ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​​អង្គុយ​យំ​អោប​លលាដ៍ក្បាល​កូន ក្រោយ​រក​ឃើញ​ក្នុង​​អាង​ក្រពើ(​​វី​ដេ​អូ)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កុមារី​ម្នាក់​អាយុ​ប្រហែល​ជាង​២​ឆ្នាំ​បាន​ធ្លាក់​ចូល​ក្នុង​អាង​ចិញ្ចឹម​ក្រពើ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ម្តាយ ហើយ​ត្រូវ​ក្រពើ​នាំ​គ្នា​ខាំ​ហែក​ស៊ី​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​បំផុត ដោយ​បន្សល់​ទុក​តែ​ឆ្អឹងលលាដ៍ក្បាល​ឱ្យ​ឪពុក​ម្តាយ​បាន​ត្រឹមតែ​អង្គុយ​យំ​អោប​លលាដ៍ក្បាល​កូន​ប៉ុណ្ណោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​រហូត​ដល់​សមត្ថកិច្ច​នៃ​ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​ដែល​កើតឡើង​នៅ​ចន្លោះ​ម៉ោង​១០​ដល់​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ត្រង់​ចំណុច​អាង​ចិញ្ចឹម​ក្រពើ​ខាងក្រោយ​ផ្ទះ​កុមារី​រង​គ្រោះ…

ខេត្តសៀមរាប ៖ កុមារី​ម្នាក់​អាយុ​ប្រហែល​ជាង​២​ឆ្នាំ​បាន​ធ្លាក់​ចូល​ក្នុង​អាង​ចិញ្ចឹម​ក្រពើ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ម្តាយ ហើយ​ត្រូវ​ក្រពើ​នាំ​គ្នា​ខាំ​ហែក​ស៊ី​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​បំផុត ដោយ​បន្សល់​ទុក​តែ​ឆ្អឹងលលាដ៍ក្បាល​ឱ្យ​ឪពុក​ម្តាយ​បាន​ត្រឹមតែ​អង្គុយ​យំ​អោប​លលាដ៍ក្បាល​កូន​ប៉ុណ្ណោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​រហូត​ដល់​សមត្ថកិច្ច​នៃ​ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​ដែល​កើតឡើង​នៅ​ចន្លោះ​ម៉ោង​១០​ដល់​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ត្រង់​ចំណុច​អាង​ចិញ្ចឹម​ក្រពើ​ខាងក្រោយ​ផ្ទះ​កុមារី​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។

នេះ​បើ​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​ថា កុមារី​រង​គ្រោះ​ខាងលើ​ឈ្មោះ រ៉​ម រដ្ឋ​នារី អាយុ​ជាង​២​ឆ្នាំ ចំណែក​ឪពុក​កុមារី​រង​គ្រោះ​ឈ្មោះ រ៉ែ​ម រដ្ឋ អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ន​ល់ សុ​លី អាយុ​៣២​ឆ្នាំ មាន​មុខរបរ​លក់ដូរ អ្នក​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។ ពួក​គាត់​មានកូន​៣​នាក់ (​ស្រី​ម្នាក់ ប្រុស​២​នាក់​) ហើយ​កុមារី​រង​គ្រោះជា​កូន​ទី​២ ។

បើ​តាម​ការ​សាកសួរ​ពី​ឪពុក​កុមារី​រង​គ្រោះ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា​នេះ គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ក្នុងភូមិ​ដោយ​ទុក​កូនស្រី​ឱ្យ​នៅ​ជាមួយ​ប្រពន្ធ (​ម្តាយ​កុមារី​រង​គ្រោះ​) ដែល​ទើបតែ​សម្រាល​កូនខ្ចី​មើល​នៅផ្ទះ លុះ​ម៉ោង​១០​ជាង​ទើប​គាត់​ត្រឡប់​មក​វិញ​ក៏​សួរ​ប្រពន្ធ​ថា «​កូន​ទៅ​ណា​ហើយ​»​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ​អត់​ឃើញ​កូន​ក៏​ដើរ​រក​កូន​មិនឃើញ ហើយ​ព្យាយាម​ដើរ​រក​ជុំវិញ​ផ្ទះ​នៅ​តែ​រក​មិនឃើញ​ទៀត ក៏​ឡើង​ទៅ​មើល​ក្នុង​អាង​ក្រពើ ស្រាប់តែ​ឃើញ​លលាដ៍ក្បាល​១ នៅ​ក្នុង​អាង​​ក្រពើ ទើប​ឪពុក​កុមារី​រង​គ្រោះ​សន្និដ្ឋាន​ថា កូន​គាត់​ពិតជា​ដើរ​លេង​លើ​អាង​ក្រពើ ហើយ​ធ្លាក់​ចូល​ក្នុងអាង​​ក្រពើ ត្រូវ​ក្រពើ​ស៊ី​នៅ​សល់​តែ​លលាដ៍ក្បាល​តែ​បុ​ណ្ណោះ​។

បច្ចុប្បន្ន​នេះ លលាដ៍ក្បាល​កុមារី​រង​គ្រោះ ត្រូវ​សមត្ថកិច្ច​ប្រគល់​ឱ្យ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Vouchkim Hun)

https://www.facebook.com/100021792168080/videos/490103878392680/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ