ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​១កន្លែង​ឃាត់ខ្លួន​ច្រើន​នាក់ ទាំងអ្នកកាសែត​ ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ (វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​បញ្ជល់មាន់​មួយ​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​បញ្ជល់មាន់​មួយ​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ដោយ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​មាន់​៩​នាក់ ក្នុង​នោះ​មាន​៤​នាក់​ទៀត​ជា​អ្នក​សារព័ត៌មាន​ទៀត​ផង ។

មនុស្ស​ទាំង​៩​នាក់​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នេះ ១-​ឈ្មោះ ទិ​ត វិចិត្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​លេខ​៤៦៩ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ,

២-​ឈ្មោះ ឡុ​ង តា​រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង​កញ្ចក់ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពន់​ទី​២, ៣-​ឈ្មោះ គឹ​ម ង៉ែត​សុពល ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ផ្លូវលំ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ​,

៤-​ឈ្មោះ ហូ ផល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ , ៥-​ឈ្មោះ សឿ​ន សុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​៣ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។

៦-​ឈ្មោះ មោក យ៉េន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​អ្នកកាសែត ពិភព​ថ្មី​ព័ត៌​មាន​,

៧-​ឈ្មោះ ឈួ​ន រ៉ា​ឈូ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​អ្នកកាសែត វី​រៈ​សែន​ជ័យ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​លំ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ , ៨-​ឈ្មោះ គ្រង រ​ដ្ឋា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​អ្នកកាសែត សង្គ្រោះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ស្នេហា​ជាតិ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​គគីរ​ធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល​,

និង​៩-​ឈ្មោះ គឹ​ម សា​វិត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នកកាសែត អំណាច​ខ្មែរ មាន​ទីលំនៅ​ភូមិ​-​ឃុំ សា​ម៉​ល​ជ្រុំ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​ខាងលើ​នេះ ដឹកនាំ​កម្លាំង​ដោយ​លោក ម៉េ​ង វិមាន​តា​រ៉ា អធិការ​នគរបាល​ខណ្ឌមានជ័យ ។ ហើយ​ជា​លទ្ធិ​ផល​នៃ​ការ​ចុះ​បង្ក្រាប​នេះ កម្លាំង​នគរបាល​ដកហូត​បាន ៖

សត្វ​មាន់​ឈ្មោល (​មាន់​ជល់ ) ៣​ក្បាល​, ចាន​សម្រាប់​លេង​អាប៉ោង​១ , កំរាល​សម្រាប់​ចាក់​អាប៉ោង​១​ផ្ទាំង , ជញ្ជីង​​ថ្លឹង​១ , កៅអី​ជ័រ​៩ , ខ្នាយ​ដែក​២​ដើម , ទូរស័ព្ទ​ដៃ​ចាស់​១១​គ្រឿង , លុយ​ខ្មែរ​ចំនួន​៨៧០០០០​រៀល និង​ម៉ូតូ​៤​គ្រឿង​ផង​ដែរ​។

តាម​អធិការ​នគរបាល​ខណ្ឌ លោក​វរសេនីយ៍ទោ ម៉េ​ង វិមាន​តា​រ៉ា ប្រាប់​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប គឺ​កម្លាំង​នគរបាល​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា មានការ​បើក​លេងល្បែង​បញ្ជល់​មាននៅ​ចំណុច​ខាងលើ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន រូប​លោក​ក៏​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង​ទៅ ។

យ៉ាងណាមិញ បច្ចុប្បន្ន​មនុស្ស​ទាំង​៩​នាក់​ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មាន​ជ័យ រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិ​វី​ធី​ច្បាប់​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ