ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ៗ​ខ្មែរ​ត្រូវ​ដឹង ៖ មនុស្ស​ស្រី​សុបិនច​ង់​បាន​គូស្នេហ៍​បែប​ណា ?

4 ឆ្នាំ មុន

មនុស្ស​ស្រី​គ្រប់​រូប​តែង​មាន​ក្ដី​ស្រមៃ​ខុស​ៗ​គ្នា​ក្នុង​ការ​ចង់បាន​បុរស​ដែល​សាក​សម​បំផុត​សម្រាប់​ជីវិត​គូ​របស់​ពួក​គេ ។ យុវតី​ខ្លះ​អាច​ប្រាថ្នា បុរស​ដែល​មាន​រូបសម្បត្តិ​សមរម្យ មាន​ភាព​ស្មោះត្រង់ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ចេះ​គោរព និង​អោយ​តម្លៃ​នារី​ៗ ឬ​ក្រុម​គ្រួសារ​របស់​គេ ។​ខណៈ​ដែល​អ្នកខ្លះ​ទៀត​អាច​ផ្តល់​អាទិភាព​ទៅ​លើ​មនុស្ស​ប្រុស​ម្នាក់​ដែល​អាច​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ…

មនុស្ស​ស្រី​គ្រប់​រូប​តែង​មាន​ក្ដី​ស្រមៃ​ខុស​ៗ​គ្នា​ក្នុង​ការ​ចង់បាន​បុរស​ដែល​សាក​សម​បំផុត​សម្រាប់​ជីវិត​គូ​របស់​ពួក​គេ ។ យុវតី​ខ្លះ​អាច​ប្រាថ្នា បុរស​ដែល​មាន​រូបសម្បត្តិ​សមរម្យ មាន​ភាព​ស្មោះត្រង់ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ចេះ​គោរព និង​អោយ​តម្លៃ​នារី​ៗ ឬ​ក្រុម​គ្រួសារ​របស់​គេ ។​ខណៈ​ដែល​អ្នកខ្លះ​ទៀត​អាច​ផ្តល់​អាទិភាព​ទៅ​លើ​មនុស្ស​ប្រុស​ម្នាក់​ដែល​អាច​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​ទុកដាក់​សម្រាប់​ជីវិត​គូ​ដែល​ពោរពេញ​ដោយ​ភាព​កក់ក្ដៅ ។

ហេតុផល​ទាំងអស់​ក៏​មិនមែន​មាន​ន័យ​ថា មនុស្ស​ស្រី​ត្រូវ​ពឹង​ទៅ​លើ​មនុស្ស​ប្រុស​ទាំងស្រុង​នោះ​ទេ ព្រោះថា​មនុស្ស​ស្រី​រឹង​មាំ​ប៉ុណ្ណា ក៏​នៅ​តែ​ត្រូវការ​បុរស​ដែល​ជាស​សរ​មួយ​ដែល​រឹង​មាំ​សម្រាប់​ពួក​គេ​ផ្អែក​នៅ​ពេល​ដែល​ពួក​គេ​ហត់នឿយ និង​ត្រូវការ​កម្លាំងចិត្ត ។

កញ្ញា សេង​ហួង មាន​អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​លក់ នៅ​ក្រុមហ៊ុន​ឯកជន​មួយ កន្លែង​បាន​ប្រាប់​អោយ​ដឹង​ពី​ការ​ចង់បាន​បុរស​ម្នាក់​ក្នុង​ក្ដី​សុបិន​ថា «​បុរស​ដែល​ខ្ញុំ និង​ជ្រើសរើស គឺជា​បុរស​ដែល​អាច​ពឹងពាក់​បាន ។ ជាក់ស្ដែង​ជា​បុរស​ដែល​មានការ​ងារ​សម​ស្រប​មួយ​មាន​ប្រាក់ខែ​សមរម្យ ដែល​អាច​ចិញ្ចឹម​គ្រួ​សារបាន អ្វី​ដែល​សំខាន់​ចេះ​គោរព​ស្រលាញ់​ឪពុក​ម្ដាយ​របស់ខ្ញុំ​តែ​ម្ដង​» ។

ផ្ទុយ​ទៅ​វិញ កញ្ញា ស្រី​និច្ច អាយុ​២៣​ឆ្នាំ ជា​ជំនួយការ​មេធាវី នៅ​ស្ថាប័នឯកជន​មួយ​កន្លែង​បាន​និយាយ​ថា «​សម្រាប់​ខ្ញុំ​បុរស​ដែល​ខ្ញុំ​ត្រូវការ​មិន​ចាំបាច់​មាន​គ្រប់​យ៉ាងនោះ​ទេ សុំ​ត្រឹមតែ​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ចេះ​អត់ឱន​អោយ​គ្នា ព្រោះ​ពេល​ខ្លះ​បុរស​ដែល​មាន​គ្រប់យ៉ាង​មិន​ប្រាកដ​ថា អាច​យល់ចិត្ត​យើង​នោះ​ទេ សេចក្ដីសុខ​ផ្លូវចិត្ត គឺ​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ។ ៉

នាង​និយាយ​ទៀត​ថា បើ​ទោះបីជា​បុរស​ដែល​ខ្ញុំ​ជ្រើស​មិន​ទាន់​មាន​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​ទាំងមូល​បាន តែ​អោយ​តែ​គាត់​មាន​ភាព​តស៊ូ​ទៅ​ជាមួយ​នាង គឺ​បាន​ហើយ​។ ការ​ដែល​តស៊ូ​លំបាក​ជាមួយ​បុរស​ដែល​យើង ស្រលាញ់​វា​ពិតជា​មាន​ន័យ​ដូចដែល​ចាស់​ៗ​តែង​និយាយ​ថា ជីវិត​គូ​តែង​មាន​ផ្អែម ល្វីង ជូរ​ចត់ ក្រលំបាក​ជាមួយ​គ្នា ។
ដូច្នេះ ជីវិត​គូ គឺ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ពី​ក្រុម​គ្រួសារ​មួយ​ទៅ​ក្រុម​គ្រួសារ​មួយ វា​អាស្រ័យ​ទៅ​លើ​ផ្លូវ ដែល​យើង​ជ្រើសរើស​ថា ផ្លូវ​ណា​ដែល​ល្អ ឬ​ផ្លូវ​ណា​ដែល​សាក​សម​សម្រាប់​យើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ