ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ណែនាំ​ទូរទស្សន៍​នានា​​ មានកម្មវិធីផ្តល់​ព័ត៌មាន​ភាសា​សញ្ញា​​​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ នេះ​…

​រាជធានី​ភ្នំពេញ ​៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ បាន​ណែនាំ​ជា​ថ្មី​ដល់​ម្ចាស់​ស្ថានីយទូរទស្សន៍​នានា ត្រូវ​តែ​រៀបចំ​នូវ​កម្មវិធី​នានា​ ដែល​មាន​អ្នក​ប្រែ ភាសា​សញ្ញា ដើម្បី​ផ្តល់​នូវ​ព័ត៌មាន​នានា​ដល់​បងប្អូន កូនក្មួយ​ ដែល​ជា​ជន​ពិការ​ឱ្យទ​ទូល​បាន​នូវ​ព័​ត៌​មាន​នានា តាម​រយៈ​មាន​អ្នក​ប្រែជា​ភាសា​សញ្ញា​ សម្រាប់​អ្នក​ពិការ​គ​-​ថ្លង់​នោះ ។ ​

ថ្លែង​នៅ​ក្នុង​ពិធី​ផ្ទេរ​ការ​គ្រប់គ្រង សាលា​កុមារ ពិការ​ភ្នែក និង​គ ថ្លង់​ ៃន​អង្គការ​គ្រួសារ​ថ្មី ស្ថិត​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា កុមារ​ពិការ​កម្ពុជា​ពិការ
​ភ្នែក ជន​គ​-​ថ្លង់ មានភ័ព្វ​សំណាង​មួយ ដោយសារ​តែ​ទាំង​ជនជាតិ​បរទេស​ទាំង​ខ្មែរ​យើង​ធ្វើការ​ស្រាវជ្រាវ សម្រាប់​ភាសា​សញ្ញា តាំងពី​អក្សរ​ស្ទាប អក្សរ​សញ្ញា​ដ ែល​នៅ​តាម​ប្រទេស​មួយ​ចំនួន គេ​ក៏​បាន​ចាក់​ផ្សាយ​ទៅ​តាម​កញ្ចក់​ទូរទស្សន៍ ។

យ៉ាងណាមិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​របៀប​ហួសចិត្ត​ថា «​ប៉ុន្តែ អភ័ព្វ​នៅ​ប្រទេស​របស់​យើង ណែនាំ​ម្តងបាន​ម្តង ​។ ណែនាំ​២​ដង​បាន​២​ដង ។ មើល​អស់លោក​ទូរទស្សន៍ ស្ថានីយទូរទស្សន៍​នានា ឥឡូវ​បា​យ័ន្ត​បាត់ ឬ​ក៏​នៅ ? ព្រោះ​កន្លង​ទៅ​អាន​ព័ត៌មាន តែងតែមាន​អ្នកបកប្រែ ភាសាគ​-​ថ្លង់ ។ អ​ញ្ចឹ​ង​សុំ​ឲ្យ​ទូរ​ទស្សន៍​នានា ផ្តល់​សិទ្ធិឲ្យ​អ្នក​គ​-​ថ្លង់ បាន​យល់​ផង​ទេ ហើយ​អ្នកធ្វើការ​នៅ (​អង្គការ​) គ្រួសារ​ថ្មី​នេះ ជា​អ្នក​ដែល​នឹង​ត្រូវ​ឡើង​ប៉ុស្តិ៍​ទៅ​ធ្វើ​ជា​សញ្ញា ដើម្បី​ជា​ការ​យល់​ដឹង​»​។

សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ទៅ​ម្ចាស់​ស្ថានីយទូរទស្សន៍​នានា​នៅ​កម្ពុជា​ថា «​ប៉ុន្តែ​សង្ឃឹមថា ទូរទស្សន៍​មួយ​ៗ​គប្បី​រៀបចំ​ឲ្យ​មាន​អ្នកបកប្រែ សម្រាប់​ការ​ទទួល​បាន​ព័ត៌មាន​របស់ ក្មួយ​ៗ ចៅ​ៗ​ ដែល​ជា​អ្នក​គ​-​ថ្លង់​» ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ