ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ត្រូវបន្ត​តាមដាន​ក្មេង​ៗ​​ដែល​ឪពុក​-​ម្តាយ​ស្លា.ប់​ទាំង​ពី​រក្នុង​អគារ​បាក់​នៅ​​​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​បញ្ជា​ទៅ​ថ្នាក់ដឹកនាំ​ និង​អាជ្ញាធរ​គ្រប់​ទីកន្លែង​ទាំងអស់​ ត្រូវ​បន្ត​តាមដាន​ និង​តម្រង់​ទិស​ដល់​កុមារ​តូច​ៗ​…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​បញ្ជា​ទៅ​ថ្នាក់ដឹកនាំ​ និង​អាជ្ញាធរ​គ្រប់​ទីកន្លែង​ទាំងអស់​ ត្រូវ​បន្ត​តាមដាន​ និង​តម្រង់​ទិស​ដល់​កុមារ​តូច​ៗ​ ដែល​ជា​អនីតិជន ដែល​បាន​បាត់​បង់​​ទាំង​ម្តាយ​និង​ឪពុកអស់ ដោយសារ​តែ​ឧបទ្ទវហេតុ​នៃ​ការ​បាក់​រលំអគារ​កម្ពស់៧ជាន់​នៅ​ក្រុងព្រះសីហនុ​កន្លង​ទៅ ដើម្បី​ឲ្យ​ប្រាកដ​ថា​ កុមារ​ទាំងនោះ​បាន​ចំណាយ​លុយកាក់​ដែល​រាជរដ្ឋាភិបាល​ និង​សប្បុរសជន​នានា​បាន​ជួយ​កន្លង​មក ​សម្រាប់​ការ​អប់រំ​និង​ត្រូវ​ទិស​ដៅ ។

ថ្លែង​នៅ​ក្នុង​ពិធី​ផ្ទេរ​ការ​គ្រប់គ្រង​សាលា​កុមារពិការ​ភ្នែក និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី ស្ថិត​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មក​គ្រប់គ្រង​ក្រោម​ក្រប​ខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ទី​០១ ​កក្កដា ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ក្មេង​ៗ​តូច​ដែល​ឪពុក​-​ម្តាយ​ស្លាប់​ទាំង​ពីរ​នៃ​ការ​បាក់​អាគារ​នៅ​ព្រះ​សីហ​នុកន្លងមក​ មិន​ត្រូវ​បញ្ចប់​ត្រឹម​ថវិកា​នោះ​ទេ តែ​អាជ្ញាធរ​ត្រូវ​បន្ត​ជួយ​ដល់​ក្មេង​ៗ​ទាំងនោះ ។

សម្តេច​បាន​បញ្ជាក់​ថា រឿង​អកុសល​បាក់​រលំអគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ គ្រួសារ​រង​គ្រោះ​ខ្លះ បាន​លើស​ជាង ១០​ម៉ឺន​ដុល្លារ តែ​រឿង​លុយ​ឧបត្ថម្ភ​មិន​ថា​ច្រើន​ប៉ុណ្ណា គឺ​មិន​អាច​ប្តូរ​យក​ជីវិត​មនុស្ស​បាន​ទេ ។ រឿង​សំណង​រដ្ឋប្បវេណី និង​ការ​ជួយ​ឧបត្ថម្ភ​ជា​រឿង​មួយ​ផ្នែក ឯ​រឿង​ព្រហ្មទណ្ឌ​នៅ​តែ​បន្ត ពាក់ព័ន្ធ​ករណី​នៃ​ការ​បាក់​អគារ​នៅ​ខេត្ត​មាត់សមុទ្រ ដែល​បាន​បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​បាត់បង់​ជីវិត​សរុប២៨នាក់ ​និង​២៦រូប​ផ្សេង​ទៀត​រង​របួស ​កាលពី​ព្រឹក​ព្រលឹម ត្រូវ​នឹង​ថ្ងៃ​ទី២២ ខែមិថុនា ​នោះ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ករណី​ប្តី​ស្លាប់​ប្រពន្ធ​នៅ​រស់ ឬ​ប្រពន្ធ​ស្លាប់​តែ​ប្តី​នៅ​រស់ គឺ​ការ​ដាក់​លុយ​នៅ​​ធនាគារ ជា​រឿង​ស្រួល​ទេ រួច​ប្រគល់​ជូន​ទៅ​ប្រពន្ធ ឬ​ប្តី​ដែល​នៅ​រស់​ជា​សៀវភៅ​ធនាគារ​ជា​ការ​ស្រេច កុំ​ឲ្យ​ចោរ​វា​លួច ព្រោះ​បើ​ឲ្យ​លុយ​សុទ្ធ​ ចោរ​វា​មិន​ស្គាល់​ថា​ ជា​ជន​រង​គ្រោះ​អ្វី​នោះ​ទេ ។

សម្តេច​បាន​បន្ថែម​ថា វា​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ ​សម្រាប់​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត បើសិនជា​កូន ដែល​នៅ​មាន​ឪពុក​-​ម្តាយ ហើយ​ដែល​បាន​ស្លាប់ ដោយ​គេ​មិន​ទាន់​មាន​ប្រពន្ធ យក​ថវិកា​ទៅ​ឲ្យ​ឪពុក​-​ម្តាយ​របស់​ជន​រង​គ្រោះ​ដើម្បី​សម្រួល​ជី​វិភាព ។

សម្តេច​បាន​បញ្ជាក់​ថា «​រឿង​ដែល​លំបាក​ ឪពុក​-​ម្តាយ​ស្លាប់​ទាំង​ពីរ បន្សល់​ទុក​នូវ​កូន ករណី​នៅ​ខេត្ត ក្រចេះ កូន​គ្រប់​វ័យ​ទាំងអស់ ។ កូន​មួយ​មាន​ប្តី កូន​ពីរ​នៅ​លីវ ប៉ុន្តែ​សុទ្ធតែ​គ្រប់​អាយុ​ទាំងអស់ ចែក​ស្មើ​ៗ​
គ្នា​។ ប៉ុន្តែ​រឿងកើតឡើង​នៅ​កំពង់ឆ្នាំង​មួយ​ករណី កើតឡើង​នៅ​បាត់ដំបង​មួយ​ករណី ឪពុក​-​ម្តាយ​ស្លាប់​ទាំងអស់ ​នៅ​សល់​តែ​កូន​ជា​អនីតិជន ។

អ​ញ្ចឹ​ង​យើង​ត្រូវ​ទទួលខុសត្រូវ ត្រូវ​តាម​មើល​អា​រឿង​នេះ​តទៅ​ទៀត ដោយ​មិន​ត្រូវ​ទុក​ឲ្យ​កូន​ក្មេង​នេះ​ គ្នា​មិន​បាន​ទ​ទូល​ការ​អប់រំ រៀនសូត្រ​នោះ​ទេ ។ អ​ញ្ចឹ​ង​អាជ្ញាធរ​គ្រប់​ទីកន្លែង​ទាំងអស់ ត្រូវ​តាម​មើល​អា​បញ្ហា​អស់ទាំង​នឹង ។ ឪពុក​-​ម្តាយ​របស់​គេ​បាន​ស្លាប់​អស់​ទៅ​ហើយ ជួនកាល​គេ​មិន​អាច​ប្រើ​លុយ​នឹង​ទៅ​ចំ​គោល​ដៅ យើង​ជួយ​តម្រង់​ទិស ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​គ្រប់​អាយុ​ហើយ​នោះ គឺ​គេ​អាច​ទទួល​កាន់​នូវ​ប្រាក់​»​។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ថា រឿង​បាក់​អគារ​កន្លង​ទៅ មិនមែន​ជា​រឿង​ដាច់​ដោយ ឡែក​របស់​កម្ពុជា​ឯណា វា​ធ្លាប់​បាក់​នៅ​បង់​ក្លា​ដេ​ស ឥណ្ឌា តៃវ៉ាន់ ចិន និងប្រទេស​ដទៃ​ទៀត​ជា​ហូរហែរ តែ​យើង​មិន​ចង់​ឲ្យ​កើត​ករណី​អ​ញ្ចឹ​ង​ទេ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ