ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារប​ន្ថែមទីតាំងមរណៈ​…​​នេះសល់​តែ​លលាដ៍ក្បាលកូន​​​ស្រីមក​ធ្វើ​បុណ្យ​ប៉ុណ្ណោះ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជា​ការ​ខ្លោចចិត្ត​បំផុត​សម្រាប់​មហាជន ពេលដែល​សម្រែក​ស្ត្រី​ជា​ម្តាយ ​ដែល​កំពុង​មាន​កូន​ខ្ចី​បានទ្រហោយំ​ដោយ​ការ​រន្ធត់ ចំពោះ​ការ​បាត់បង់​កូនស្រី​តូច​ដែល​ក្លាយជា​ចំណី​ក្រពើ សល់តែលលាដ៍​ក្បាល​​របស់កូនស្រី ហើយត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាមប្រពៃ​ណី ។ សូម​​បង្កើន​ការការពារ​និងប្រុងប្រយ័ត្ន​ឱ្យ​ច្រើន​ជាងនេះ​…

ខេត្តសៀមរាប ៖ ជា​ការ​ខ្លោចចិត្ត​បំផុត​សម្រាប់​មហាជន ពេលដែល​សម្រែក​ស្ត្រី​ជា​ម្តាយ ​ដែល​កំពុង​មាន​កូន​ខ្ចី​បានទ្រហោយំ​ដោយ​ការ​រន្ធត់ ចំពោះ​ការ​បាត់បង់​កូនស្រី​តូច​ដែល​ក្លាយជា​ចំណី​ក្រពើ សល់តែលលាដ៍​ក្បាល​​របស់កូនស្រី ហើយត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាមប្រពៃ​ណី ។ សូម​​បង្កើន​ការការពារ​និងប្រុងប្រយ័ត្ន​ឱ្យ​ច្រើន​ជាងនេះ​ ស្ថិតនៅទីតាំង​ដែល​អាចបង្ក​គ្រោះថ្នាក់​ ព្រោះ​បើ​វាបាន​​កើតឡើងហើយ គឺមានតែវិប្បដិសារីតែប៉ុណ្ណោះ ។

សូម​រំលឹកថា ក្មេង​ស្រី​តូច​ម្នាក់​ទើប​មាន​អាយុ​ជាង​២​ឆ្នាំ ដែល​ជាទី​ស្រឡាញ់​គាប់ចិត្ត​សម្រាប់​មាតាបិតា បាន​ក្លាយជា​ចំណី​ក្រពើ​ ដោយសារនាង​ធ្លាក់​ចូល​ក្នុង​អាង​ចិញ្ចឹម​ក្រពើ​នៅ​ខាងក្រោយ​ផ្ទះ ហើយ​ត្រូវ​ក្រពើ​ត្របាក់​ខាំ​ហែក​ស៊ីស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​បំផុត ដោយ​បន្សល់​ទុក​តែ​ឆ្អឹងលលាដ៍ក្បាល​ឱ្យ​ឪពុក​ម្តាយ ឱប​ទ្រហោយំ​យ៉ាង​សង្វេគ​បំផុត បន្ទាប់​ពី​ឪពុក​ចូល​ទៅ​វាយ​ដណ្តើម​លលាដ៍ក្បាល​កូន​ពី​មាត់​ក្រពើ​២​ទៅ​៣​ក្បាល​ដែល​កំពុង​ដណ្តើម​គ្នា​លេប​ ។

ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ចិត្ត​បំផុត​នេះ បាន​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​១០​ទៅ​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​៣០ ខែ មិថុនា នៅ​ចំណុច​អាង​ចិញ្ចឹម​ក្រពើ​ខាងក្រោយ​ផ្ទះ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ រហូត​ដល់​សមត្ថកិច្ច ។ បើ​តាម ​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ រ៉ែ​ម រដ្ឋ​នារី អាយុ​ទើបបាន​ជាង​២​ឆ្នាំ ។ ចំណែក​ឪពុក ក្មេង​ស្រី​ឈ្មោះ រ៉ែ​ម រដ្ឋ អាយុ​៣៥​ឆ្នាំ ម្តាយ​ឈ្មោះ ន​ល់ សុ​លី អាយុ​៣២​ឆ្នាំ ប្រកប​របរ​លក់ដូរ​ និង​ចិញ្ចឹម​ក្រពើ​មួយ​អាង​មាន​ជាង​១​ពាន់​ក្បាល ។

ពួក​គាត់​មានកូន​ចំនួន​៣​នាក់​(​ស្រី​១​ប្រុស​២​នាក់​) ហើយ​កុមារី​រង​គ្រោះជា​កូន​ទី​២ ។ បើតាម​ការ​សាកសួរ​ឪពុក​ក្មេង​ស្រី​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃ​នោះ គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ក្នុងភូមិ​ដោយ​ទុក​កូនស្រី​ឱ្យ​នៅ​ជាមួយ​ប្រពន្ធ​ដែល​ទើបតែ​សម្រាល​កូនខ្ចី​នៅផ្ទះ ។ រហូត​ដល់​ម៉ោងជាង​១០​ព្រឹក​ទើប​គាត់​ត្រឡប់​មក​វិញ ក៏​សួរ​ប្រពន្ធ​ថា កូន​ទៅ​ណា​ហើយ​ ខណៈ​អត់​ឃើញ​កូន ក៏​ដើរ​រកតែ​មិនឃើញ ហើយ​ព្យាយាម​ដើរ​រក​ជុំវិញ​ផ្ទះ នៅ​តែ​មិនឃើញ​ទៀត ។

លុះ​គាត់​ឡើង​ទៅ​មើល​ក្នុង​អាង​ក្រពើ​ដែល​គាត់​ចិញ្ចឹម ​ស្រាប់តែ​ឃើញ​លលា​ល៍​ក្បាល​១​នៅ​ក្នុង​អាង ទើប​ដឹង​ថា កូន​គាត់​ពិតជា​ដើរ​លេង​លើ​អាង​ក្រពើ ហើយ​ធ្លាក់​ចូល​ក្នុង​អាង​ ក៏​ត្រូវ​ក្រពើ​ស៊ី​នៅ​សល់​តែ​លលា​ល៍​ក្បាល​បុ​៉​ណ្ណោះ ។

ជារឿងគួរឱ្យសោកស្តាយ​ ហើយក៏ជាវិប្បដិសារី​បំផុតក្នុងជីវិត​មួយផងដែរ​ ដោយសារតែ​ការ​ប្រហែស
និង​ភ្លេចខ្លួ​ន​តែមួយភ្លែត​ក៏ត្រូវសត្វក្រពើ​ដែលយើង​ចិញ្ចឹមវារាល់ថ្ងៃ បាន​ឆក់ជីវិត​កូន​វិញ​ដោយ​ចាប់ហែក​ស៊ី
គួរឱ្យរន្ធត់ខ្លាំងណាស់ ។ សូមរំលែកទុក្ខជាមួយក្រុមគ្រួសារ​រងគ្រោះ​ខាងលើ ហើយ​នេះចាត់ទុក​ជាមេ​រៀន​មួយចែករំលែក​ដល់​​អ្នក​ដែល​ចិញ្ចឹមសត្វក្រពើ គួរតែបង្កើន​ការការពារ និងប្រុងប្រយ័ត្ន​ឱ្យ​ច្រើន​ជាងនេះ​ ព្រោះ​បើ​វាបាន​​កើតឡើង យើង​​មិន​អាច​ជួយ​ជីវិតអ្នករងគ្រោះបាន​វិញ​ឡើយ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ