ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​គេ​បង្ហាញ​កន្ទុយ​កញ្ជ្រោង​​ទាំង​នេះ មាន​ន័យថា អ្នក​លែង​ជា​មនុស្ស​ពិសេស​​ទៀត​ហើយ

4 ឆ្នាំ មុន

ទំនាក់ទំនង​ស្នេហា​គឺជា​រឿង​ដ៏​ពិសេស​មួយ​ដោយសារ​តែ​យើង​ជ្រើសរើស​វា​ដោយ​ខ្លួនឯង ដើម្បី​បង្កើត​ជា​សុភមង្គល​មួយ​ដែល​មាន​មនុស្ស​ពីរ​នាក់​ចូលរួម​។ ប៉ុន្តែ​សម្រាប់​អត្ថបទ​នេះ​គឺ​ចង់​បង្ហាញ​ថា ទំនាក់ទំនង​ស្នេហា​អាច​នឹង​មានការ​ផ្លាស់​ប្តូរ ដោយសារ​តែ​វា​ចាប់ផ្តើម​បាត់បង់​ភាពរឹងមាំ ហើយ​បើសិនជា​វា​កើតឡើង​មែន​នោះ វា​នឹង​បង្ហាញ​នូវ​អាកា​រៈ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ដែល​បញ្ជាក់​ថា អ្នក​លែង​ជា​មនុស្ស​ពិសេស ឬ​សំខាន់​សម្រាប់​សង្សារ​អ្នក​ទៀត​ហើយ​។…

ទំនាក់ទំនង​ស្នេហា​គឺជា​រឿង​ដ៏​ពិសេស​មួយ​ដោយសារ​តែ​យើង​ជ្រើសរើស​វា​ដោយ​ខ្លួនឯង ដើម្បី​បង្កើត​ជា​សុភមង្គល​មួយ​ដែល​មាន​មនុស្ស​ពីរ​នាក់​ចូលរួម​។ ប៉ុន្តែ​សម្រាប់​អត្ថបទ​នេះ​គឺ​ចង់​បង្ហាញ​ថា ទំនាក់ទំនង​ស្នេហា​អាច​នឹង​មានការ​ផ្លាស់​ប្តូរ ដោយសារ​តែ​វា​ចាប់ផ្តើម​បាត់បង់​ភាពរឹងមាំ ហើយ​បើសិនជា​វា​កើតឡើង​មែន​នោះ វា​នឹង​បង្ហាញ​នូវ​អាកា​រៈ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ដែល​បញ្ជាក់​ថា អ្នក​លែង​ជា​មនុស្ស​ពិសេស ឬ​សំខាន់​សម្រាប់​សង្សារ​អ្នក​ទៀត​ហើយ​។

១-លែង​មានការ​សម្តែង​នូវ​កាយវិការ ឬ​លក្ខណៈ​បញ្ជាក់​អំពី​សេចក្តី​ស្រឡាញ់​ដាក់​គ្នា
២- ចូល​ចិត្ត​តែ​ផ្តោត​សំខាន់​លើ​អ្វី​ផ្សេង​ៗ​ទោះបីជា​នៅ​ជាមួយ​គ្នា​ក៏​ដោយ
៣- អ្នក​តែងតែ​ត្រូវជា​ផ្ទាំង​ស៊ី​ប​សម្រាប់​ការ​ស្តីបន្ទោស​ជា​និច្ច
៤- មិនសូវ​មានការ​ជជែក​គ្នា​ដូច​មុន
៥- អ្នក​តែងតែ​រវល់​ជាប់ ហើយ​ក៏​លែង​មើលឃើញ​ពេលវេលា​ចង់​នៅ​ជាមួយ​គ្នា​ទៀត​ដែរ
៦- ខ្វះ​ការ​គាំទ្រ

៧-លែង​មាន​គម្រោង​អ្វី​ទាំងអស់​សម្រាប់​ថ្ងៃ​អនាគត​ជាមួយ​គ្នា
៨- រាល់​បញ្ហា​ដែល​កើតឡើង លែង​ត្រូវការ​ការ​ពន្យល់​ហេតុផល​ទាំងអស់
៩- អ្នក​លែង​ក្លាយជា​មនុស្ស​ដែល​គួរតែ​គោរព​ទៀត​ហើយ
១០- សង្សារ​អ្នក​ត្រូវការ​ពេលវេលា​ផ្ទាល់ខ្លួន​កាន់តែ​ច្រើន
១១- លែង​ជឿជាក់ ឬ​អស់ជំនឿ​ជាមួយ​អ្នក​ទៀត
១២- សង្សារ​អ្នក​តែងតែ​មើលឃើញ​ជម្រើស​ដើរ​ចេញពី​គ្នា​ទេ ទើប​ជា​ត្រើយ​សុខ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ