ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ភ្នៀ​ត​សិម្ពលី​: ចៅអធិការ​ដំបូង​គេ​មាន​យុទ្ធ​សិល្ប​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​ភ្នំពេញ ៖ ព្រះ​អង្គ «​ប្រាក់ ឬ​ព្រះ​សព​ប្រាក់​» គឺជា​ព្រះ​នាម​របស់​អតីត​ព្រះ​គ្រូ​ចៅអធិការ​ដំបូង​គេ​បំផុត ចាប់តាំងពី​ការ​កកើត​នៃ​វត្ត​ភ្នៀ​ត​សិម្ពលី កាលពី​ជិត​៥០០​ឆ្នាំ​មុន ឬ​នៅ​ក្នុង​សម័យកាល​លង្វែក​ដែល​ព្រះ​អង្គ​មាន​មន្តអាគម និង​សិល្ប៍សាស្ត្រ…

រាជ​ធា​ភ្នំពេញ ៖ ព្រះ​អង្គ «​ប្រាក់ ឬ​ព្រះ​សព​ប្រាក់​» គឺជា​ព្រះ​នាម​របស់​អតីត​ព្រះ​គ្រូ​ចៅអធិការ​ដំបូង​គេ​បំផុត ចាប់តាំងពី​ការ​កកើត​នៃ​វត្ត​ភ្នៀ​ត​សិម្ពលី កាលពី​ជិត​៥០០​ឆ្នាំ​មុន ឬ​នៅ​ក្នុង​សម័យកាល​លង្វែក​ដែល​ព្រះ​អង្គ​មាន​មន្តអាគម និង​សិល្ប៍សាស្ត្រ ព្រមទាំង​មហិទ្ធិឫទ្ធិ​ដ៏​ខ្លាំងពូកែ​គួរ​ឲ្យ​ស្ងើចសរសើរ ។

វត្ត​ភ្នៀ​ត​សិម្ពលី​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ ក្នុង​រាជធានី​ភ្នំពេញ ។ មានរឿង​រ៉ាវ បែប​ប្រវត្តិសាស្ត្រ និង​ជំនឿ​ជា​ច្រើន​ទាក់ទង​នឹង​វត្ត​នេះ ។ នេះ​បើ​យោង​តាម​លោកគ្រូ​អាចារ្យ​ម្នាក់​ឈ្មោះ ឃុ​ត ឃី​ម ដែល​លោក​បាន​ចេះ​ចាំ​រឿង​ប្រវត្តិ​ព្រះ​អង្គ​ប្រាក់​នេះ តាម​ការ​តំណាល របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត និង​ចាស់ព្រឹទ្ធាចារ្យ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ផង​ដែរ ។

លោក​អាចារ្យ​បានអោយ​ដឹង​ថា ព្រះ​កិត្តនាម​របស់​ព្រះ​អង្គ​ប្រាក់ ល្បីល្បាញ​យ៉ាង​ខ្លាំង​ហើយ​ក៏​មានរឿង​និទាន ពាក់ព័ន្ធ​ទៅ​នឹង​អភិនីហារ​ដែល​ព្រះ​អង្គ​បំបាក់​អំនួត​គ្រូសិល្ប៍​១​ក្រុម ដែល​មក​ពី​ភូមិភាគ​នារ​តី ខណៈ​ដែល គ្រូសិល្ប៍​ទាំងនោះ​បាន​ព្យាយាម​ផ្ចាញ់ផ្ចាល ព្រះ​អង្គ​ផង​ដែរ​។

លោក​អាចារ្យ​បានអោយ​ដឹង​ទៀត​ថា ថ្វី​ដ្បិតតែ​ពុំ​មាន​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ណាមួយ បញ្ជាក់​ពី​ប្រវត្តិ​របស់​ព្រះ​អង្គ​ក៏​ពិតមែន ប៉ុន្តែ​ភាព​អស្ចារ្យ និង​ព្រះ​កិត្តនាម​របស់​ព្រះ​អង្គ​រាប់រយ​ឆ្នាំ​មកនេះ មិន​ទាន់​សាបសូន្យ​នៅឡើយ នៅ​តែ​ល្បីល្បាញ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

ចំណែក​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ខាងលើ​សុទ្ធតែ​បានដឹង​ពី​ភាព​អស្ចារ្យ​របស់​ព្រះ​អង្គ​ប្រាក់ ដែល​ចេះ​មន្តអាគម​បង្រួម​ដី និង​ថ្ពឹនភ្នែក​ព្រមទាំង​បំបាំង​ព្រះ​កាយ​ជាដើម ។ មិនតែប៉ុណ្ណោះ​ព្រះ​អង្គ​អាច​ព្យាបាល​ជំងឺ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ដ៏​ពូកែ​ស័ក្ដិសិទ្ធិ ទៀត​ផង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ