ពុជា និង​ទិញ​ថាមពល​អគ្គិសនី​ទាំងអស់​នៅ​រដូវប្រាំង និង​ទិញ​៣០%​នៅ​រដូវវស្សា ។​ករណី​អគ្គិសនី​កម្ពុជា​ទិញ​អគ្គិសនី​លើស​ពី​បរិមាណ​មូលដ្ឋាន​ក្នុង​វស្សា​ត្រូវ​លក់​ឲ្យ​អគ្គិសនី​កម្ពុ ជា​ក្នុង​តម្លៃ​៦៥% នៃ​អត្រា​លក់​ធម្មតា ។

លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​នៅ​ពេល​ដំណើរ​អាជីវកម្ម ក្រុមហ៊ុន​វិនិយោគ​បាន​យល់ព្រម​ឧ​ត្ថ​ម្ភ​ថវិកា​ចំនួន​១០០.០០០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​សម្រាប់​រយៈ ពេល​៣៥​ឆ្នាំ សម្រាប់​បណ្តុះបណ្តាល​ធនធានមនុស្ស និង​បង្កើន​សមត្ថភាព​ក្នុង​វិស័យ ថាមពល​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ក៏​រង​ផល​ប៉ះពាល់ គឺ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​៣៤៧​គ្រួសារ​ប៉ះពាល់​លំនៅ​ដ្ឋា​ន​ចំនួន​៩២​ខ្នង ផ្ទះ​របស់​ប្រជាពលរដ្ឋ​៧៨​គ្រួសារ ស្ថិត​នៅ​ក្នុង​តំបន់​អាច​ទឹក​ប៉ះពាល់​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ចំនួន​២៦៩​គ្រួសារ ។

បើ​តាម​លោក​រដ្ឋមន្ត្រី​ដដែល​ក៏​បាន​អះអាង​ថា សម្រាប់​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​នេះ​គឺជា​ប្រភព​អគ្គិសនី​មួយ​ដែល​ចេញពី​ធនធានធម្មជាតិ​ក្នុងស្រុក ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង និង​មាន​ថ្លៃ​លក់​ថេរ​ក្នុង​រយៈពេល​៣៥​ឆ្នាំ គឺ​៧,៩​សេន​អា​មេ​រិ​ក ក្នុង​១​គីឡូវ៉ាត់ម៉ោង ដែល​ជួយ​ធានា​នូវ​សន្តិសុខ​ថាមពល​ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​បាន​ឆាប់រហ័ស​ថែម​ទៀត ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ