ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! កូរ៉េ​នឹង​សង់​អគារ​ថ្មី​មួយទៀត​សម្រាប់​សម្រួលការ​កកស្ទះ​អ្នកជំងឺ​នៅ​ពេទ្យ​​អង្គឌួង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី០១ ខែកក្កដា ឆ្នាំ​២០១៩ នេះថា…

រាជធានី​ភ្នំពេញ​ ៖ លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី០១ ខែកក្កដា ឆ្នាំ​២០១៩ នេះថា ​កូរ៉េ​សម្រេច​សាងសង់​អគារ​ថ្មី​មួយទៀត សម្រាប់​សម្រួលការ​កក​ស្ទះ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​អង្គឌួង ។

លោក ឡុ​ង ឌី​ម៉​ង់​ បាន​បញ្ជាក់​ថា មន្ទីរ​ពេទ្យ​អង្គឌួង ​ដែល​ជា​មន្ទីរពេទ្យ​រដ្ឋ​មួយ មាន​ឯកទេស​ភ្នែក ត្រចៀក ច្រមុះ បំពង់ក ដឹកនាំ​ដោយ​ក្រុមប្រឹក្សាភិបាល​មួយ ដែល​មាន​វិធីសាស្ត្រ​ដឹកនាំ​គំរូ​មួយ ប្រើប្រាស់​អគារ​ដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល​កូរ៉េ​បាន​យ៉ាង​ល្អ​ប្រសើរ ។

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ​បាន​បន្ត​ថា «​ឥឡូវនេះ​ កូរ៉េ​សម្រេច​សាងសង់​អគារ​ថ្មី​មួយ​ទៀត សម្រាប់​សម្រួលការ​កកស្ទះ​អ្នកជំងឺ​»​។ លោក​បាន​បន្ត​ថា គ្រូពេទ្យ និង​បុគ្គលិក​មន្ទីរពេទ្យ សុទ្ធតែ​ប្រកប​ការងារ​ដោយ​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​យ៉ាង​ខ្ជាប់ខ្ជួន បំរើ​ប្រជាពលរដ្ឋ​ទូទៅ ក៏​ដូច​ជា​បងប្អូន​ដែល​មាន​ប័ណ្ណ ប​.​ស​.​ស ទទួល​បាន​នូវ​កា​រ​គោរព​ពី​មហា​ជន​។

មិនតែប៉ុណ្ណោះ មន្ទីរពេទ្យ​អង្គឌួង រក​ចំណូល​បាន​យ៉ាងច្រើន​ដែល​ធ្វើ​ឱ្យ​បុគ្គលិក គ្រូពេទ្យ មាន​ជីវភាព​សមរម្យ​គួរ​ឲ្យ​កោតសរសើរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ