ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​គួរ​កោតសរសើរ​មែន ៖ រោងចក្រ​ផលិត​​ដំណាប់​ផ្លែ​ឈើ​របស់​កម្ពុ​ជាដំបូង​គេ​បង្អស់​​ដែល​បង្កើត​ដោយ​ស្នាដៃ​កូន​ខ្មែរ​មាន​គុណ​ភាព​ខ្ពស់ និង​មានការ​កោត​សរសើ​រ​​ពី​បរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិករ​ខ្មែរ​នៅ​រៀង​រាល់​រដូវ​ប្រមូល​ផលដំណាំ​ហូប​ផ្លែ តែងតែមាន​កង្វល់​ជា​និច្ច​ក្នុង​ការ​ស្វែងរក​ទីផ្សារ​លក់​នូវ​ទិន្នផល​របស់​ខ្លួន ជា​ពិសេស​កសិក​ផល​សឹងតែ​ទាំង​អស់នេះ​របស់​កសិករ​ខ្មែរ មិន​មាន​ទីផ្សារ​ច្បាស់លាស់​នោះ​ទេ​។ មាន​ន័យ​ថា បើ​ខេត្ត​ណា​នៅ​ជាប់​ប្រទេស​ថៃ កសិករ​ខ្មែរ​លក់​កសិផល​ឲ្យ​ទៅ​ឈ្មួញ​ថៃ ហើយ​បណ្តាល​ខេត្ត​ជាប់​ប្រទេស​វៀតណាម…

រាជធានី​ភ្នំពេញ ៖ កសិករ​ខ្មែរ​នៅ​រៀង​រាល់​រដូវ​ប្រមូល​ផលដំណាំ​ហូប​ផ្លែ តែងតែមាន​កង្វល់​ជា​និច្ច​ក្នុង​ការ​ស្វែងរក​ទីផ្សារ​លក់​នូវ​ទិន្នផល​របស់​ខ្លួន ជា​ពិសេស​កសិក​ផល​សឹងតែ​ទាំង​អស់នេះ​របស់​កសិករ​ខ្មែរ មិន​មាន​ទីផ្សារ​ច្បាស់លាស់​នោះ​ទេ​។ មាន​ន័យ​ថា បើ​ខេត្ត​ណា​នៅ​ជាប់​ប្រទេស​ថៃ កសិករ​ខ្មែរ​លក់​កសិផល​ឲ្យ​ទៅ​ឈ្មួញ​ថៃ ហើយ​បណ្តាល​ខេត្ត​ជាប់​ប្រទេស​វៀតណាម គឺ​កសិករ​នឹង​លក់​ឲ្យ​ឈ្មួញ​វៀតណាម ដូច្នេះ​តម្លៃ​កសិផល គឺ​ស្ថិត​នៅ​លើ​មាត់​របស់​ឈ្មួញ ដែល​ពេល​ខ្លះ​ឈ្មួញ​បាន​ទម្លាក់​ថ្លៃ​យ៉ាង​ទាប រហូត​កសិករ​ខ្លះ​សុទ្ធចិត្ត​ទុក​ឲ្យ​ផលដំណាំ​មួយ​ចំនួន ដូច​ជា​ស្វាយ​ទុំ​ជ្រុះ​ចោល​ក៏​មាន ។

ប្រាកដ​ណាស់ ដោយសារ​តែ​ដី​នៅ​ប្រទេស​កម្ពុជា មាន​អំណោយផល​ដល់​ការ​ដាំ​ដុះ​ធ្វើ​ឱ្យ​ទិន្នផល​ស្វាយ​មាន​ច្រើន​លើសលុប ជា​ហេតុ​នាំ​ឱ្យ​កសិករ​ពិបាក​រក​ទីផ្សារ​លក់ស្វា​យ ធ្វើ​ឱ្យ​តម្លៃ​របស់​ស្វាយ​ធ្លាក់​ចុះ​ដល់​អប្បរ​មា នាំ​ឱ្យ​កសិករ​ខាតបង់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ វិនិ​យោគ​ទុន​ខ្មែរ​មួយ​រូប បាន​បោះទុន​បង្កើត​រោងចក្រ​ផលិត​ដំណាប់​ផ្លែ​ឈើ ដែល​មានឈ្មោះ​ថា ក្រុមហ៊ុន គី​រី​រម្យ​ហ្វ៊ូ​ដ ប្រដាក់​សិន (Kirirom Food Production) ក្នុង​គោលបំណង​ប្រែក្លាយ​កសិផល​សំខាន់​ៗ​មួយ​ចំនួន​ដែល​ពិបាក​រក​ទីផ្សារ កែ​ច្នៃ​ទៅ​ជា​ផ្លែ​ឈើ​ក្រៀម​ផ្គត់ផ្គង់​ទីផ្សារ​ក្រៅប្រទេស​ផង និង​ក្នុងស្រុក​ផង ។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន គី​រី​រម្យ​ហ្វ៊ូ​ដ ប្រដាក់​សិន មាន​ប្រសាសន៍​បញ្ជាក់​ថា «​ពួក​យើង​វិនិយោគទុន​ក្នុង​ការ​បង្កើត​រោងចក្រ ផលិត​ដំណាប់​ផ្លែ​ឈើ ដោយ​កែ​ច្នៃ​ផ្លែស្វាយ​ដែល​កសិករ​លក់​មិន​ចេញ ដើម្បី​សម្រួល​បន្ទុក​របស់​គាត់​។ នៅ​ពេល​ផុត​រដូវ​ស្វាយ យើង​ប្រើ​រោងចក្រ​របស់​យើង​ដើម្បី​ផលិត​នូវ​ដំណាប់​ផ្លែ​ឈើ​ផ្សេង​ទៀត​ដូច​ជា ដំណាប់ចេក​ធម្មជាតិ ដំណាប់​ល្ហុង​ធម្មជាតិ ដំណាប់​ម្នាស់ ដំណាប់ខ្ញី និង​ដំណាប់​ខ្នុរ ជាដើម ។ បច្ចុប្បន្ន គី​រី​រម្យ​ហ្វ៊ូ​ដ ប្រដាក់​សិន គឺជា​រោងចក្រ​ផលិត​ដំណាប់​ផ្លែ​ឈើ​ធំ​ជាងគេ​នៅ​កម្ពុជា​។ ពួក​យើង​រំពឹង​ថា អាច​ពង្រីក​ការ​ផលិត​ស្វាយ​របស់​យើង​ឱ្យ​កាន់តែ​ធំ​ជាង​នេះ​ទៀត មិន​ត្រឹមតែ​ធានា​ឱ្យ​បាន​នូវ​ចំណូល​ដ៏​មាន​ស្ថេ​រ​ភាព​របស់​កសិករ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ​» ។

ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន គី​រី​រម្យ​ហ្វ៊ូ​ដ ប្រដាក់​សិន មាន​ចក្ខុវិស័យ​យ៉ាង​ច្បាស់លាស់ ក្នុង​ការ​ប្រែក្លាយ​ផលិតផល​ចេញពី​រោងចក្រ​ផលិត​ផ្លែ​ឈើ​ក្រៀម ឬ​ដំណាប់​ផ្លែ​ឈើ ឲ្យ​ក្លាយទៅជា​ប្រេ​ន​ផលិត​ផ្លែ​ឈើ​កែ​ច្នៃ​ដោយ​ប្រើ​វិធីសាស្ត្រ​ដាំ​ដុះ​តាម​បែប​ធម្មជាតិ​ពិត​ៗ ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ទទួល​បានការ​ជឿ​ជាក់​ជុំវិញ​ពិភពលោក​។

«​បេសកកម្ម​របស់​ក្រុមហ៊ុន​នា​ពេល​នេះ គឺ​បង្កើត​ផលិតផល​កែ​ច្នៃ​មានគុណ​ភាព​ខ្ពស់ ដែល​មាន​រសជាតិ​ពិត​ពី​ធម្មជាតិ និង​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ​ដល់​មនុស្ស​គ្រប់​គ្នា ដែល​មាន​កសិករ កម្មករ និង អតិថិជន​របស់​យើង​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ។

ប្រភព​ដដែល​បាន​បន្ត​ថា ដើម្បី​លើក​ស្ទួយ​ផលិតផល ផលិត​ដោយ​កូន​ខ្មែរ និង​ដើម្បី​ធានា​នូវ​គុណ​តម្លៃ​ខាង​សុខភាព ក្រុមហ៊ុន​បាន​ជ្រើសរើស​យក​តែ​ផ្លែ​ឈើ​ដែល​ទុំ​ដោយ​ធម្មជាតិ ផលិត​តែ​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ​ដល់​អ្នក​បរិភោគ និង​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​រស់នៅ​ដ៏​ល្អ​របស់​បុគ្គលិក​យើង​។

សូម​បញ្ជាក់​ថា រោងចក្រ​ផលិត​ដំណាប់​ផ្លែ​ឈើ មួយ​នេះ គឺជា​មុខ​ជំនួញ​គ្រប់គ្រង​ដោយ​ប្រជាជន​ខ្មែរ​ផ្ទាល់ ដោយ​ដំបូង​ឡើយ គី​រី​រម្យ​ហ្វ៊ូ​ដ ប្រដាក់​សិន (K.F.P) គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ចំការ​ស្វាយ​នៅ​តំបន់​គី​រី​រម្យ​។ សម្រាប់​ការ​ចាប់ផ្តើម​នូវ​វិនិយោគ​របស់​ខ្លួន​ដំបូង​ទីនោះ គឺ វិនិយោគទុន​ខ្មែរ​រូប​នេះ បាន​ចាប់ផ្តើម​ដំបូង​ដោយ​ការ​ដាំ​ចំការ​ស្វាយ​នៅ​លើ​ផ្ទៃដី​មួយ​ផ្នែក​នៅ​ជិត​ឧទ្យាន​ជាតិ​គី​រី​រម្យ​នៅ​ក្នុង​ឆ្នាំ​២០០២ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ចំការ​ស្វាយ​របស់​ក្រុមហ៊ុន គី​រី​រម្យ​ហ្វ៊ូ​ដ ប្រដាក់​សិន បាន​ពង្រីក​វិសាលភាព​នៃ​ការ​ដាំ​ដុះ​លើ​ដី​ដែល​មាន​ទំហំ​ធំ​ជាង ៥០០​ហិច​តា បូក​រួម​ទាំង​ចំការ​ខ្នុរ​មួយ​ផ្នែក​ទៀត​ផង​ដែរ​។

រោងចក្រ​ផលិត​ដំណាប់​ផ្លែ​ឈើ​នេះ ត្រូវ​បាន​សាងសង់ និង​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០១៤ បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម​នៅ​ឆ្នាំ ២០១៣​។ បច្ចុប្បន្ន ផលិតផល​ដំណាប់​ផ្លែ​ឈើ របស់​ក្រុមហ៊ុន គី​រី​រម្យ​ហ្វ៊ូ​ដ ប្រដាក់​សិន ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភពលោក ក៏​ដូច​ជាទី​ផ្សារ​ក្នុងស្រុក​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ