ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរ​ប្រពន្ធ​ថា​«​ឃើញ​ចៅ​វា​មក​ផ្ទះ​ទេ?​»​ប្រពន្ធ​ឆ្លើយ​ថា មិនឃើញ​ចៅ​ទេ ស្រាប់តែ​គាត់​ស្ទះ​វឹង​…

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​តូច​ម្នាក់​បាន​ទៅ​បង់សំណាញ់​ជាមួយ​តា​ៗ ហើយ​តា​ក៏​ឈឺ​ទៅ​បត់ជើង​មួយ​ភ្លាត ស្រាប់​មក​វិញ​ចៅស្រី​លង់ទឹក​ស្រះ​ស្លាប់​បាត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា​នេះ នៅ​ចំនុច​ស្រះ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ថ្មី…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​តូច​ម្នាក់​បាន​ទៅ​បង់សំណាញ់​ជាមួយ​តា​ៗ ហើយ​តា​ក៏​ឈឺ​ទៅ​បត់ជើង​មួយ​ភ្លាត ស្រាប់​មក​វិញ​ចៅស្រី​លង់ទឹក​ស្រះ​ស្លាប់​បាត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា​នេះ នៅ​ចំនុច​ស្រះ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បាន​បន្ត​សមត្ថកិច្ច​ប្រាប់​ថា សព​កុមារី​រង​គ្រោះ​ឈ្មោះ ឃឹ​ន ស្រី​ណែ​ត អាយុ​៦​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ជីដូន នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ យោង​តាម​ការ​បំភ្លឺ​របស់​ជីដូន​ឈ្មោះ អុំ គឿ​ន អាយុ​៥២​ឆ្នាំ បាន​រៀបរាប់​ថា ចៅ​របស់​គាត់​បាន​រស់នៅ​ជាមួយ​គាត់​តាំងពី​អាយុ​បាន​១​ឆ្នាំ​មក​ម្ល៉េះ ឪពុក​លែងលះ​គ្នា ចំណែក​ម្ដាយ​វា​ចាកចោល​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​បាត់ ហើយដោយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ចៅស្រី​រង​គ្រោះ​នាង​បាន​ទៅ​តាម​ជីតា​របស់​វា​ឈ្មោះ សូ គុណ ទៅ​បង់​ត្រី​នៅ​តំបន់​កន្លែង​កើតហេតុ​ខាងលើ ចម្ងាយ​ពី​ភូមិ​ប្រហែល​៣០០​ម៉ែត្រ ដោយ​មាន​គ្នា​ចំនួន​៣​នាក់​មាន​១- ប្ដី​របស់​គាត់ ២- ឈ្មោះ សាញ់ សី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ជា​មនុស្ស​មិនសូវ​គ្រប់ទឹក​) និង​៣- គឺ​ចៅស្រី​រង​គ្រោះ ។

បើ​តាម​សម្តី​ប្តី​របស់​គាត់​ប្រាប់​ថា ពេល​ទៅ​ដល់​ស្រះ​គាត់​បង់សំណាញ់​បាន​បី​បួន​សំណាញ់​ក៏​ឈឺ​បត់ជើង ហើយ​ក៏​បាន​ប្រាប់​ទៅ​ឈ្មោះ សាញ់ សី ឲ្យ​ជួយ​មើល​ចៅ​ផង នៅ​ក្បែរ​ច្រាំង​ស្រះ​នោះ រួច​គាត់​ក៏​ដើរទៅ​បត់ជើង​តាម​គុ​ម្ពោ​ធ​ព្រៃ​ខាងជើង​ស្រះ​ទឹក​ពេល​ត្រឡប់​មក​វិញ​ពុំ​ឃើញ​ចៅស្រី​ក៏​សួរ​ឈ្មោះ​សាញ់ សី ថា ៖ ឯណា​ចៅ​យើង ? ឈ្មោះ​សាញ់ សី ថា ៖ មិនឃើញ​ទេ​! ប្ដី​របស់​គាត់​សង្ស័យ​ចៅ​ដើរទៅ​ផ្ទះ​មុន គាត់​ក៏​ដើរមក​ដល់​ផ្ទះ ហើយ​បាន​សួរ​គាត់​ជា​ប្រពន្ធ​ថា ឃើញ​ចៅ វា​មក​ផ្ទះ​ទេ ? គាត់​ថា ៖ មិនឃើញ​ចៅ​ទេ ! ពេល​នោះ​ប្តី​គាត់​ក៏​ត្រឡប់​ទៅ​កន្លែង​បង់សំណាញ់​វិញ​តែ​ម្នាក់ឯង​ទៅ​ដល់​ជ្រុង​ខាងជើង​ឆៀង​ខាងកើត​ស្រះ​បាន​ចុះ​រាវរក​ក្នុង​ទឹកស្រះ​ជម្រៅ​ត្រឹម​ក្បាល​ក៏​បាន​ប្រទះ​ឃើញ​ចៅស្រី ហើយ​ក៏​ស្រង់​យក​ចៅ​មក​សង្គ្រោះ តែ​ចៅ​ត្រូវ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ​ស្រុក​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​រដ្ឋអំណាច​ភូមិ​បាន​ចុះ​ដល់ទី​កន្លែង​កើតហេតុ និង​បាន​ពិនិត្យ​សព​ផង​ដែរ ។ មូលហេតុ អាច​ដើរ​ដួល​ធ្លាក់​ជំ​រេល​មាត់​ស្រះ​ចូល​ក្នុង​ទឹក​លង់​ស្លាប់​តែ​ម្តង និង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ