ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ធ្វើ​កោសល្យវិច័យ​លើ​សព​ជនជាប់​ចោទ​​​ម្នាក់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណី​​ឱ្យដឹង​ថា ជនជាប់ចោទ​ក្នុង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​បុរស​ព្រាន​ព្រៃ​នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា បាន​បាត់បង់​ជីវិតកាលពី​ល្ងាច​ថ្ងៃ​ទី​២៩ មិថុនា​ ស្ថិតនៅ​មន្ទីរពេទ្យ​បង្អែក​​ខេត្តមណ្ឌលគិរី​ ​ក្រោយ​ពីគាត់​កើត​មាន​​​ជំងឺ​បេះដូង និង​ថ្លើម…

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណី​​ឱ្យដឹង​ថា ជនជាប់ចោទ​ក្នុង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​បុរស​
ព្រាន​ព្រៃ​នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា បាន​បាត់បង់​ជីវិតកាលពី​ល្ងាច​ថ្ងៃ​ទី​២៩ មិថុនា​ ស្ថិតនៅ​មន្ទីរ
ពេទ្យ​បង្អែក​​ខេត្តមណ្ឌលគិរី​ ​ក្រោយ​ពីគាត់​កើត​មាន​​​ជំងឺ​បេះដូង និង​ថ្លើម ។ ​ស្ថិតនៅ​អគារ​តំកល់​សាកសព​មន្ទីរពេទ្យ​បង្អែក​ ខេត្តមណ្ឌលគិរី​ ឃើញវត្ត​មាន​​របស់​កម្លាំង​ការិយាល័យ​បច្ចេកទេស សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរ បាល​ក្រុង​សែន​មនោ​រម្យ និង​មានការ​ចូលរួម​ពី​ក្រុម​គ្រូពេទ្យ​គ្រូពេទ្យបាន​ធ្វើការ​ពិនិត្យ​ និង​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​ជនជាប់ចោទ​ឈ្មោះ ណ​ន ម៉ៅ អាយុ​៤២​ឆ្នាំ ជាប់ចោទ​ពី​បទ​ឃាតកម្ម​ ដោយ​គិត​ទុកជា​មុន​មាន​ទីលំនៅ​ភូមិ​ខ្មូ​ម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

ប្រភព​​ថា អនុរក្ស​ពន្ធនាគារ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មណ្ឌល​គិ​រី ដោយ​ជំងឺ​បេះដូង ​និង​សួត​ឈប់​ដំណើរការ​ ។​ បើ​តាម​គ្រូពេទ្យ​រោគវិនិច្ឆ័យ​ គឺ​ស្លាប់​ដោយសារ​ដុំ​ថ្លើម និង​ស្លេកស្លាំង​ធ្ងន់ធ្ងរ ។​ក្រោយ​ការ​ពិនិត្យ​លើ​ដងខ្លួន​សាកសព ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ ​។​ ដូច្នេះ​ សមត្ថកិច្ច​សន្និដ្ឋាន​បាន​ថា ជន​ជាប់ចោទ​ឈ្មោះ ណ​ន ម៉ៅ ពិតជា​ស្លាប់​ដោយសារ​ជំងឺ​ពិតប្រាកដ​មែន​ ។

សូម​បញ្ជាក់​ថា ជនជាប់ចោទ​ខាងលើ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ក្រោយ​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​​​គូទំនាស់ ហើយ​ត្រូវ​បញ្ជូន​ចូល​ព​ន្ឋ​នាគារ​កាលពីដើម​ខែឧសភា ក្រោម​បទចោទប្រកាន់ ឃាតកម្ម​
គិត​ទុកជា​មុន​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ