ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​អឺ​រ៉ូ​ជាមួយនឹង​ប្រាក់​រៀល​ប្រែប្រួល​មិន​ឈប់

4 ឆ្នាំ មុន

ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ថា ហាងឆេង​ប្រាក់​អឺ​រ៉ូ​ធៀប​ជាមួយ​ប្រាក់​រៀល គឺ​ចាប់តាំងពី​ស​ប្តា​ហ៍​មុន រហូត​មក​ដល់​ថ្ងៃនេះ​មានការ​ប្រ​ប្រួល​ជាប់​រហូត​តែ​ម្តង ។ ជាក់ស្តែង​ហាងឆេង​ប្រាក់​អឺ​រ៉ូ​ថ្ងៃនេះ ១ អឺ​រ៉ូ ទិញ​ចូល​៤៦២២ រៀល…

ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ថា ហាងឆេង​ប្រាក់​អឺ​រ៉ូ​ធៀប​ជាមួយ​ប្រាក់​រៀល គឺ​ចាប់តាំងពី​ស​ប្តា​ហ៍​មុន រហូត​មក​ដល់​ថ្ងៃនេះ​មានការ​ប្រ​ប្រួល​ជាប់​រហូត​តែ​ម្តង ។ ជាក់ស្តែង​ហាងឆេង​ប្រាក់​អឺ​រ៉ូ​ថ្ងៃនេះ ១ អឺ​រ៉ូ ទិញ​ចូល​៤៦២២ រៀល លក់​ចេញ​៤៦៦៨​រៀល ដែល​កាលពី​ចុង​ស​ប្តា​ហ៍​ថ្ងៃ​ទី ២៨ ខែមិថុនា​កន្លង​មក ១​អឺ​រ៉ូ ទិញ​ចូល​៤៦២៤ រៀល លក់​ចេញ​៤៦៧១​រៀល ហើយ​មុន​នេះ​ក៏​មានការ​ប្រែប្រួល​ឡើង​ចុះ​ផង​ដែរ ។

ខាងក្រោម​នេះ គឺជា​អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​បណ្តា​ប្រទេស​មួយ​ចំនួន​ជាមួយ​ប្រាក់ រៀល​សម្រាប់​ថ្ងៃនេះ ១​ដុល្លារ អូស្ត្រាលី ទិញ​ចូល​២៨៣៨​រៀល លក់​ចេញ​២៨៦៦ រៀល​, ១ ដុល្លារ កា​ណា​ដា ទិញ​ចូល​៣១០៨ រៀល លក់​ចេញ​៣១៣៩ រៀល , ១ ហ្វ្រ​ង់​ស្វី​ស ទិញ​ចូល ៤១៥៥ រៀល លក់​ចេញ ៤១៩៧ រៀល និង​១​ផោន​អង់គ្លេស ទិញ​ចូល​៥១៦៤ រៀល លក់​ចេញ​៥២១៦ រៀល ។ ដោយឡែក​១​ដុល្លារ អា​មេ​រិ​ក ស្មើនឹង​៤០៦៨​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ