ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោលរាល​សម្បើម​ម្ល៉េះ​…​​​ចាប់​នាង​រំលោ.ភ​ក្នុង​បន្ទប់ទឹក​តាំង​ព្រឹក

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹងថា នគរបាល​ស្រុក​កំពង់ត្រាច​បាន ឃាត់ខ្លួនបុរស​ម្នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា​កន្លង​ទៅ ដោយ​ជាប់ចោទពី​បទ​ប៉ង​រំលោភ​សេពសន្ថវៈ ។ បុរស​រូប​នេះ​ឈ្មោះ…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹងថា នគរបាល​ស្រុក​កំពង់ត្រាច​បាន ឃាត់ខ្លួនបុរស​ម្នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា​កន្លង​ទៅ ដោយ​ជាប់ចោទពី​បទ​ប៉ង​រំលោភ​សេពសន្ថវៈ ។ បុរស​រូប​នេះ​ឈ្មោះ ហង្ស មុន្នី​ឧត្តម ហៅ​ដា អាយុ​២៥​ឆ្នាំ រស់នៅ​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុកកំពង់​ត្រាច ចំណែក​ក្មេង​ស្រី​ដែល​ជន​នេះ​ប៉ង​រំលោភ អាយុ​១៦​ឆ្នាំ ។

ទាក់ទិន​នឹង​ករណី​ខាងលើ ក្មេង​ស្រី​ដែលអះអាង​ជា​ជន​រង​គ្រោះ បាន​ដាក់​ពាក្យបណ្តឹងទៅ​សមត្ថកិច្ច​ថា មុន​កើតហេតុ​ខណៈ​នាង​ងើបពី​ដំណេក បាន​ដើរ​ចូល​បន្ទប់ទឹក​ក្នុងផ្ទះ​របស់នាង ។ ពេល​នោះ​ស្រាប់តែ​ឈ្មោះ មុន្នី​ឧត្តម ហៅ​ដា ចូល​ទៅ​ពីក្រោយ​ហើយ​ចាប់​នាង​ផ្តួល​ប៉ង​រំលោភ​សេពសន្ថវៈ ។

ពេល​ឃើញ​សកម្មភាព​ជនសង្ស័យ​ធ្វើ​មក​លើ​នាង​យ៉ាង​កំរោល​បែប​នេះ នាង​បាន​រើបម្រះ​និង​ស្រែ​ឲ្យ​គេ​ជួយ ។ ពេល​នោះ​មាន​អ្នក​ជិតខាង និង​សមត្ថកិច្ច​មូលដ្ឋាន​ទៅ​ដល់ ធ្វើ​អន្តរាគមន៍ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​ដែរ ។ ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ៕(សម្រួលដោយ ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ