អតីតារាភាពខ្មែរដ៏ល្បីល្បាញនាទស្សវត្សន៍ឆ្នាំ៩០ អ្នកនាង សុខ ស្រីមុំ បានបង្ហាញក្តីនឹងរលឹកយ៉ាងខ្លាំងទៅដល់មិត្តភក្តិ និងទស្សនិកជនខ្មែរទាំងអស់ ដែលធ្លាប់គាំទ្រការសម្តែងរបស់នាង បើទោះបីជាពេលនេះនាងកំពុងផ្ញើវាសនារស់នៅសហរដ្ឋអាមេរិកក៏ដោយ ។
ជាថ្មីម្តងទៀត អ្នកនាង សុខ ស្រីមុំ បានបង្ហោះរូបភាពមួយសន្លឹកនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅពេលចាប់ផ្តើមចូលខែថ្មី នៃខែកក្កដា នេះ។ ជាមួយនឹងរូបភាពខាងនេះ អ្នកនាង ក៏បានភ្ជាប់សារដោយចូលរួមរីករាយនូវខែថ្មី និងការសម្តែងនូវក្តីនឹងរលឹកដល់មិត្តភក្តិ និងទស្សនិកជននៅស្រុកខ្មែរផងដែរ។
យ៉ាងណាតាមរយៈសារនេះ គេសង្កេតឃើញមានមិត្តភក្តិ និងប្រិយមិត្តគាំទ្ររបស់អ្នកនាង សុខ ស្រីមុំ ជាច្រើនបាននាំគ្នាចូលខំមិន ជាមួយនឹងការឆ្លើយតបនូវក្តីរលឹកដល់រូបនាង ខណៈពេលដែលមានប្រិយមិត្តខ្លះក៏បង្ហាញក្តីបំណងពីការចង់ឲ្យអតីតារាសម្តែងរូបនេះ វិលមកស្រុកខ្មែរជាថ្មីឡើងវិញផងដែរ។
គួរំលឹកថា អ្នកនាង សុខ ស្រីមុំ ជាតារាភាពយន្តខ្មែរដ៏ល្បី ដែលបានដើរតួសំដែងខ្សែភាពយន្តជាង១០០ រឿង ។ បច្ចុប្បន្ននេះ អ្នកស្រី សុខ ស្រីមុំ រស់នៅឯសហរដ្ឋអាមេរិក ក្នុង រដ្ឋកាលីហ្វ័រញ៉ា ជាអ្នកចំរៀងទេសចរណ៍ ។
អ្នកនាងគឺជាអតីតតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា កាលពីចុងទសវត្សរ៍ទី៨០និងទសវត្សរ៍ទី៩០ ដែលមានទេពកោសល្យសម្ដែងយ៉ាងស័ក្តិសមឥតខ្ចោះក្នុងឈុត ក្រម៉ាច់ក្រម៉ើម រឡិករឡក់ ក្និកក្នក់ គួរឱ្យស្ងើចសរសើរ ។
អ្នកនាងបានរៀបអាពាហ៍ពិពាហ៍ជាលើកដំបូង ជាមួយលោក ខៃ ចាន់តារា ហៅ អ៊ួក នៅឆ្នាំ១៩៩៣ ។ ប៉ុន្ដែពួកគេទាំងពីរក៏បានលែងលះគ្នាក្រោយពីបានទៅរស់នៅសហរដ្ឋអាមេរិក បានប៉ុន្មានឆ្នាំដោយបន្សល់ទុកកូនប្រុសម្នាក់អាយុជាង២០ឆ្នាំ ។
នៅឆ្នាំ២០០០ អ្នកស្រីបានជួបជាមួយស្វាមីក្រោយ ដែលជាជនបរទេសមានអាជីពជាផលិតករភាពយន្ដនៅសហរដ្ឋអាមេរិក ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ