ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ បញ្ហា​សិទ្ធិ​មនុស្ស​ត្រូវ​គិត​ពី​សិទ្ធិ​រស់រាន​មានជីវិត​មិន​ត្រូវ​មើល​តែ​ឈើ​មួយ​ដើម​ហើយ​វាយតម្លៃ​ថា អាក្រក់​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថា បញ្ហា​សិទ្ធិ​មនុស្ស​ត្រូវ​គិត​ចាប់ពី​សិទ្ធិ​រស់រាន​មានជីវិត ដោយ​មិន​ត្រូវ​មើល​ចំណុច​អាក្រក់​មួយ​ហើយ​វាយតម្លៃ​ថា អាក្រក់​ទាំង​អស់នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថា បញ្ហា​សិទ្ធិ​មនុស្ស​ត្រូវ​គិត​ចាប់ពី​សិទ្ធិ​រស់រាន​មានជីវិត ដោយ​មិន​ត្រូវ​មើល​ចំណុច​អាក្រក់​មួយ​ហើយ​វាយតម្លៃ​ថា អាក្រក់​ទាំង​អស់នោះ​ទេ ។ ថ្លែង​ក្នុង​ពិធី​ផ្ទេរ​ការ​គ្រប់គ្រង​សាលា​កុមារ​ពិការ​ភ្នែក និង គ ថ្លង់ នៃ​អង្គការ​គ្រួសារ​ថ្មី​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​មក​គ្រប់គ្រង ក្រោម​ក្រប​ខណ្ឌ​ក្រសួង​អប់រំ​យុវជន និង​កីឡា​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា នេះ ។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​ឡើង​ថា បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យើង​កុំ​ឲ្យ​មើល​ឈើ ១​ដើម តែ ត្រូវ​មើល​ឈើ​ទាំងមូល ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា សិទ្ធិ​មនុស្ស​មិន​បាន​នៅ​ជាមួយ​សង្គ្រាម​នោះ​ទេ ហើយ​សិទ្ធិ​មនុស្ស​មិន​បាន​ស្ថិត​នៅ​ក្រោម​ការ​សម្លាប់​រៀងរាល់ថ្ងៃ​នោះ​ទេ ។ ឥឡូវ​បើ​និយាយ​ពី​វឌ្ឍនៈភាព​យើង​ក្រលេក​មើល​៤០ ឆ្នាំ​មុន តើ​វា​យ៉ាងម៉េច ? ហើយ​៤០​ឆ្នាំ​ក្រោយ​តើ​វា​យ៉ាងម៉េច ? ។ យើង​ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់​លើ​រឿង​នេះ ! ហើយ​ត្រូវ​ពិនិត្យ​ប្រទេស​ដែល​៤០​ឆ្នាំ​មុន​វា​ល្អ ហើយ​ឥឡូវ​វា​មិនល្អ​តើ​វា​យ៉ាងម៉េច? ។

សម្តេច​បញ្ជាក់​ថា ៖« យើង​ព្រៀប​ធៀប​អា​ចេះ​បាន​វា​ត្រូវ កុំ​មើល​ដើមឈើ​មួយ​ដើម ៗ​វាយតម្លៃ​សភា​ការណ៍​មិន​ត្រូវ​ទេ ។ ឥឡូវ​យើង​ពិនិត្យ​មើល​ប្រទេស​ដែល​មាន​វឌ្ឍនៈភាព​ផ្នែក​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​កាលពី​៤០​ឆ្នាំ​មុន មាន​អ្វី​កើតឡើង​នៅ​ក្នុង​ប្រទេស​ទាំងនោះ ? ហើយ​មក​ដល់​ពេល​នេះ​បាន​សេចក្តី​ថា ជា​ដំណើរ​ដើរ​ថយក្រោយ​មួយ​របស់​បញ្ហា​ការ​គោរព​សិទ្ធិ​មនុស្ស​រាប់​ទាំង​ជនភៀសខ្លួន​ផង​ដែរ​» ។ សម្តេច​បាន​បន្ថែម​ថា កម្ពុជា​កាលពី​ជាង​៤០​ឆ្នាំ​មុន​មនុស្ស​ស្លាប់​រាល់ថ្ងៃ ហើយ​បន្ទាប់​ទៅ​សង្គ្រាម​នៅ​បន្ត​ក៏​មាន​មនុស្ស​ស្លាប់​បន្ត​ទៀត ។ តែ​ជា​បន្តបន្ទាប់​យើង​បាន​ឈាន​ដល់​ជំ​ហ៊ាន​ដល់​ខ្លា​ហាន​មួយ​ពី​ការ​មានជីវិត​រស់រាន​ឡើយ​វិញ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា ៖ «​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ទទួលយក​ពី​សិទ្ធិ​រស់រាន​មានជីវិត​មិនមែន​ចាប់ផ្តើម​ពី​ការ​សរសេរ​កាសែត​ទេ ។ បើ​វា​ងាប់​ហើយ​យើង​សរសេរ​កាសែត​យ៉ាងម៉េច ? យើង​ហ៊ាន​និយាយ​គ្នា​យ៉ាង​ដូច្នេះ ។ ដូច្នេះ​ហើយ​បានជា​កម្ពុជា​មិន​ព្រម​ឱនក្បាល​ជាមួយនឹង​ការ​ប្រៀនប្រដៅ​ពី​ប្រទេស​ដទៃ​ព្រោះ​កន្លែង​ខ្លះ​សម្លាប់​មនុស្ស​ដោយ​គ្រាប់បែក​គ្រាប់​ផ្លោង​បាញ់​ពីលើ​យន្តហោះ មួយ​ថ្ងៃ​ៗ​ងាប់​អស់​ប៉ុន្មាន តើ​គេ​មាន​ដែល​គោរព​សិទ្ធិ​មនុស្ស​ទេ?​» ។ សម្តេច​បន្ថែម​ថា ឥលូវ​នេះ​កម្ពុជា​មាន​ប្រជាជន​ពី​៥​លាន​នាក់​ឡើង​ដល់​ប្រជាជន​ជាង​១៦​លាន​នាក់ ។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បញ្ជាក់​ថា​«​កុំ​មើល​ឈើ​មួយ​ដើម​ៗ​មើល​ឈើ​ទាំងមូល ។ សិទ្ធិ​រស់រាន​មានជីវិត​របស់​កម្ពុជា​តាំងពី​មនុស្ស​៥​លាន​ឡើង​ដល់​ទៅ​១៦​លាន​នាក់ ។ មិនមែន​ជា​រឿង​លេង​ទេ ។ តាំងពី​ក្រ​១០០% មក​នៅ​កម្រិត​ក្រីក្រ​ត្រឹម​១០% ។ ទទួល​បាន​ទេ​អាហ្នឹង ? តាំងពី​នេះ​ពី​ដើម​ឲ្យ​តែ​គ ថ្លង់ ហើយ​ឲ្យ​តែ​ពិការ​ភ្នែក​ហើយ គឺ​ចាត់​ទុក​ថា អស់សង្ឃឹម​ហើយ ។ ប៉ុន្តែ​ឥឡូវនេះ តើ​នេះ​ជា​សិទ្ធិ​ទេ ? យើង​កំពុង​អនុវត្ត​សិទ្ធិ​ហើយ​» ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ទៀត​ថា «​សិទ្ធិ​មិនមែន ស្ថិត​នៅ​ត្រឹម​អា បញ្ចេញមតិ​បន្តិច តា​នេះ​ជេរ​គេ​តា​ណោះ បង្កើត​រឿង​នេះ​បង្កើត​រឿង​នោះ​ទេ ។ សិទ្ធិ​មាន​ច្រើន​យ៉ាង ណាស់ ។ បើ​គ្រាន់តែ​មើល​ឈើ​មួយ​ដើម​ៗ​ជេរប្រទេច​បណ្តាសា​ទៅ ។

តែបើ​មើល​ឈើ​ទាំងមូល ដែល​ទទួល​បាន​នូវ​សេរីភាព​នូវ​សិទ្ធិ​រាប់​ទាំង​សិទ្ធិ​ដែល​ខ្ញុំ​អម្បាញ់មិញ បណ្តា​ទូរទស្សន៍​ដែល​មិន​ព្រមយក​អ្នកបកប្រែ​ទៅ គឺ​អ្នកឯង​កំពុង​កាត់​សិទ្ធិ​អ្នក គ ថ្លង់ ហើយ ។ អីចឹង សូមអ្នក ម្ចាស់​ទូរទស្សន៍​ទាំងឡាយ​អនុវត្ត​នូវ​រឿង​នេះ ។ ពេល​ដែល​មាន​ព័ត៌មាន​ហៅ​គេ​ទៅ ( អ្នកបកប្រែ ភាសា គ ថ្លង់​) កុំ​កាត់​សិទ្ធិ​យល់​ដឹង​ពី​ព័ត៌មាន​សម្រាប់​អ្នក គ ថ្លង់ ។ សម្រាប់​អ្នក​ពិការ​ភ្នែក គឺ​គាត់​អាច​ស្តាប់​នឹង​ត្រចៀក​បាន ។ ប៉ុន្តែ​សម្រាប់​អ្នក​គ ថ្លង់ គ្នា​ស្តាប់​អត់​បាន​ទេ អីចឹង​ត្រូវ​មាន​ភាសា​សញ្ញា​នៅ​ទីនោះ ។ យើង​គិត​សព្វ​គិត​គ្រប់ ឯ​គេ​គិតតែ​ពី​រឿង​សិទ្ធិ​តែ​ម្យ៉ាង​គត់ ។ វា​ខុស​គ្នា​អា​កន្លែង​ហ្នឹង​ទស្សនទាន អំពី​បញ្ហា​សិទ្ធិ​មនុស្ស​» ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ